ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១ខែតុលាឆ្នាំ២០១៥នៅស្នងការនគបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍អាត់ខែម ស្នងការនគបាលខេត្តបន្ទាយមានជ័យបាននាំយកថវិការចំនួន៥០លានរៀលទៅប្រគល់ជូនមន្ត្រីនគបាលចូលនិវត្តន៍ ចំនួន១០នាក់ និងគ្រួសារសពមន្ត្រីនគរបាលដែលបានទទួលមរណ:ផងដែរ។លោកឧត្តមសេនីយ៍ អាត់ ខែម បានមានប្រសាសន៍ក្នុងប្រគល់ថវិការដល់មន្ត្រីចូលនិវត្តន៍ថាក្រោយពីមានការណែនាំពីអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿនស្តីអំពីមន្ត្រីនគរបាលចូលនិវត្តន៍ និងមន្ត្រីនគរបាល ដែលទទួលមរណភាពនោះរួចមកលោកបានដឹកនាំក្រុមការងារនាំយកថវិកាជាង៥០លានរៀល ទៅប្រគល់ជូន មន្ត្រីនគរបាលចូលនិវត្តន៍១០នាក់ និងគ្រួសារសពនគរបាល ដែលបានស្លាប់ចំនួន៧នាក់ ដើម្បីឲ្យពួកគេយកថវិកាទាំងនេះ ទៅប្រើប្រាស់តាមតម្រូវការ
របស់ខ្លួន។លោកបាននិយាយបន្តទៀថាមន្ត្រីនគបាលចូលនិវត្តន៍និងក្រុមគ្រួសារសពក្រោយពីបានទទួលថវិការពីលោកទៅហើយត្រូវយកទៅចាត់ចែងតាមផ្លូវល្អដូចជាយកទៅរកចិញ្ចឹមជីវិតជាដើមអស់លោកមិនត្រូវយកលុយទាំងអស់នេះទៅលេងក្នុងអាបាយមុខនោះឡើយហើយស្របពេលនោះលោកអាត់ខែមបានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តក្នុងការយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់មន្ត្រីនគរបាលទាំងអស់ ដែលចូលនិវត្តន៍ ហើយបានចាត់ចែង ឲ្យក្រុមការងារទាំងអស់យកថវិកាទាំងនេះ ទៅប្រគល់ជូនបានឆាប់រហ័សដើម្បីបានថវិការទាំងនេះយកទៅធ្វើបុណ្យភ្ជុំបិណ្យផង៕



































