​នគរបាល​ចរាចរណ៍​បាន​ចុះ​ណែនាំ​ដល់​ម្ចាស់​យានយន្ត​ឲ្យ​ចេះ​ស្វែងយល់​អំពី​ការគោរព​ច្បាប់​ចរាចរ​

0

​ខេត្តបន្ទាយមានជ័យ​ ​នៅ​ព្រឹក​ថ្ងៃទី ៥ ខែតុលា ឆ្នាំ​២០១៥​នេះ កម្លាំង​នគ​បាល​ការិយាល័យ ចរាចរណ៍ ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ជាច្រើន​នាក់ បាន​ចុះ​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ដែល​បើកបរ​ឲ្យ​ចេះ​ការគោរព​ច្បាប់​ចរាចរណ៍​នៅតាម​ផ្លូវ​សាធារណៈ​និង​តាម​បេនឡាន​តាក់ស៊ី តាម​ចំណុច ស្ថានីយ៍​ចត​ឡាន​គ្រប់​ប្រភេទ ។​លោក​វរសេនីយ៍ទោ​សន​គឹមសួគ៌ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ​ដឹងថា​ដោយ​មានការ​បង្អុ​ល​បង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់​ខែម ស្នងការ​នគរបាល​ខេត្ត​លោក​បាន​ឲ្យ​នគ​បាល​ចរាចរណ៍​ទាំងអស់​ត្រូវយក​ចិត្ត​ទុក ដាក់​ខ្ពស់​អំពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ​និង​ទីកន្លែង​សាធ​រណៈ​។​imageលោក​បាន​ឲ្យ​កម្លាំង​នគ​បាល​ចរាចរណ៍​ចេញ ប្រតិបត្តិការ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​និង​អំ​បញ្ហា​ការធ្វើ​ចរាចរណ៍​ទៅមក​របស់​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ចាប់ពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥​នេះ រហូតដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​អស់​ទើប​បញ្ចប់ ។​image (2)លោក​បាន​បន្តទៀតថា​ការត្រួតពិនិត្យ​ច្បាប់​ចរាចរណ​នេះ​ក្នុង​គោលបំណង ដើម្បី​ធ្វើការ​ទប់ស្កាត់​នូវ គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ​ដែល​កើតមានឡើង ជាយថាហេតុ​ចំពោះ​អ្នកដំណើរ​ទាំងឡាយ​ទាំងពួង ក៏ដូចជា អ្នកបើកបរ​រថយន្ត​ផងដែរ ជាពិសេស ផ្តោត​សំខាន់ ទៅលើ​ការផ្ទុក​អ្នកដំណើរ ហួស​ចំណុះ និង​ដាក់​មនុស្ស​ឲ្យ​អង្គុយ​លើដំបូល និង​ដាក់​ឥ​វ៉ាន់​សំពីងសំពោង ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​image (1)សាធារណៈ​ជាដើម​។​លោក​សន​គឹម​សួ​គ៍​បាន​សំណូមពរ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ មេត្តា​គោរព​ច្បាប់​ចរាចរណ៍ ពេលធ្វើ​ដំណើរ ដើម្បី​ការពារ​សុវត្ថិភាព របស់ខ្លួន និង​ជៀស​ឲ្យ​ផុតពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ ដែល​កើតមានឡើង​ជាយថាហេតុ​៕