កំពុង​ភ្លៀង​រថយន្ត​និង​ម៉ូតូ​បុក​គ្នា​ចំណុច​រង្វង់​មូល​មុខ​សាលាខេត្ត​របួសធ្ងន់​២​នាក់​

0


​បន្ទាយ​មាន​ជ័​យៈ គ្រោះថ្នាក់​ចរាចរ​កើតឡើង​ស្ទឺ​តែ​គ្រប់ពេល​នៅ​ចំណុច​រង្វង់​មូល​មុខអាវុធ​ហត្ថ និង​សាលាខេត្ត​បន្ទាយមានជ័យ ។ ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​០៥ តុលា ២០១៥ គ្រោះថ្នាក់​ចរាចរ​ដ៏​ធ្ងន់ធ្ងរ​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ និង​រថយន្ត​ធ្វើអោយ​ខាង​ភាគី​ម៉ូតូ​របួសធ្ងន់​២​នាក់​ខណៈពេល​ដែលមាន​ភ្លៀង​ធ្លាក់ ។​តាម​សាក្សី​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​គេ​ឃើញ​មាន​រថយន្ត​កា​មា​រី​ឆ្នាំ​១៩៩៥ ពាក់​ស្លាក​លេខ 2F 1378 បើកបរ​ពីក្រោម​ឡើងលើ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​លិច វាង​រង្វង់​មូល​ដៃ​៣២ លុះដល់​ចំណុច​ជ្រុង​រង្វង់​មូល​ខាងកើត​ឈាង​ខាងជើង​ក៏មាន​ម៉ូតូ​ពណ៌​សរ​ពាក់​ស្លាក​លេខ​IMG_1219បន្ទាយមានជ័យ 1G 8016 ជិះ​គ្នា​២​នាក់​បោះពួយ​យ៉ាង​លឿន ពី​លិចទៅ​កើត​ក៏​ទៅ​ប៉ះ​និង​ផ្នែក​ខាងមុខ​នៃ​រថយន្ត បណ្តាលអោយ​អ្នកជិះ​២​នាក់​របួសធ្ងន់​សន្លប់​នឹង​ផ្លូវ ។ ភ្លាមៗ​នោះ​តៃកុង​រថយន្ត​បាន​ព្យាយាម​ឡើង​ជិះ​ម៉ូតូ​រត់គេច​តែ​ត្រូវបាន​សមត្ថកិច្ច​ប៉េអឹម ឃាត់​ប្រគល់​នាំចូល​ទីបញ្ជាការ​អាវុធហត្ថ​ហើយ​ប្រគល់អោយ​សមត្ថកិច្ច​នគ​របាល​ចរាចរ​ភ្លាមៗ តែម្តង ។IMG_1215
​ក្រោយពេល​កើតហេតុ​ភ្លាម ៗ សមត្ថកិច្ច​ចរាចរជើងគោក​បាន​នាំយក​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ស្នងការ​ដើម្បី​រងចាំ​ការដោះស្រាយ ចំណែក​ជនរងគ្រោះ​ត្រូវបាន​អាវុធហត្ថ​ខេត្ត​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ក្រុង​សិរីសោភ័ណ ។
​ហេតុ​ការ​ខាងលើ​សមត្ថកិច្ច​នគរ​បាល​ចរាចរជើងគោក មិនទានបាន​ធ្វើការ​ស​ន្និ​ដ្ឋា​ថា​កើតឡើង​បណ្តាលមកពី​អ្វី ហើយ​ខាង​ណា​ខុស​ឬ​ត្រូវ​នៅឡើយ​ទេ តែ​ពលរដ្ឋ​នៅ​ចំណុចកើតហេតុ​បាន​និយាយថា គឺ​បណ្តាលមកពី​ម៉ូតូ​បើក​លឿន​មិន​ប្រុងប្រយ័ត្ន​មើល​យានយន្ត​ដទៃ​ដែល​ឡើង​ពីFullSizeRender (2)ក្រោម ។ ហើយ​ពួកគាត់​និយាយទៀតថា អ្វីដែល​បង្ករ​អោយមាន​គ្រោះថ្នាក់​កើត​ឡើងជា​ញឹកញាប់​នៅ​ចំណុច​នេះ គឺ​បណ្តាលមកពី​ការសាងសង់​រូបសំណាក​ដៃ​៣២ រង្វង់​មូល​មិន​ចំ​រង្វង់​មូល​ធ្វើអោយ​អ្នកធ្វើដំណើរ​តាមផ្លូវ​ច្រាស់ទិស​គ្នា បង្ករ​អោយមាន​ហេតុការណ៍​ជា​គ្រោះថ្នាក់​ចរាចរ​កើតឡើង​គ្រប់ពេលវេលា ៕