នគរបាលស្រុកវ៉ារិនស្ទាក់ចាប់ក្រុមក្មេងស្ទាវទំនើង៩នាក់យកទៅអបរំណែនាំ

0

សៀមរាប៖ កំលាំងនគរបាលស្រុកវ៉ារិនបានស្ទាក់ចាប់ក្រុមក្មេងស្ទាវទំនើង៩នាក់យកទៅអបរំណែនាំហេតុការនេះធ្វើនៅវេលាម៉ោង២៣.០០នាទី នាថ្ងៃទី០១.ខែតុលា.ឆ្នាំ២០១៥ -បន្ទាប់ពីដាក់ផែនការជំនាញព្រហ្មទណ្ទ បានសហការណ៍ជាមួយកំលាំងប៉ុស្តិ៍ស្វាយសស្ទាក់ចាប់ក្រុមក្មេងទំនើង12083827_1811445299082039_1880755029_nមួយក្រុមមានគ្នាចំនួន០៩ នាក់ដែលបានធ្វើសកម្មភាព ជិះម៉ូតូ ជាក្រុមហូរកញ្ជ្រាវ ពេលយប់ និង អូសជន្ទល់តាមដងផ្លូវសាធារណៈ នៅក្នុងភូមិឬស្សីធំ និង ឬស្សីតូចឃុំស្វាយស ដែល ទី១.ឈ្មោះ មៀន មួយ ភេទប្រុស អាយុ២៤ ឆ្នាំ ទី២ឈ្មោះ មឿត ឃ្លោកភេទប្រុស អាយុ២៧ ឆ្នាំ ជាមេខ្លោង ទី៣ឈ្មោះ យើត យ៉ា ភេទប្រុស អាយុ២២ ឆ្នាំ ទី៤ ឈ្មោះ មាន មុំ ភេទប្រុស អាយុ ២០ ឆ្នាំ ទី៥ ឈ្មោះ ដឿក ឌាភេទប្រុស អាយុ១៦ ឆ្នាំ ទី៦ឈ្មោះ ឃាន សាមេតភេទប្រុស អាយុ២០ឆ្នាំ ទី៧ ឈ្មោះ ហួ កុត ភេទប្រុសអាយុ១៩ ឆ្នាំ ទី៨ ឈ្មោះ ទិត្យ ទ័ពភេទប្រុស អាយុ២៥ ឆ្នាំ ទី៩ឈ្មោះ រ៉ា ទីភេទប្រុស អាយុ ១៧ ឆ្នាំ ជនទាំងនេះមានទីលំនៅភូមិកំបោរ ឃុំស្វាយស ស្រុកវ៉ារិនខេត្តសៀមរាប បន្ទាប់មក12086768_1811445282415374_1738847992_nបានហៅអាណាព្យាបាល មកចូលរួមអប់រំ និង សំណូមអោយកាត់សក់វែងដែលមានពណ៌ចេញ ហើយអាណាព្យាបាលបានសហការរីករាយក្នុងសកម្មភាពដែលនគរបាលយើងបានរៀបផែនការទាន់ពេលវេលា។ បន្ទាប់ពីបាននែនាំអប់រំនិងកាត់សក់រួចយើងបានប្រគល់ជូនក្រុមគ្រួសារយកទៅអប់រំបន្ត។ប្រជាពលរដ្ឋដែលរស់នៅភូមិខាងលើបានរិះគនចំពោះបញ្ហាក្មេងស្ទាវបានបង្ករភាពអសន្តិសុខសង្គមសណ្តាប់ធ្នាប់ធ្វើឲ្យបះពាល់ដល់សិទ្ធិប្រជាពលរដ្ឋ ក្នុងការរស់សព្វថ្ងៃ ឥឡូវបានស្ងប់ស្ងាត់ទៅវិញហើយដោយសារការសហការណ៏របស់កំលាំងសមត្ថកិច្ចនៅទីនោះបានធ្វើការបង្រាប់និងណែនាំអបរុំទាន់ពេល៕  ដោយស៊ាន សុផាត ខេង ឧត្តម12080875_1649453638673630_791986512_n 12064266_1811445285748707_157623251_n