ព្រះវិហារៈ ភ្ញៀវជាតិនិងអន្តរជាតិ កំពុងតែពេញនិយម ក្នុងការមកទស្សនាប្រាសាទកោះកែរ ដែលជារមណីយដ្ឋាន ប្រវត្តិសាស្ត្រ ពោរពេញទៅដោយបង្ករនូវរឿងព្រេង ព្រះពុទ្ធសាសនា ក្នុងសម័យមហានគរនៃអតីតកាល ប្រាសាទ កោះកែរកំពុងតែបង្ហាញខ្លួនដ៏ស្រស់ស្អាត បង្កប់នូវរចនាបទសម័យអង្គរ នៅលើគេហទំព័រ និងបណ្តាញផ្សព្វផ្សាយដើម្បីបញ្ជាក់ឲ្យពិភពលោក បានស្គាល់ពីភាពប៉ិនប្រសព្វរបស់បុព្វបុរសខ្មែរសម័យដើម។
ប្រាសាទកោះកែរស្ថិតនៅក្នុងខេត្តព្រះវិហារ ដែលមានចម្ងាយពីទីរួមខេត្តព្រះវិហារប្រមាណ៧៣គីឡូម៉ែត្រ តែបើពីខេត្ត សៀមរាប ត្រូវធ្វើដំណើរតាមស្រុកស្វាយលើ មានចម្ងាយ
ប្រមាណ១២០គីឡូម៉ែត្រ ទើបមកដល់ប្រាសាទកោះកែរ នៅតាមដងផ្លូវគឺពោរពេញទៅដោយព្រៃឈើអមសងខាង និងមានប្រាសាទតូចធំយ៉ាងច្រើនរហូតដល់ទៅ១៥០ប្រាសាទ នេះបើតាមការអះអាងរបស់លោក ហ៊ឹម ភួន ជាឆ្មាំប្រាសាទកោះកែរ បានបញ្ជាក់ថា ក្នុងមួយថ្ងៃមានភ្ញៀវមកទស្សនា ប្រាសាទដល់ទៅ៦០ទៅ៨០នាក់ រួមទាំងភ្ញៀវជាតិ ពី១០០ដល់ទៅ៥០នាក់ ប្រាសាទនេះស្ថិតនៅក្នុងឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ។
អ្នកស្រី វ៉ាត ស្រីមុំ ជាអជីវករលក់បាយម្ហូប នៅប្រាសាទកោះកែរ បានឲ្យដឹងថា គាត់រស់នៅស្រុកប្រាសាទបាគង ខេត្ត សៀមរាប បានចាប់មុខរបរលក់ម្ហូបអាហារនៅប្រាសាទកោះកែរនេះ ជាង១០ឆ្នាំហើយ គឺមានភ្ញៀវមកទស្សនាជាបន្ត បន្ទាប់ពុំមានចន្លោះថ្ងៃនោះទេ មិនថាខែសំបូរឬក៏មិនសំបូរ ចំណែកភ្ញៀវខ្មែរគឺសំបូរមកលេង នៅពេលដែលមានបុណ្យ ទាន សម្រាប់ការលក់ដូរអាចរកចំណូលចំណេញក្នុងមួយថ្ងៃពី ១០ម៉ឺនទៅ១២ម៉ឺនរៀល ភ្ញៀវភាគច្រើនគឺចិន ជប៉ុន និង អ៊ឺរ៉ុបមានខ្លះ ហើយការលក់ដូរនេះអាជ្ញាធរ ពុំបានកំណត់ឲ្យបង់ប្រាក់នោះទេ បញ្ហាសន្តិសុខគឺមានសុវត្តិភាពល្អ។
លោកស្រី វ៉ាត់ ស្រីមុំ ជាអជីករលក់បាយបានផ្តល់បទសម្ភាស
ក្នុងនោះប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ បានសំនូមពរ ឲ្យឯកឧត្តម អភិបាលខេត្តព្រះវិហារ និងលោក អ៊ិត ភូម្រា នាយខណ្ទរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ មេត្តាជួយការពារព្រៃឈើ នៅក្នុងតំបន់ហាមឃាត់ក្នុងប្រាសាទកោះកែរផង ដោយសារតែមានឈ្មួញបានឃុបឃិតគ្នា ចួលកាប់អាជ្រៀកដឹកបន្តកន្ទុយគ្នា ដោយគ្មានការអើពើពីសកម្មភាពការបង្ក្រាបសកម្មភាពលួចអាឈើរ ក្នុងតំបន់អប្សរានេះហើយ ជាពិសេសឈើធ្នង់ បេង និងឈើប្រណិតជាច្រើន ត្រូវបាន យកចេញពីក្នុងបរិវេណប្រាសាទកោះកែរ ។



































