កម្លាំង​នគរបាល​ស្រុក​ស្វាយចេក​តាម​បង្ក្រាប​ចោរ​កាច់ក​ម៉ូតូ​បាន​ម្នាក់​និង​ដកហូត​គ្រាប់បែកដៃ​បាន​១​គ្រាប់​

0

​ខេត្តបន្ទាយមានជ័យ​ កំលាំង​នគ​បាល​ជាច្រើន​នាក់​ប្រដាប់​ទៅដោយ​អាវុធ​បាន​ចុះ​ធ្វើ ការបង្ក្រាប​ជនសង្ស័យ​បាន​ម្នាក់​ក្នុងករណី​លួច​កាច់​សោរ​ម៉ូតូ​ដោយសារតែ​ចោរ​នោះ​ទើប​មកពី​ប្រទេស​ថៃ​គ្មាន​លុយ​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​នៅឯ​ខេត្ដ​ព្រៃវែង​ទើប​ហាន​ធ្វើ​សកម្មភាព​កាច់​សោរ​ម៉ូតូ​យ៉ាង​ដូច្នេះ​។​កំលាំង​នគ​បាល​បង្ក្រាបបាន​ជនសង្ស័យ​នោះ​នៅ វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៥ ខែ តុលា ឆ្នាំ​២០១៥ នៅ​ចំណុច​តាម​វាលស្រែ​ក្នុង ឃុំ​ទ្រាស់ ស្រុក​ស្វាយចេក ខេត្ដ​បន្ទាយមានជ័យ​។​មន្ដ្រីនគរបាល​ដែល​ចុះ​ចាប់ចោរ​នោះបាន​និយាយថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​របស់ខ្លួន​ម៉ាក​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ បន្ទាយ​មាន ជ័យ 1J-8682 ទៅ​វាលស្រែ​នៅ​ឃុំ​ទ្រាស់ ពេលទៅដល់​ស្រែ​ក៏​ទុក​ម៉ូតូ​ចោល​imageនៅលើ ា​ល​ស្រែ​ពេលនោះ​ជនសង្ស័យ​ក្រោយពី​ចុះ​ពីលើ​ម៉ូតូឌុប​រួចមក​បានធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេច​បាត់​តែម្តង​។​ភ្លាមៗ​នោះ​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន រួចហើយ អធិការនគរបាល​ស្រុក​ស្វាយ ចេក​ក្រោម​បញ្ជា​ផ្ទា​ល់ពី​សំណាក់​លោកស្នងការ​នគ​របាល​ខេត្ត បាន​បញ្ជា​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​សហការ​ជាមួយ​នគរបាល ប៉ុស្ដិ៍​image (2)ចេញ​ជួយ​អន្ដរាគមន៍​ពួនស្ទាក់​តាម​គោលដៅ​ទើប​ឈានទៅ ដល់​ការចាប់ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​វាល ស្រែ​ច្រក​សង្កែ ក្នុងភូមិ​សាស្ដ្រ​ឃុំ​រលួស​បានតែ​ម្តង​។​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី​អាត់​ខេ​ម​ស្នង​នគ​បាល​ខេត្ត បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ​យ៉ាន់ ចាន់នី​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ចក់ ឃុំ​ចក់ ស្រុក កំពង់ត្របែក ខេត្ដ​ព្រៃវែង ក្នុង​ខ្លួន​របស់​ជនសង្ស័យ​មាន​គ្រាប់បែក​មួយ​គ្រាប់​យកមក​ពី​ថៃ​ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​បាន​ដក ហូត​គ្រាប់បែកដៃ​មួយ​គ្រាប់ ប្រដាប់​កាច់​សោ ក​ម៉ូតូ កូនសោ​និង​ទូរស័ព្ទដៃ​មួយគ្រឿង​ផងដែរ​។​image (1)លោក​ឧត្ដមសេនីយ៍​អាត់ ខែម បានធ្វើការ​ឧបត្ថម្ភ​ថវិកា​២០​ម៉ឺន​រៀល ជូន​អធិការ នគរបាល​និង​កងកម្លាំង​នគរបាល​ដែល​បាន​ចុះបង្ក្រាប​ជនសង្ស័យ​បាន​ដើម្បី​ជាការ​លើកទឹកចិត្ដដ​ល់​ពួកគេ ជនសង្ស័យ​រូបនេះ​ត្រូវបាន​សួរ និង​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ស្នងការ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ចំណែក​ម៉ូតូ​ត្រូវបាន​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​៕