​នគរបាល​សហព័ន្ធ​ប្រទេស​អូស្ត្រាលី ជួយឧបត្ថម្ភ​សម្ភារៈ​ជូន​ដល់​ស្នងការដ្ឋាន​ ​នគរបាល​ខេត្តកំពង់ឆ្នាំង​បំរើអោយ​ការងារ​បង្ក្រាប​បទល្មើស

0

​ខេត្តកំពង់ឆ្នាំង​៖ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃទី​០៥ ខែតុលា ឆ្នាំង​២០១៥​មាន​ពិធី​ប្រគល់​ទទួល​អំណោយ​ជា​សម្ភារៈ សម្រាប់​ការងារ​បង្ក្រាប​និង​គ្រប់គ្រង​បទល្មើស​ជា​របស់​ជំនួយ​នគរបាល​សហព័ន្ធ​ប្រទេស​អូស្ត្រាលី ដែលមាន​ការចូល​រូ​ម​ពី​លោកស្នងការ ស្នងការរង និង​តំណាង​ស្ថាន​​ទូត​ប្រទេស​អូស្ត្រាលី​ជា​ម្ចាស់ជំនួយ​ផងដែរ​។
​ ​លោក ឧ​ត្ត​ម​សេនីយ​ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​នគរបាល​ខេត្ត​បាន​មាន​ប្រសា​ស​ន៏​ថា​៖​អំណោយ​របស់​នគរបាល​សហព័ន្ធ​ប្រទេស​អូស្ត្រាលី ដែល​នាំ​ផ្តល់ជូន​ដោយ​តំណាង​ស្ថានទូត​ប្រទេស​អូស្ត្រាលី ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​នៅថ្ងៃនេះ​មាន ម៉ាស៊ីន​ថត​ម៉ាក កាណុង​១​គ្រឿង ម៉ាស៊ីន​ថត​វី​ឌី​អូ​ម៉ាក​សូ​នី​១​គ្រឿង ម៉ាស៊ីនថតសម្លេង​ឌីជីថល ១​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធ័​រ​១​គ្រឿង កែវយឹត​១​គ្រឿង រួម​និង ឌី​ស មី​ម៉ូ​រី ជាច្រើន​ទៀត​។​អំណោយ របស់​នគរបាល​ប្រទេស​អូស្ត្រាលី​នៅពេលនេះ គឺ​សម្រាប់​ប្រើប្រាស់​ដោយ​ផ្តោតជាសំខាន់ លើ​ការ​បំរើអោយ​ការបង្ក្រាប​បទល្មើស​ព្រហ្ម​ទ័​ណ្ឌ បទល្មើស​នៃ​ការជួញដូរ​មនុស្ស និង​បទ​ល្មើ ស​គ្រឿងញៀន​។d6
​ ​លោកស្នងការ​ខេត្ត​បាន​បន្តថា​៖ កន្លងមក​នគរបាល​ប្រទេស​អូស្ត្រាលី ធ្លាប់បាន​ជួយ​សម្ភារៈ​ជាច្រើន​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពង់ឆ្នាំង​ជា​បន្តបន្ទាប់ គឺ​ចាប់តាំងពី​ឆ្នាំ​១៩៩៧ មក​ម្លេះ ក្នុង​មាន អាគារ​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ អាគារ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស បន្ទប់​ឃុំ​ខ្លូន បន្ទប់​សួរចម្លើយ​ជនរងគ្រោះ​ជា​អា​នីតិជន ទូរ​ទស្ស​ន៏ កាមេរ៉ា ម៉ា​សី​ន​ថត ម៉ាស៊ីន​ព្រី​ន ជាដើម ហើយ​ក្នុងពេល​ខាងមុខនេះ​នឹង​ផ្តល់​ម៉ាស៊ីន​ធ្វើ​តេស ដែល​បំរើអោយ​ក្នុងករណី​រំលោភ​ទៀតផង​។d3
​ ​លោកស្នងការ​នគរបាល​ខេត្ត សូម​ថ្លែងអំណរគុណ​ដល់​ប្រទេស​អូស្ត្រាលី នគរបាល​អូស្ត្រាលី និង​ប្រជាពលរដ្ឋ​អូស្ត្រាលី ដែល​តែង​បាន​ជួយឧបត្ថម្ភ​សម្ភារៈ​ដល់​នគរបាល​ក​ម្ពុ​ជា​ជា​បន្តបន្ទាប់​។​ដើម្បី​ជាការ​ឆ្លើយតប​ជំនួយ​សប្បុរ​ធម៌​របស់​ប្រទេស​អូស្ត្រាលី​នៅពេលនេះ លោក​បាន​សន្យាថា នឹង​យក​សម្ភារៈ​ដែលជា​ជំនួយ ទាំងនេះ​ទៅប្រើ​ប្រាស់​ការងារ អោយបាន​ចំ​ទិសដៅ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ​ជូន​
​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​៕d2