ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១ខែតុលាឆ្នាំ២០១៥ពលរដ្ឋជាង២០គ្រួសាររស់នៅលើខ្នងបារ៉ែតភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានលើកគ្នាមកតវ៉ាស្នើសុំអន្តរាគមន៍ពីលោកអភិបាលខេត្តដើម្បីសុំនូវបង្កាន់ដៃដីអំណោយសម្បទានដែលផ្តល់ឲ្យដោយលោកឈឹមសារឿនហៅចិនខ្មៅព្រោះពួកខ្លួនត្រូវការវាយកទៅដាក់ខ្ចីលុយពីធានាគារមកប្រើប្រាស់។ពលរដ្ឋតវ៉ាម្នាក់ឈ្មោះ លាង សាវុធ ភេទប្រុសនិយាយថាពួកខ្លួនមកតវ៉ាជាង១០គ្រួសារទៅ៣០គ្រួសារក្នុងចំណោម៧២គ្រួសាររស់នៅលើដីខ្នងបារ៉ែតភូមិក្បាលស្ពានសង្កាត់ព្រះពន្លានេះពួកខគាត់មិនជំទាស់ទៅនឹងការរុះរើនិងការដោះដូរអំណោយសម្បទានរបស់លោកឈឹម សារឿនហៅចិនខ្មៅនិងភរិយានោះទេ។
តែពួកខ្លួនគ្មានលុយត្រូវរុះរើលំនៅឋានចាស់ទៅសង់លើដីល្វែងថ្មីរបបអំណោយក្នុង១គ្រួសារៗទំហំ៤ម៉ែត្រគុណនិង១៦ម៉ែត្រ។ហេតុនេះស្នើសុំលោកអភិបាលខេត្តជួយអន្តរាគមន៍ដល់អាជ្ញធរភូមិ សង្កាត់ ក្រុង ខេត្តនិងភូមិបាលក្រុង និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុិយោដីខេត្តដើម្បីចេញបង្កាន់ដៃនៃប្លង់បំបែក្បាលដីឲ្យបានឆាប់ផង។ព្រោះពួកខ្លួនត្រូវការយកវាទៅដាក់ដើម្បីខ្ចីលុយពីធនាគារមកដោះស្រាយបន្ថែមសាងសង់ផ្ទះថ្មីលើដីថ្មី។ពលរដ្ឋបន្តថា ពួកខ្លួនបានសុំសួរលោកឈឹម សារឿនហៅចិនខ្មៅហើយលោកថា បង្កាន់ដៃប្លង់នោះនៅលើអាជ្ញាធរនិងជំនាញសុរិយោដី។ដល់ពួកខ្លួនសួរមេភូមិ ចៅសង្កាត់ ពួកគាត់ថា មេខាងលើមិនទាន់ឭប្រាប់ថាម៉េចដែរ។ស្ត្រីម្នាក់ឈ្មោះសិនសារឿនបាននិយាយថា ដោយសារសួរម្ចាស់ដីសម្បទាននិងភូមិ ឃុំ មិនដឹងនោះហើយទើបពួកគាត់នាំគ្នាមកសួរដល់ខេត្តយ៉ាងដូច្នេះ។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិយាយថា បែបបទឯកសារដីសម្បទានលោកឈឹមសារឿននោះ ត្រឹមសមត្ថកិច្ចលោកជាអភិបាលរងបានចារនិងគោរពជូនុសុំការសម្រេចពីលោកអភិបាលខេត្តនិងបញ្ជូនចុះឲ្យមន្ទីររៀបចំដែនដីនគរោបនីយកម្មសំណង់និងសុរិយោដីខេត្តចាត់ការតាមជំនាញហើយ។ឯមន្ត្រីសាលាខេត្តផ្សេងទៀតថាចាំ ចាត់មន្ត្រីឲ្យឆែកមើលឯកសារនោះ ថាតើវាបានដើរឬរត់ដល់ណាហើយនោះ៕



































