ប៉ោយប៉ែតក្រុង៖មន្ត្រីយោធាពាក់សក្ត័០៥ម្នាក់ឈ្មោះឃុនជឿនមានទូនាទីជាមេបញ្ជាការវរសេនាតូចស្មើជើងលេខ៥០៣ចំណុះកងពលតូចស្មើជើងលេខ៥១ស្ថិតក្នុងស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យ ដោយឡែកកងកម្លាំងយោធាត្រូវបានដាក់ពង្រាយតាមច្រករបៀងព្រំដែនខ្មែរថៃនិងមានទីបញ្ជាការនៅភូមិកូនត្រីឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
យោងតាមប្រពភព័ត៌មានដែលបានរាយការណ៏ពលទាហានជាច្រើននាក់ដែលឈរជើងតាមច្រករបៀងជាប់និងប្រទេសថៃបានត្អូញត្អែប្រាប់អ្នកសារព័ត៌មានថា៖មេបញ្ជាការឈ្មោះឃុនជឿនដែលទើបឡើងកាន់តំណែងថ្មីៗជិត១ឆ្នាំនេះបានគាបសង្កត់តាមរាល់ប៉ុស្តិ៍ឈរជើងរបស់ទាហានដែលមានសេដ្ឋកិច្ចចំណូលអាចចិញ្ចឹមឆ្នាំងបានតម្រូវឲ្យបង់ប្រាក់ប្រចាំខែជូនឈ្មោះឃុនជឿនតាមការកំណត់ពុំនោះទេមេបញ្ជាការដ៏មានឥទ្ធពលរូបនោះដកតំណែងមិនឲ្យឈរជើងតទៅទៀតបានឡើយ ។
ប្រភពបានបន្តរាយការណ៏ទៀតថា៖មេយោធាសក្ត័០៥ឈ្មោះឃុនជឿនខាងលើបានបញ្ជាឲ្យទាហានជំរិតទារប្រាក់ពីពលករខ្មែរដែលឆ្លងដែនចូលទៅប្រទេសថៃម្នាក់ចំនួន១៥០បាតប្រាក់ថៃទៀតផង ហើយច្រករបៀងដែលគ្រប់គ្រងដោយវរសេនាតូចលេខ៥០៣នោះគឺចាប់ពីភូមិសិលាខ្មែរទំនប់ដាច់ណងចន្ទ័រហូតដល់ភូមិចំការគរភ្នំដងរែកជាដើម ។ល។ ច្រកខៀវរដ្ឋា៥០ ពាក់ពន្ធ័និងបញ្ហាដែលលោកឃុនជឿនបានតម្រូវឲ្យទាហានបង់ប្រាក់ក្រៅផ្លូវការជូននោះមន្ត្រីយោធាម្នាក់ដែលឈរជើងនៅច្រករទំបន់ដាច់ស្ថិតក្នុងឃុំអូរបីជាន់បានប្រាប់មកថា៖ក្នុង១ខែៗមេច្រកចំណាយប្រាក់ជាច្រើនសែនរៀលបង់ឲ្យមេបញ្ជាការឈ្មោះឃុនជឿនជាប្រចាំខែដើម្បីបញ្ចៀសការដកតំណែង ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា៖ចំណូលដែលលោករកបានពីថ្លៃក្បាលឡានថៃចូលមកទិញស្រូវអង្ករពីប្រជាពលរដ្ឋខ្មែរនិងឡានដឹកហ្គាស់ខុសច្បាប់នោះត្រូវតែឡើងឲ្យមេបញ្ចាការទាំងអស់មិនហ៊ានទុកចាយវាយដោះស្រាយក្នុងអង្គភាពឡើយ ។ ប្រភពដដែលបានបន្តទៀតថា៖ចំណូលខាងលើមិនត្រូវបានលោកឃុនជឿនយកមកដោះស្រាយក្នុងអង្គភាពនោះទេគឺមេបញ្ជាការយកទុកចាយវាយតែម្នាក់ឯងប៉ុណ្ណោះ បញ្ហាដ៏សែនស្មុគស្មាញទាំងនេះ តម្រូវឲ្យលោកឈឿងសារិតមេបញ្ជាការកងពលតូចស្មើជើងលេខ៥១គប្បីពិនិត្យនិងដោះស្រាយចំពោះទង្វើររបស់ឃុនជឿនដែលរំលោភមកលើកងកម្លាំងជាបន្ទាន់ពុំនោះទេនាយនិងពលទាហានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឃុនជឿននឹងងើបឡើងប៉ះបោជាមិនខាន ។
ចំណែកប្រជាពលរដ្ឋនៅតាមព្រំដែនខ្មែរថៃក៏បានត្អូញត្អែរចំពោះទាហានដែលជាកូនចៅរបស់ឃុនជឿនថា៖បានជំរិតទារប្រាក់ពីប្រជាពលរដ្ឋដែលឆ្លងដែនចូលទៅស្វែងរកការងារធើ្វនៅក្នុងប្រទេសថៃជារៀងរាល់ថ្ងៃផងដែរ ជាងនេះទៅទៀតនៅតាមច្រករបៀងដែលគ្រប់គ្រងដោយទាហានខាងលើបានរកស៊ីខុសច្បាប់នាំម៉ូតូគេចពន្ធនិងសង្ស័យថានាំឈើក្រញូងពីប្រទេសថៃចូលមកកម្ពុជាទៀតផងនេះបើតាមសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋ ។
បើទោះជាមានការចោទប្រកាន់ពីនាយទាហានខ្លះនិងពលរដ្ឋខ្លះថា៖លោកឃុនជឿនបានប្រព្រឹត្តពុករលួយក៏ដោយ នៅព្រឹកថ្ងៃទី០៣ឧសភាឆ្នាំ២០១៤នេះលោកឃុនជឿនដែលជាមេបញ្ជាការយោធានិយាយខាងលើបានលើកឡើងថា៖ វាជារឿងមិនពិតទាល់តែសោះដែលចោទប្រកាន់មកលើរូបលោកបែបនេះ លោកថាគឺជាការមូលបង្កាច់លោកទេ ។
បើទោះណាលោកឃុនជឿនបាព្យាយាមដោះសារក៏ដោយ មន្ត្រីយោធាម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ប៉ុន្មានថ្ងៃមុននេះលោកឃុនជឿនបានទារប្រាក់ពីលោកថាឡើងឲ្យថ្នាក់លើតែត្រង់លោកឃុនជឿនយកទៅធើ្វអីក៏លោកមិនបានដឹងដែរ ។
ពាក់ពន្ធ័និងរឿងលោកឃុនជឿនមេវរសេនាតូចស្មើជើងលេខ៥០៣ដែលរងការរិះគន់ថាបានប្រព្រឹត្តពុករលួយនិងបង្កផលលំបាកដល់កម្លាំងនោះលេខក្រោយសារព័ត៌មានយើងនឹងបន្តចុះផ្សាយទៀតដើម្បីឲ្យផ្ទៃរឿងដែលលាក់ទុកក្នុងអង្គភាពរបស់កងទព័ទាំងអំប៉ាលមានបានដឹងដល់មន្ត្រីថ្នាក់លើ ។សូមបញ្ជាក់ថា៖ទស្សនៈនេះមិនមែនជាទស្សនៈរបស់ភ្នាក់ងារសារព័ត៌មានយើងខ្ញុំទេ ដោយជាយដែន៖ រូបភាពឡានដឹកហ្គាស់ខុសច្បាប់ចេញតាមច្រករបៀងនិងរូបឃុនជឿន