លោកលីសារីបើកកិច្ចប្រជុំដោះស្រាយបញ្ហាជួយសង់ផ្ទះជូនប្រជាពលរដ្ឋពីផ្ទះស្បូវមកស័ង្កសីជួយជនក្រីក្រនិងធ្វើផ្លូវនៅតាមតាមភូមិ

0

ខេត្តបន្ទាយមានជ័យ៖ ល្ងាចថ្ងៃទី៥ខែតុលាឆ្នាំ២០១៥នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ លោកលីសារីអភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារចុះជួយក្រុងសិរីសោភ័ណជាច្រើននាក់បានបើកកិច្ចប្រជុំលើកយកបញ្ហាបីចំណុចមកពិភាគ្សា ចំណុចទី១បញ្ហាជួយធ្វើផ្ទះជូនប្រជាimage (1)ពលរដ្ឋពីផ្ទះស្បូវឲ្យទៅជាផ្ទះប្រកស័ង្កសី បញ្ហាទី២ជួយជួសជុលផ្លូវជូនប្រជាពលរដ្ឋនៅតាមភូមិនិងបញ្ហាទី៣ចុះជួយប្រជាពលរដ្ឋក្រីក្រលំបាកតោកយាកនៅតាមភូមិឃុំ។លោកលីសារីបានលើកក្នុងអង្គរប្រជុំនោះថាដោយមានការចង្អុលបង្ហាញពីលោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ានប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ លោកបានជួយឧបត្ថម្ភប្រាក់យ៉ាងច្រើនដើម្បីឲ្យក្រុមការងារថ្នាក់ក្រុងចុះជួយក្រុងសិរីសោភ័ណយកទៅជួយសង់ផ្ទះជូនប្រជាពលរដ្ឋពីផ្ទះប្រកស្បូវឲ្យទៅជាផ្ទះប្រកស័ង្កសី។លោកលីសារីបានបន្តទៀតថារហូតមកដល់ពេលនេះក្រុមការងារក្រុងសិរីសោភ័ណបានចុះជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋពីផ្ទះស្បូវទៅជាប្រកស័ង្កសីបានចំនួន៨ខ្នងសរុបទាំងអស់ផ្ទះដែលត្រូវធ្វើជូនពួកគាត់៦១ខ្នងនៅមិនទាន់ធ្វើនៅសល់៥៣ខ្នង ដែលត្រូវធ្វើបន្តជូនពួកគាត់ទៀត។លោកលីសារីបាននិយាយបន្តទៀតថាថ្មីៗនេះក្រុមការងារក្រុងសិរីសោភ័ណបានចុះជួយជួសជុលផ្លូវលំក្នុងភូមិបានចំនួន១៦ខ្សែស្មើនិង៤.៤០០មែត្រស្មើនិង៤.៤គីឡូផ្លូវនេះក្រុមការងារបានក្រាលថ្មមិុចនិងក្រាលគ្រួសក្រហមជួសជុលដោយក្រុមហ៊ុនសាំងគង់និងក្រុមហ៊ុនជាសំអាតនិងបានស្តារប្រឡាយបានចំនួន១២០០ម៉ែត្រថែមទៀតផង។លោកលីសារីបានបញ្ជាក់ទៀតថាលោកបានឲ្យក្រុមការងារក្រុងសិរីសោភ័ណចុះទៅមើលតាមខ្នងផ្ទះដើម្បីស្វែងរកជនក្រីក្រីបំផុតដែលរស់នៅតាមមូលដ្ឋានដើម្បីយកអំណោយទៅចែកជូនដល់ពួកគាត់ដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡើយឲ្យតែប្រជាពលរដ្ឋណាក្រីក្របំផុតនោះក្រុមការងារលោកចុះជួយចែកឲ្យទាំងអស់៕image image (1)