​ក្រុមហ៊ុន​ដឹក​ថ្ម​ចុង​លៀន​ធ្វើ​ទីតាំង​ស្តុក​ថ្ម ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​៥​គ្រួសារ ​ស្នើសុំ​អោយ​លោក​អភិបាលខេត្ត​ជួយ

0

​ខេត្តកំពង់ឆ្នាំង​៖​ប្រជាពលរដ្ឋ​ខ្មែរឥស្លាម​៥​គ្រួសារ​នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បានស្នើ​សុំអោយ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង ជួយ​ដោះស្រាយ​ការរំលោភ​លំនៅដ្ឋាន ដោយ​ក្រុមហ៊ុន​ដឹក​ថ្ម​របស់​ចិន​ឈ្មោះ​ចុង​លៀន បាន​ចាក់ដី​ធ្វើ​ទីតាំង​សម្រាប់​ស្តុក​ថ្ម និង​ធ្វើ​ទរ​បង្ហូរ​ថ្ម​ពី​រថយន្ត​ចាក់​ចូល​សា​ឡង់ ជាប់​ទៅ​និង​ជើង​សរស​ផ្ទះ​របស់​ពួកគាត់​ដែល​រស់​នៅតាម​មាត់ទន្លេ ធ្វើអោយមាន​ការរំខាន​ដល់​ការរស់នៅ​ប្រចាំថ្ងៃ ហើយ​ពួកគាត់​បានដាក់​ពាក្យបណ្តឹង​ជូន​លោក​អភិបាលក្រុង​អោយជួយ​ដោះស្រាយ​យូរថ្ងៃ​ហើយ តែ​ពុំមាន​ដំណោះស្រាយ​។​1
​លោក​មេភូមិ​ចុង​កោះ​បានអោយដឹងថា​៖​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​រង​នូវ​ផល​បះ​ពាល់​ទាំង​៥​គ្រួសា​នោះ​មាន ១. ឈ្មោះ ឡឹប លី អាយុ​៥៤​ឆ្នាំ ២-​ឈ្មោះ ស៊ឹម លេះ អាយុ​៣៦​ឆ្នាំ ៣-​ឈ្មោះ លី យ៉ាន អាយុ​៣១​ឆ្នាំ ៤-​ឈ្មោះ លី នាង អាយុ​ឆ្នាំ និង​៥- ឈ្មោះ ទួន សា​រ៉ស់ អាយុ​៤៩​ឆ្នាំ មាន​សមាជិកគ្រួសារ​ទាំ​ង​អស់​សរុប​ចំនួន​៣៦​នាក់​។​3
​លោក នួន សា​រ៉ស់ ជា​ជនរងគ្រោះ​ដោយ​ការរំលោភ​លំនៅដ្ឋាន​ក្នុង​រឿង​ខាង លើ​នេះ​បានអោយ​ដឹ ង​នៅ​ល្ងាច​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៥​នេះ​ថា​៖​ពួកគាត់​បានមក​រ់​នៅ​កន្លែង​នេះ តាំងពី​ឆ្នាំ​១៩៧៩​មក​ម្លេះ​ផ្ទះ​ទាំង​៥​ខ្នង​ដែល​រង​កា​រំលោភ​នេះ ធ្វើ​អំពី​ឈើ ប្រក់​ស័​ង្ក សី​ទាំងអស់ ក្នុងចំណោម​ផ្ទះ​ទាំង​៥​ខ្នង មាន​១​ខ្នង​មាន​កំពស់​ជាង​៥​ម៉ែត្រ​ផុតពី​ទឹក ផ្ទះ​នេះ​ត្រូវបាន​ក្រុម​ហ៊ុ ន​ធ្វើ​ទរ​បង្ហូរ​ថ្ម​ជាប់​និង​សរស​ផ្ទះ​តែម្តង ចំ​ណែ ក​ផ្ទះ​៤​ខ្ន​ងឿ​ត​គេ​ធ្វើ​ប​ង្គឿ​ង​ទៅតាម​ទឹក ហើយ​ផ្ទះ​ទាំង​៤​ខ្នង​នេះ​ត្រូវបាន​ក្រុមហ៊ុន​បាន​ចាក់ដី​ជិត​ដល់​ជើង​សរស​ផ្ទះ​រក​កន្លែង​ចតទូក​មិន​បានទេ​។​2
​ពួកគាត់​បានដឹងថា ក្រុមហ៊ុន​របស់​ចិន​មួយ​ឈ្មោះ (​ចុង​លៀន​) បានមក​ធ្វើ​ទីតាំង​ទីនេះ ដោយបាន​ដឹក​ថ្ម​ពី​ភ្នំ​ដំរី​រមៀល យកមក​ចុះ​សា​ឡង់ នៅ​និង​មុខផ្ទះ​ពួកគាត់ មិនដឹងថា​កាត​បោះទីតាំង​នេះ​មានច្បាប់​ឬ​អត់​ច្បាប់​នោះទេ​។ រឿងនេះ​ក្រៅពី​ការរំលោភ​លំនៅដ្ឋាន​ពួកគាត់ គឺ​ក្រុមហ៊ុន​នេះ​បាន​ចាក់ដី​លុប​កាត់​ទាំង​ផ្លូវ​តាម​មាត់ទន្លេ ដែ់ល​ប្រជាពលរដ្ឋ​ធ្លាប់​ធ្វើដំណើរ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត​តាមផ្លូវ​នេះ តាំងពីដើម​រហូតមក​នោះ​ទៀតផង​។​
​ ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​៥​គ្រួសារ ស្នើសុំ​អោយ​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តាជួយ​អន្តរា​គម ដោះស្រាយ​រឿង​ខាងលើនេះ​អោយ​ពួ​គាត់​ផង ដើម្បីអោយ​មាន​សំណង​សមរម្យ​ណាមួយ​ដល់​ពួក​គា ត់​ទាំងអស់គ្នា ព្រោះ​ពួកគាត់​បានដាក់​ពាក្យបណ្តឹង​ទៅ​លោក​អភិបាលក្រុង​កំពង់ឆ្នាំង ជាច្រើន​ថ្ងៃ​មកហើយ តែ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​អ្វី​នៅឡើយ​។ ពួកគាត់​ដឹង​ច្បាស់​ថា ទីកន្លែង​ដែល​សង់ផ្ទះ​តាម​មាត់ទន្លេ​នេះ​គឺជា​ដី​របស់​រដ្ឋ តែ​ពួកគាត់​បានធ្វើ​ផ្ទះ​ដោយ​ប្រើស​រស​ឈើ មិនមែនជា​ផ្ទះ​ប​ណ្ទែ​ត​ទឹក ដែល​ងាយស្រួល​ក្នុងការ​អូស​ចេញ​នោះទេ និង​ពួកគាត់​ក៏​បានមក​រស់នៅ​ទីនេះ​ជាង​៣០​ឆ្នាំ​មកហើយ​។​
​ ​ជុំវិញ​ករណី​ខាងលើនេះ អ្នកយកព័ត៌មាន​យើង​បាន​ព្យាយាម​សុំ​ការបំភ្លឺ​មិន​បានទេ ពី​លោក​លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង ព្រោះ​ទូរស័ព្ទ​ចូល​តែ​លោក​មិន​លើក​ទទួល​ឡើយ​៕