​ព្រៃឈើ​មិនទាន់​គ្រប់​អាយុ ជិត​មួយ​ម៉ឺន​ហិច​តា​ត្រូវបាន​គេ​កាប់​អារ​យ៉ាង​រង្គាល​យកមក​ធ្វើជា​អុស​

0

​ព្រះ​វិហារៈ ព្រៃឈើ​ជិត​មួយ​ម៉ឹ​ន​ហិច​តា ត្រូវបាន​គេ​កាប់​ឈើ​បំផ្លាញ ក្រោមរូបភាព​ដី​សម្បទា​ន​សេដ្ឋកិច្ច តែ​នៃ​ផ្ទៃដី​ទាំង មូល​ពុំមាន​ដំណាំ​សូម្បី​តែមួយ​ដើម ដែល​ត្រូវបាន​គេ​សង្ស័យថា ការដាក់​ឈ្មោះ​ក្រុមហ៊ុន​នេះ គឺ​ក្នុង​គោលបំណង​យក តែ​ឈើ ទាំង​តូចធំ កាត់​ជា​កង់ៗ​ធ្វើជា​អុស និង​ឈើ​ដុំ​ធំ​ត្រូវបាន​អា​ជ្រៀក ដឹក​តាម​រថយន្ត​បន្តកន្ទុយ​គ្នា ដោយ​ពុំមាន​ការចាប់អារម្មណ៍​ពី សំណាក់​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​នោះឡើយ ភូមិ ភ្នំ​ដែក ឃុំ​រមនីយ ស្រុក​រវាង ខេត្តព្រះវិហារ ទិដ្ឋភាព​នេះ ត្រូវបាន​ថត​នៅ​រសៀល​ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០១៥​។​
​សោក​វិនាសកម្ម​ព្រៃឈើ ដ៏​គួ​អោ​យស​ង្វែ​ក ត្រូវបាន​ឈ្មួញ អារកាត់​ទាំង​តូច ធំ មិនទាន់​គ្រប់​អាយុ ក៏​សុទ្ធតែ​ត្រូវប៉ាន់ តាម​ឡ​ត៍​ឥដ្ឋ ឡ​ត៍​ខ្យូ​ង និង​រោង​សប្ប​កម្ម​នានា ទើប​ឈ្មួញ​ប្រមូល​គ្មាន​សល់ ក្រោមរូបភាព​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន គ្រី​ន​ឆ​យ តែ​ផ្ទុយទៅវិញ នៅលើ​ផ្ទៃ​ដីព្រៃ​ពុំទាន់​ឃើញ​មានការ​ឈូសឆាយ ឬ​គ្រង់​និង​ដាំ​ដំណាំ​អ្វី​នៅឡើយ​ទេ តែ​បែរ ជា​គេ​ឃើញ​មាន​កំនរ​អុស​តូចធំ រាប់ពាន់​មែត្រ​គូប និង​ឈើ​ធំៗ​ជាច្រើន បានគរ​បំ​រ៉ុង​ដឹក​ចេញ ចំណែក​ការ​ឈូសឆាយ គឺ​ត្រូវបាន​ឈូ​តែ​សម្រាប់​ដាក់​គំនរ​អុស​របស់ខ្លួន​តែប៉ុណ្ណោះ​។​
​បុរស​ម្នាក់​បាន​អះអាងថា ខ្លួន​ជា​មេ​ការមើល​ការខុសត្រូវ បាន​ឲ្យ​ដឹងថា​ផ្ទៃដី​ដែល​ក្រុមហ៊ុន​គ្រី​ន​ឆ​យ ទទួលបាន​ជាង​១​ម៉ឺន​ហិច​តា តែ​ពេលនេះ ក្រុមហ៊ុន​មិនទាន់​សម្រេច​ថា និង​ដាំ​ដំណាំ​អ្វី​នោះទេ គឺ​ស្ថិតនៅក្នុង​ការសិក្សា​ដី​សិន ថា​តើ​ដី​នេះ​ត្រូវ​ដាំ​ម្រេច ឬ​ដាំ​កៅស៊ូ ចំណែក​អុស និង​ឈើ គឺ​ត្រូវបាន​កាប់​អារ​ចេញពី ក្នុង​ដី​ក្រុមហ៊ុន​គ្រី​ន​ឆ​យ​នេះ គឺមាន​ថៅកែ​ជាច្រើន នាក់​ដោយ​លោក​មិន​ស្គាល់​។​
​លោក ស៊ីថា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវាង បាន​ឲ្យ​ដឹងថា ដី​ក្រុមហ៊ុន​គ្រី​ន​ឆ​យ មាន​ដល់ ៧៨៨៦​ហិច​តា តែ​ពីមុន មក​ជាង​មួយ​ម៉ឺ​ប​ហិតា​មែន ក្រោយពី​កាត់​ផលប៉ះពាល់​ចេញ នៅសល់​ប៉ុណ្ណឹង ចំណែក​អុស​គឺ​ត្រូវបាន​ប្រមូល​កាកសំណល់​ព្រៃឈើ យកមក​កែច្នៃ ហើយ​ត្រូវបាន់​បង់​ព​ន្ឋ​ដែរ ចំណែក​ឈើ​ធំៗ​លោក​ពុំ​បានដឹង​ទេ ចំណែក​សិ​ម្ប​កម្ម​កែច្នៃ​ក្នុងភូមិ​ភ្នំ​ដែក ចំនួន​៦​កន្លែង​នោះ លោក​មិន​ហ៊ាន​បង្ក្រាប​នោះទេ ដោយសារតែ ខ្លាច​ប៉ះពាល់​ដល់​អាជ្ញាធរ ព្រោះ​កន្លង មក​ឲ្យ​តែ​ចុះបង្ក្រាប​គឺមាន​ការអន្តរាគមន៍ ធ្វើ​ឲ្យ​លោក​មិន​ហ៊ាន​ប៉ះ​។​
​មហាជន​កំពុងតែ​ចាប់​សំ​រិ​ប របស់​សមត្ថកិច្ច​មេព្រៃ និង​ក្រុមហ៊ុន លេងបៀរ​ប៉ុន្មាន​សន្លឹក ដោយសារតែ​ពុំទាន់​មានការ អភិវឌ្ឍន៍​អ្វី​ទាំងអស់ ឃើញតែ​អារ​ជ្រៀក​ឈើ កាត់ឈើ​មិនទាន់​គ្រប់​អាយុ ធ្វើជា​អុស​ម៉ែត្រ​លក់ ដឹក​ចេញ​បន្តកន្ទុយ​គ្នា ទើប​ធ្វើ​ឲ្យ​មានការ​សង្ស័យថា សុំ​ដី​សម្បទាន​គឺ​សំឡឹង​ឃើញ​ព្រៃឈើ ។​
​ដោយ ប៊ុន រដ្ឋាIMG_0899 IMG_0898 IMG_0897 IMG_0896