ជនជាតិវៀតណាមប្រុសស្រី៣នាក់ និងកូនក្មេងតូច២នាក់ គ្មានឯកសារត្រឹមត្រូវ បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីដេញចេញពីស្រុកខ្មែរ

0

ខេត្តសៀមរាប៖ កម្លាំងការិយាល័យអន្តោប្រវេសន៍បានចុះបង្ក្រាបឃាត់ខ្លួនជនជាតិវៀតណាមចំនួនប្រុសស្រីចំនួន៣នាក់និងក្មេងតូចចំនួន២នាក់ជាកូនរបស់ជនសង្ស័យ ដែលឆ្លងដែនចូលស្នាក់នៅក្នុងក្រុងសៀមរាបដូចភ្លៀងរលឹម ក្រោមការបញ្ជាដឹកនាំផ្ទាល់ដោយលោក វរimage-dfb28eb5df11c0a2b848064345de582b01788c6237fa5b7c149324e1d1ee6909-Vសេនីយ៍ឯក ចៅ ម៉ៅ វីរះ ស្នងការរងទទួលការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងដឹកនាំសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះស្រាវជ្រាវរុករកជនបរទេសលួចចូលស្នាក់នៅនិងបំរើការងារខុសច្បាប់នៅតាមបណ្តាទីតាំងរោងសិប្បកម្មឈើនិងតាមផ្ទះជួលនានាក្នុងក្រុងសៀមរាប។ហេតុការចុះបង្ក្រាបរហូតឈានដល់ធ្វើការឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី៣នាក់នេះឡើងនៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី០១ខែតុលាឆ្នាំ២០១៥ស្ថិតនៅចំនុចតាមរោងសិប្បកម្មនិងផ្ទះជួលក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមររាប។លោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរះ ស្នងការរងទទួលការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានប្រាប់កោះសន្តិភាពឱ្យដឹងនៅរសៀលថ្ងៃទី០២ខែតុលានេះថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងដើម្បីធ្វើឱ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងនោះ។លោកបន្តថា ជាក់ស្តែងកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបតែងតែបានចុះធ្វើការត្រួតពិនិត្យការងារចំពោះជនបរទេសដែលចូលមករស់នៅក្នុងខេត្តសៀមរាបនិងមកប្រកបរបផ្សេងៗដោយគ្មានលិខិតស្នាមត្រឹមត្រូវរួចធ្វើការឃាត់ខ្លួនបានជនជាតិវៀតណាមប្រុសស្រីចំនួន៣នាក់និងក្មេងតូចដែលជាកូនជនសង្ស័យ រួចបញ្ជូនមកកាន់ការិយាល័យនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ។លោកបានបញ្ជាក់ថា ជាជនជាតិវៀតណាមប្រុសស្រីទាំង៣នាក់នោះមានទី១/ឈ្មោះ យ៉ ធីឡឺយ ភេទស្រីអាយុ២៩ឆ្នាំមុខរបរនៅផ្ទះ ជាimage-d84433089bd67cbb87487b2784a30be814c42c6653a955839c8c06017e4da5da-Vជនជាតិវៀតណាម លួចចូលមកប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ២០០២បានរយៈពេល១៣ឆ្នាំ តាមច្រកជ្រៃធំ(ឡុងប៊ិន)ហើយលួចមកស្នាក់នៅផ្ទះជួលក្នុងភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប រហូតមកដល់ថ្ងៃចាប់ខ្លួនគ្មានលិខិតស្នាមត្រឹមត្រូវ(ដោយគ្មានការជំរឿនពីគណៈកម្មាការនិងគ្រប់គ្រប់ជនបរទេសក្រុមការងារចម្រុះទី១៨)ទី២/ឈ្មោះ អាង ធីថាន់ ភេទស្រីអាយុ៣៤ឆ្នាំមុខរបរអ្នកទិញអេតចាយស្នាក់នៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ជាជនជាតិវៀតណាម(បានកើតនៅខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជានៅឆ្នាំ១៩៨១ ប៉ុន្តែបានចាកចេញពីកម្ពុជាទៅប្រទេសវៀតណាមវិញនៅឆ្នាំ២០០១ ក្រោយពីឪពុកម្តាយស្លាប់ចោលអស់នៅវៀតណាមបានរយៈពេល២ឆ្នាំ ក៏ត្រឡប់មកប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ២០០៣ តាមច្រកឡុងប៊ិន រហូតមកស្នាក់នៅខេត្តសៀមរាបដល់ថ្ងៃចាប់ខ្លួន(ពុំមានឯកសារត្រឹមត្រូវអ្វីទាំងអស់)និងទី៣/ឈ្មោះ ឌីញ ង៉ុកទុន ភេទប្រុសអាយុ៤២ឆ្នាំមុខរបរជាងលាបថ្នាំឈើ ជាជនជាតិវៀតណាម ស្នាក់នៅបន្ទប់ជួលភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានចូលមកប្រទេសកម្ពុជាក្នុងអំឡុងខែកក្កដាឆ្នាំ២០១៥ តាមច្រកឡុងប៊ិន(គ្មានឯកសារសម្គាល់ខ្លួនអ្វីទាំងអស់ ហើយពុំបានជំរឿនជាមួយសមត្ថកិច្ចទេ)។បច្ចុប្បន្នជនជាតិវៀតណាមប្រុសស្រីទាំង៣នាក់ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យនគរបាលអន្តោប្រវេសន៍បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០២ខែតុលាឆ្នាំ២០១៥ដើម្បីដេញចេញពីស្រុកខ្មែរ៕image-dfe6c792c776346b8f3b635b4a60a8826972ed74e318f6c11e3424432572652c-V image-ac8937ce953b38a669221a77049864e3505e7b4bce373bb5d02c3dec591e1601-V