អភិបាលស្រុកអូរជ្រៅជួយសង្រ្គោះក្មេងស្រីអាយុជិតពីខួបរស់នៅដាច់ស្រយាលត្រូវពស់ចឹក

0

បន្ទាយមានជ័យ​៖ ក្មេងរងគ្រោះដោយពោះចឹក នៅវេលា​ម៉ោង​៩​យប់​ត្រូវបាន​លោក សាន ស៊ានហូ អភិបាលស្រុក​អូរ​ជ្រៅ យក​រថយន្ត​ទៅ​ដឹក និង​បញ្ជូន​កុមារ​រងគ្រោះ​ទៅ​ដល់​មន្ទីរ ពេទ្យ​បង្អែក​ក្រុង​ប៉ោយប៉ែតរហូតដល់ព្រឹកនេះក្មេងរងគ្រោះបានសង្រ្គោះរួចផុតពីគ្រោះថ្នាក់​ហើយ​។​IMG_9274 ​​ ទន្ទឹម​គ្នា​នៃ​ការជួយ​សង្គ្រោះ​ក្មេង​រងគ្រោះ​លោក​ឧត្តមសេនីយ៍ត្រី សេង ធា​រិន មេបញ្ជាការរង​ពល​តូច​ថ្មើរជើង​លេខ​៥១ ធានា​ផ្តល់​ថ្នាំ​ពស់​ចឹក​បន្ថែម បើពេទ្យគ្មាន។លោក សាន ស៊ានហូ អភិបាលស្រុក​អូរ​ជ្រៅ និង លោក ឆេង អ៊ី​សុខា អធិការ​ស្រុក​ក្រោយពីទទួលបានដំណឹង​ក្មេងស្រី​ម្នាក់ រស់នៅ​ភូមិ​រុន​ថ្មី ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ត្រូវពស់​ចឹក ខ្វះលទ្ធភាពនាំកូនទៅសង្រ្គោះបានយករថយន្តដឹកជាបន្ទាន់ទៅកាន់មន្ទីរពេទ្យកាលពី​វេលា​៧​និង​៤៥​នាទី​យប់ ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៥។ក្មេងស្រី​រងគ្រោះ​មាន​ឈ្មោះ ផៃ សុ​ផានី ភេទ​ស្រី អាយុ​១​ខួប​៩​ខែ មាន​ម្តាយ​ឈ្មោះ នង សា​វៀន អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​រុន ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ​។​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ពស់​ចឹក គឺ​នៅ​ពេល​ព្រលប់​ក្មេងស្រី​រងគ្រោះ​និង​ក្មេងៗ​ដ៏​ទៃ ទៀត​បាន​នាំគ្នា​រត់​លេង​លើផ្លូវ​វិស្វកម្ម ក៏​ត្រូវ​ពស់​ចឹក​តែម្តង​។​ផ្ទះ​របស់​ម្តាយក្មេងរងគ្រោះ​ស្ថិតនៅតំបន់​ចុងកាត់មាត់ញក​ដាច់​ស្រ​យ៉ា​លពី​ទី​ប្រជុំជន ធ្វើឲ្យ​ក្រុម​គ្រួសារ​ក្រីក្រ​មួយ​នេះ​មាន​តែ​អង្គុយ​បន់ ព្រះ​អោយជួយកូនអាណិតកូន មុនពេលដែលអាជ្ញាជួយអន្តរាគមន៍ខណះគ្មានមធ្យោបាយ​ធ្វើដំណើ​រ​។​សូមបញ្ជក់ថារយះពេលកន្លងមកនេះករណីពស់ចឹកបានកើតឡើងជាបន្តបន្ទាប់ហើយក៍ត្រូវបានជួយសង្រ្គោះបានទាន់ពេលដែរ៕IMG_9273 IMG_9274