​កុមារា​អាយុ​៤​ឆ្នាំ​ម្នាក់​ពុល​ដំឡូង​មី​ស្លាប់​ដោយសារ​ឪពុក​ដុត​អោយ​ហូប​

0

​ខេត្តកំពង់ឆ្នាំង ៖ កុមារា​អាយុ​៤​ឆ្នាំ​ម្នាក់ បាន​ពុល​ដំ​ឡូ​មី​ស្លាប់ បង្ករ​អោយមាន​ការភ្ញាក់ផ្អើល ក្រោយពេល​ឪពុក​ខ្លួន​ដុត​អោយ​ហូប​ពេល​ត្រឡប់​មកពី​ច្រូតស្មៅ​អោយ​គោ​។​ករណីនេះ​បានកើត​ឡើង ម៉ោង​០០​និង​៣០​នាទី​រំលង​អា​ធ្រា​តុ ឈានចូល​ថ្ងៃទី​០១​ខែតុលា ឆ្នាំ​២០១៥ នៅ​លំនៅដ្ឋាន​របស់ខ្លួន​ស្ថិតក្នុង ភូមិ​ស្រែ​ព្រិច ឃុំ​អភិវឌ្ឍ​ន៏ ស្រុក​ទឹកផុស ។
​លោក ខែម វិបុល អធិការនគរបាល​ស្រុក​ទឹកផុស​បាន​និយាយប្រាប់អ្នកសារពត័មានយើង​​ថា​៖ កុមារ​រងគ្រោះ​នេះ​មានឈ្មោះ ហេង ស្រៀ​ង អាយុ​៤​ឆ្នាំ ចំណែក​ឪពុក​មានឈ្មោះ ផ្លុ​ង ស្រេ​ម អាយុ​៣៥​ឆ្នាំ ។កុមារាពុលដំឡូងមីស្លាប់ មុនពេល​កើតហេតុ នៅវេលា​ម៉ោងជាង​៣​រសៀល ពីរ​នាក់​ឪពុក​និង​កូនប្រុស​បាន​ទៅ​ច្រូតស្មៅ​អោយ​គោ នៅ​ចំណុច​បឹង​វែង ជាប់​កន្លែង​ចំការ​ដាំ​ដំ​ឡូ​មី​របស់​ក្រុមហ៊ុន​ចិន ស្ថិតក្នុង ភូមិ​គោក​ពួច ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ។ ពេល​ច្រ​ ​នៅពេល​ច្រូតស្មៅ​នោះ​ឪពុក​បាន​ដក​មើមដំឡូង​មី​២​ដុំ យកមក​ផ្ទះ​ហើយ​បាន​ដុត​ដំឡូង​មីនោះ​អោយ កូនប្រុស​អាយុ​៤​ឆ្នាំ​នោះ​ហូប ។ ក្រោយពេល​ហូប​ហើយ ឪពុក​បានឃើញ​កូន​មាន​អា​ការៈមិន​ស្រួលខ្លួន​ដែរ តែ​មិនបាន​ចាប់​អារ​ម្ម​ណ៏ ហើយក៏​នាំគ្នា​សម្ងំ​ដេក​ទៅ លុះ​ម៉ោងជាង​១២​រំលង​អា​ធ្រា​តុ ទើប​ដឹងថា កូនប្រុស​បាន​ស្លាប់ បាត់ទៅហើយ ។ដំឡូងមីពុល
​ ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ពិ​និ​ត្ត​សព​កុមារា​រងគ្រោះ និង​បានដឹងថា​កុមារ​រូបនេះ​ពុល​ដំឡូង​មី​ទើប​បណ្តាល​អោយស្លាប់​។​ប្រជាពលរដ្ឋ​នៅ​ជិតខាង​បានធ្វើការ​ស្តីបន្ទោស​ឪពុក​ម្នាក់​នោះ​ជាខ្លាំង ព្រោះ​មួយ​ស្រុក​អ្នកណា​ក៏​គេ​ដឹង​ដែរ​ថា ដំឡូង​មី​ដែល​ចិន​ដាំ​នោះ​ជា​ដំឡូង​ពុល​ដែរ​គ្មាន​អ្នកណា​ហ៊ាន​ហូប​វា​ឡើយ​។ សព​កុមារ​រងគ្រោះ​ត្រូវបាន​អ្នកស្រុក​ក្នុងភូមិ​នាំគ្នា​ជួយ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ក្នុងការ​សោកស្តាយ​យ៉ាងខ្លាំង​៕
​ ​