​ក្រោយ​ភ្លៀង​មេឃ​ស្រឡះ ម្តាយមីង​ឈ្នះក្តី​អាណិត​ ​ព្រម​ប្រគល់​ដី​ខ្លះ​អោយ​ក្មួយ​និង​ក្រុមគ្រួសារ​រស់នៅ​

0

​ខេត្តកំពង់ឆ្នាំង​៖ ទំនាស់​ដីធ្លី​ប្តឹង​គ្នា​រយៈពេល​ជា​១០​ឆ្នាំកន្លងមក រវាង​ម្តាយមីង និង​ក្មួយបង្កើត ក្រោយពី​តុលាកា​ខេត្ត​បាន​អនុវត្ត​សាលក្រម​របស់​តុ​ការ​កំពូល រឹបអូស​ដី​ម​នៅ​ដ្ឋា​ន​ពី​ចុង​ចម្លើយ អោយទៅ​ដើម​ប​​ណ្តឹ​ង​កាលពី​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៥ គា​គី​ទាំង​២​បាន​ចូលខ្លួន​មក​ធ្វើការ​សម្របសម្រួល​គ្នា​ជាថ្មី​ម្តងទៀត នៅ​ព្រឹក​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៥ ជាមួយ​លោក​អភិបាលស្រុក​បរិបូណ៌​។ ជា​លទ្ធផល ម្តាយមីង និង​ឪពុកមារ ជាដើម​បណ្តឹង​នឹង​ជា​អ្នក​ឈ្នះក្តី បាន​សុខចិត្ត​ប្រគល់​ក្បាលដី​ប្រវែង​៥​ម៉ែត្រ និង​បណ្តោយ​ម៉ា​សម្រុង​ដី អោយ​ក្មួយប្រុស​ជា​អ្នក​ចាញ់ក្តី​រស់នៅ​ជួបជុំ​មីង​ក្មួយ​ជា​ក្រុមគ្រួសារ​ឡើងវិញ​។​
​ ​លោក កង ហុង មាន​ទីលំនៅ​ភូមិ​អូរ ឃុំ​ពពេល ស្រុក​បរិបូរ​ណ៏ ជា​គ្រូបង្រៀន​សាលាបឋមសិក្សា​IMG_0004
​ឃុំ​ឆ្នុ​ង​ទ្រូ ស្រុក​បរិបូណ៌​បាន​ញញឹម​ដោយ​ក្តី​រីករាយ​និង​និយាយថា​៖ រឿង​ខ្ញុំ​ចប់​ហើយ លោក​អរគុណ​ណា ស់ ចំពោះ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នកសារព័ត៌មាន ដែល​បាន​ជ្រុំ​ជ្រែង​អោយមាន កិច្ចសម្របសម្រួល រវាង​ភាគ​ទាំង​២ ។ លោក​បាន​បន្តថាៈ ក្រោយពី​ការប្រកាស​សាលក្រម​របស់​តុលាការ​កំពូល កាលពី​ថ្ងៃទី ០២ ខែតុលា​ឆ្នាំ​២០១៥ ដែល​ស​ម្រ​ច​រឹបអូស​ដី​ទំហំ ៧​អា​៤៣​ស​ង្ទី​អា ដែល​រូបលោក កំពុង​រស់នៅ​សព្វថ្ងៃ ទៅអោយ​ម្តាយមីង ឈ្មោះ តាន់ សុខុម និង​ប្តី​ឈ្មោះ ស៊ា ឆ​យ រួចមក លោក​បាន​ជំទាស់ មិន​ព្រម​ជាដាច់ខាត ព្រោះ​លោក បានមក​រស់នៅ​លើដី​នេះ​តាំងពី​ឆ្នាំ​១៩៧៩​។IMG-20151005-WA0011
​ក្នុងពេល​នោះដែរ អាជ្ញាធរ​ស្រុក អ្នកសារព័ត៌មាន បាន​ទៅ​បញ្ចុះ​ប​ញ្ជូ​ល​សម្របសម្រួល ពី​ម្តាយ មីង និង​ឪពុកមារ ដោយ​លើក​ហេតុផល​ផ្សេងៗ ធ្វើអោយ​ពួកគាត់​បន្ទន់ឥរិយាបទ​
​សុខចិត្ត​ចែករំលែក​ដី​មួយចំណែក ក្នុង​ទំហំ​ដី​ទាំងអស់ អោយ​គ្រួសារ​គាត់​បានរស់នៅ​បន្ត ព្រោះ​សុ​ទ្ឋ​តែ​ម្តា​​យ​មីង និង​ក្មួយ គ្រាន់​មាន​លក្ខ​ណ័​បន្តិច​ប​ន្ទួ​ច គឺ​អោយ​គាត់​ជា​កូនក្មួយ ទៅ​អង្វរ​ម្តាយមីង​សុំ​ដី​រស់នៅ​ផង​។IMG-20151005-WA0012
​លោក ឃួន សៅ​រុំ អភិបាលស្រុក​បរិបូណ៌​បាន​និយាយថា​៖ ម្តាយមីង​និង​ក្មួយ​ត្រូវ​គ្នា​វិញ​ហើយ ដោ យ​ម្តាយមីង យល់ព្រម​ចែក​ក្បាលដី ប្រវែង​ទទឹង​៥​ម៉ែត្រ​និង​បណ្តោយ​ទៅក្រោយ​តាម​ទំហំ​ដី អោយ​ក្មួយ​ឈ្មោះ កង ហុង រស់នៅ​បន្តទៀត​។​ក្នុងនាម​លោក​ជា​អាជ្ញាធរ លោក​សប្បាយចិត្ត​ណាស់​បានឃើញ ពួគ គាត់ ត្រូវ​គា្ន​វិញ​មិន​ខុស ពីក្រោយ​ភ្លៀង​មេឃ​ស្រឡះ​ឡើងវិញ​ឡើយ​។​ចំណែក ម្តាយមីង តាន់ សុខ​អេង ក្រោយពី បានប្រគល​ដី​អោយ​ក្មួយ​រស់នៅ​ហើយ បាន​ផ្តាំ​ថា សុំ​ជួយ​ថែរក្សា​ដី​ដែលជា​ចំណែក​នៅសល់​​ផង​ព្រោះ ទុកអោយ​ប្អូនៗ​លោក កង ហុង គេ​មក​សង់ផ្ទះ​រស់នៅ​ជិតគ្នា និង​បាន​ជួយ​មើលគ្នា​ទៅវិញទៅមក​ផង​។​IMG-20151005-WA0014
​ ​សូមបញ្ជាក់ថា​៖ ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​រវាង​ម្តាយមីង និង​ក្មួយបង្កើត​នេះ បានអូសបន្លាយ​ជាង ១០​ឆ្នាំ ប្តឹង​គ្នា​តាំងពី​សាលាដំបូង ដល់​តុលាការ​កំពូល ទីបំផុត​អ្នកឈ្នះ​នៅតែ​កាត់ទឹក​មិន​ដាច់ កាត់​សាច់​មិនបាន ហើយ​ទំនាស់​ក្តីក្តាំ​គ្នា​រវាង​ម្តាយមីង​និង​ក្មួយ​នេះ អាចជា​គំរូ​ដល់​ប្រជាពលរដ្ឋ​ទូទៅ បើ​អាច​ជៀសវាង​បាន​គួរ​ជាស​អោយ​ឆ្ងាយ ព្រោះថា​ការ​ប្តឹងផ្តល​គ្នា​ទម្រាំ​ដឹង​ចាញ់ឈ្នះ​ចាញ់ មិនដឹងថា​ម្នាក់ៗ​អស់​លុយកាក់​មិនតិច​នោះឡើយ ៕