ឃាត់​បញ្ជូន​ជនជាតិ​វៀតណាម​៩​នាក់​និង​ក្មេង​៤​នាក់​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​

0


​ ​បន្ទាយមានជ័យ ៖ កម្លាំងចម្រុះ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​គោលដៅ​ខេត្តបន្ទាយមានជ័យ បាន​ឃាត់​ជនអន្តោប្រវេសន៍​ជនជាតិ​វៀតណាម​៩​នាក់ និង​មាន​ក្មេង​៤​នាក់​មកកាន់​ការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង​៨​យប់​ថ្ងៃទី​០៥ តុលា ២០១៥ ដើម្បី​បញ្ជូនបន្ត​ទៅកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ។​
​ ​លោក បាន ធឿន នាយការិយាល័យ​អន្តោប្រវេសន៍​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា ជនបរទេស​អន្តោប្រវេសន៍​រួមទាំង​ក្មេងៗ​៤​នាក់​ផង​នោះ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ដែល​រួមមាន​នគរបាល​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​នគរបាល​IMG_1231ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត​ក្រោម​ការដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បន្ទាប់ពី​ការចុះ​ត្រូតពិនិត្យ​ជនបរទេស​លើក​ទី​២ ចាប់ពី​ថ្ងែ​ទី​២៥ កញ្ញា ២០១៥ ។ ជនបរទេស​ទាំងអស់​នេះ ជា​ជនជាតិ​វៀតណាម​ត្រូវបាន​ឃាត់ខ្លួន កាល​នៅ​IMG_1237ក្រុង​ប៉ោយប៉ែត​កាលពី​រសៀល​ថ្ងៃទី​០៥ តុលា ២០១៥ ដោយ​ក្នុងនោះ​មាន​ស្ត្រី​២​នាក់ និង​ក្មេង​តូចៗ​៤​នាក់​តាម​ម្តាយ ។ តាម​ការសាកសួរ​ជនរ​បរទេស​ជា​ជនជាតិ​វៀតណាម​ទាំង​៩​នាក់​នេះ​បាន​ចូលមក​កម្ពុជា​ភាគច្រើន​តាមរយៈ​ច្រក​ជ្រៃ​ធំ ច្រក​បាវិត ហើយ​មក​ធ្វើជា​កម្មករ តាម​រោង​សិប្បកម្ម និង​តាម​ផ្ទះ ។ ការឃាត់ខ្លួន​នេះ​ដោយសា​តែ​ពួកគេ បានមក​រស់នៅ​លើទឹក​ដី​កម្ពុជា​ដោយ​ខុសច្បាប់ គ្មាន​ឯកសា​អ្វី​ទាំងអស់ ។IMG_1229
​ ​លោក​បន្តទៀតថា ក្រោយ​ការសាកសួរ​ចប់​សប់​គ្រប់ នៅ​ថ្ងៃស្អែក​ទី​០៦ កម្លាំង​របស់លោក​នឹង​បញ្ជូន​ជនជាតិ​វៀតណាម​ទាំងអស់នេះ​តាមរយៈ​រថយន្ត ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឯ​រាជធានី​ភ្នំពេញ ៕
​ ​ ​ ​ ​ ​