បុរស​វ័យ​៣៦​ឆ្នាំ​ម្នាក់ ត្រូវគេ​កាប់​ជាច្រើន​កាំបិត​រហូតដល់​ស្លាប់ ក្រោយពី​មាន​ជម្លោះ​ពាក្យសម្តី​គ្នា​ក្នុង​វង់​ផឹក​សុ​ី ជាមួយ​យុវជន​ម្នាក់​ដែល​ជំពាក់​លុយ​ខ្លួន

0

​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ថៃទី​០៣ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំនុច​ចំការកៅស៊ូ​ក្រុមហ៊ុន​បេស​រ៉ូយ៉ាល់ ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រ​ពាំ​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​ឃាតករ​សម្លាប់​ឈ្មោះ តូច ចិត្ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​ប្រសើរ ឃុំ​បាក់​អន្លូង ស្រុក​ត្រ​ពាំ​ប្រាសាទ ។​ជនដៃដល់​ត្រូវបាន​គេ​ដឹងថា​មានឈ្មោះ វែង ផល្លី ភេទ​ប្រុស រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​IMG_8365

​លោក អុ​ិ​ន កាយ អធិការ​ស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៥​នេះ​ថា មុន​កើតហេតុ​ជនដៃដល់ និង​ជនរងគ្រោះ បាននាំគ្នា​ផឹក​សុ​ី​នៅ​ចំការកៅស៊ូ​ខាងលើ ក្រោយមក​មានទំនាស់​ពាក្យសម្តី​គ្នា ត្រូវ​ជនរងគ្រោះ​ទា​លុយ​ជំពាក់ ធ្វើ​ឲ្យ​ពួកគេ​ឈ្លោះប្រកែក​គ្នា​រហូត​តឹងសរសៃករ ភ្លាមនោះ​ជនរងគ្រោះ​បាន​ដើរ​ចេញពី​វង់​ផឹក​សុ​ី​សំដៅទៅ​ផ្ទះ ភ្លាមនោះ​ស្រាប់តែ​ជនសង្ស័យ វែង ផល្លី បាន​យក​កាំបិត​តាំង​តោម​កកាប់​ជន​ស​ឥ​រងគ្រោះ​បណ្តាល​ឲ្យ​របួស​សុះសាច់​រហូតដល់​ស្លាប់​ក្នុង​ថ្លុកឈាម រួច​ឃាតករ​បាន​រត់គេចខ្លួន​បាត់ស្រមោល​។​IMG_8363

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុងបើក​ការស្រាវជ្រាវ​លើ​ករណីនេះ ដើម្បី​តាម​ចាប់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស តាមច្បាប់​។ សព​ជនរងគ្រោះ​ត្រូវបាន​បាន​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕IMG_8364