ប្រជាពលរដ្ឋនៅភូមិពង្រចំនួន៥០គ្រួសារមកតវានៅមុខសាលាខេត្តអំពីបញ្ហាទាហានបិទផ្លូវកាយដីនិងយកដីអស់១ហិចតាកន្លះ

0

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២ខែតុលាឆ្នាំ២០១៥ប្រជាពលរដ្ឋនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យមានចំនួន៥០នាក់ស្មើរនិង៥០គ្រួសារបាននាំគ្នាជិះគោយន្តចំនួន៣គ្រឿងជិះសំដៅចូលមកមុខសាលាខេត្តដើម្បីឲ្យលោកអភិបាលខេត្តជួយរកimage (3)ដំណោះស្រាយចំនួន៣ចំណុចជូនពួកគាត់ចំណុចទី១ការបិទផ្លូវរបស់ទាហានរថគ្រោះបានធ្វើការបិទផ្លូវមិនឲ្យប្រជាពលរដ្ឋចេញចូលទៅធ្វើស្រែចំការចំណុចទី២កន្លងមកក្រុមហ៊ុនបានយកគ្រឿងចក្រមកកាយដីជិតដល់ស្រែរបស់គាត់បណ្តាលឲ្យពួកគាត់មានភ័យខ្លាចដីបាក់សង្កត់ដល់កូនចៅគាត់ស្លាប់ជាអសារបង់ចំណុចទី៣ទាហានរថគ្រោះបានយកដីរបស់ប្រជាពលរដ្ឋ២គ្រួសារមានចំនួន១ហិចតាកន្លះ។លោកអេមសង់អៃរស់នៅភមិពង្រ សង្កាត់កំពង់ស្វាយ តំណាងឲ្យប្រជាជនមានទំនាស់បាននិយាយថាកន្លងមកក្រុមហ៊ុនញាំសារួនបានយកម៉ៃខូនិងគ្រឿងចក្រមកកាយដីនៅជិតចំការរបស់គាត់ក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាយដីនៅចំណុចនោះរណ្តៅជ្រៅៗហើយមានការដីបាក់បណ្តើរធ្វើឲ្យប្រជាពលរដ្ឋធ្វើចំការនៅទីនោះមានការភិតភ័យយ៉ាងខ្លាំងទើបលោកអភិបាលខេត្តបញ្ឈប់ឲ្យក្រុមហ៊ុនញាំសារួចនេះកាយដីតទៅទៀតហើយប្រជាពលរដ្ឋបានសំឲ្យលោកអភិបាលខេត្តជួពន្លឿនក្នុងការធ្វើផ្លូវដែលក្រុមហ៊ុនបានបំផ្លាញផ្លូវរបស់ពួកគាត់រយះពេលកន្លងមកឲ្យបានឆាប់។image (2)លោកអេមសង់អៃបាននិយាយបន្តថាសព្វថ្ងៃមានឈ្មោះហុកបានយកម៉ៃខូនិងគ្រឿងចក្រយកទៅកាយដីភ្នំនៅចំណុចភ្នំភូមិភ្នំកងវ៉ាក្នុងសង្កាត់កំពង់ស្វាយ មានជំរៅជាង១០ម៉ែត្រធ្វើឲ្យរណ្តៅដីនោះបាក់យ៉ាងខ្លាំងជិតដល់ដីចំការរបស់គាត់មានការភ័យខ្លាចយ៉ាងខ្លាំងប្រជាពលរដ្ឋនៅទីនោះបានសំណូមពរឲ្យអភិបាលខេត្តបញ្ឈប់ការជីកដីនេះជាបន្ទាន់។ចំណុចទី២ប្រជាពលរដ្ឋសំណូនពរឲ្យលោកអភិបាលខេត្តជួយចុះទៅសម្របសម្រួលនិងទាហានកងរថគ្រោះទីតាំងនៅជើងភ្នំពង្រដែលបានធ្វើរបងបិទផ្លូវបូរាណដែលប្រជាពលរដ្ឋចេញចូលទៅធ្វើស្រែចំការរបស់ពួកគាត់មិនបាន។ទី៣ប្រជាពលរដ្ឋចំនួន២គ្រួសារ១គ្រសារឈ្នោះស៊ុតរដ្ឋានិងឈ្មោះណាន់ថមរស់នៅជើងភ្នំកងវ៉ាបានប្តឹងលោកឧត្តមសេនីត្រី ប្រាក់សោភ័ណនិង លោកសក្តិ៤ស្រីអេនថាបានយកដីរបស់ពួកគាត់នៅចំណុចភ្នំកងវ៉ាចំនួន១ហិចតាកន្លះថាជាដីរបស់កងរថគ្រោះលោកទាំង២នាក់ថានិងរកដីកន្លែងផ្សេងដើម្បីដោះដូរតែរហូតមកដល់សព្វថ្ងៃនេះមិនឃើញដោះដូរដីឲ្យពួកគាត់ទេថែមទាំងធ្វើរបងយកដីរបស់គាត់បាត់ទៀត។៣ចំណុចដែលប្រជាពលរដ្ឋចង់បាននោះលោកអភិបាលខេត្តនិងចេញមុខដោះស្រាយនៅថ្ងៃខាងមុខ៕image (3) image (1)