មេ​បញ្ចា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ព្រមទាំង​មន្ដ្រី​ក្រោម​ឪ​វ៉ាទ​និង​ក្រុមគ្រួសារ​ចូលកាន់​បិណ្ឌ​នៅ​វត្ត​ម​ន៉ី​រង្សី​

0

​កំពង់ធំ​=​កាលពី​ព្រឹក ថ្ងៃទី​០៣​តុលា ឆ្នាំ​២០១៥​ត្រូវ​នឹង​ថ្អៃ​សៅរ៍​៦​រោច ខែភទ្របទ ឆ្នាំមមី ព ស ២៥៥៩ ឧ​ត្ត​ម សោម ស៊ុន​មេ​បញ្ចា​ការ​សឹក​រង និង​លោកជំទាវ បាន​ដឹកនាំ​មន្ដ្រី​ក្រោម​ឪ​វ៉ាទ​ព្រមទាំង​ក្រុមគ្រួសារ​រៀបចំ​ពិធី កាន់បិណ្ឌ​វេណ​ទី​០៦ នៅ​វត្ត​មុនី​រង្សី​ហៅ​វត្ត​ថ្មី ស្ថិតនៅ​ក្នុងភូមិ ស្នោ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។​
​ក្នុង​ពិធី​កាន់បិណ្ឌ​នេះ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​បានរៀបចំ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ និង​បាន​ប្រគេន​បច្ច័យ ចំនួន ១៥៦៧០០០​រៀល សំរាប់​ចាត់ចែង​កសាង​សមិទ្ធិផល​នានា​បន្ថែម ជា​ប្រយោជន៍​របស់​ទី​វត្ត​អា​រ៉ា​ម និង​ការ​គោរ​ប្រតិបត្តិ​តាម​ពុទ្ធសាសនា​រហូត​តទៅ និង​ជា​ទ្រព្យ​សំរាប់​តំកល់ទុក​នៅក្នុង​វិស័យ ព្រះពុទ្ធសាសនា​ផងដែរ​។​Image26
ឧ​ត្ត​ម សោម ស៊ុន​បាន​មានប្រសាសន៍ថា​ការរៀបចំ​ពិធី​កាន់បិណ្ឌ​នេះ ដោយ​ទឹកចិត្ត​រីករាយ​ជ្រះថ្លា ក្នុង​វិស័យ​ព្រះពុទ្ធសាសនា បងប្អូន​បាន​ប្រកាន់​ខ្ចា​ប់​ខ្លួន​គោរព​ប្រ​ណិ​ប័​ត្ត​ន៍ តរៀង​រហូតមក ដែល​ប្រព្រឹត្ត​នូវ​គុ​ណូ​ប​កា​រះ ចំពោះ​បុព្វការី​ជន ទាំងឡាយ ដែល​ធ្វើ​នូវ អំពើ​ល្អ ដើម្បី​សេចក្ដី​ស្ងប់ សេចក្ដីសុខ​ចំរើន​ក្នុង​ជីវភាព​រស់នៅក្នុង​ក្រុមគ្រួសារ និង​បាន​មូលមតិ​គ្នា​ជា េ​ក​ច្ឆ័​ន​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ទាំង​ក្នុង​ទីប​ញ្ចា​ការ​តំបន់​ប្រតិបត្តិការ​សឹក និង​អង្គភាព​ក្រោម​ឪ​វ៉ាទ រៀបចំឡើង​តាម​ទំនាម​ទំលាប់​ព្រះពុទ្ធសាសនា​ខ្មែរ​យើង ដែល​ដូនតា​បន្សល់ទុក​មកជា​យូរយារ​Image33ណាស់​មកហើយ​ដើម្បី​ឧទិស​កុសល ផល​បុណ្យ ជូន​ដល់​មាតាបិតា ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ​និង​ឧទ​ស​កុសល​ជូន​ដល់​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​ការពារជាតិ ការពារ​មាតុភូមិ​កម្ពុជា​យើង​កន្លងមក​៕ ដោយផន សុជាតិImage32 Image31 Image29 Image28