អាជ្ញាធរស្រុកបាទីតាមប្រមាញ់បទល្លើសគ្រឿងញៀនចាប់បានជនសង្ស័យបីនាក់មកសាកសួរ

0

ខេត្តតាកែវ៖ មុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មចំនួន ៣នាក់ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំបក់-ប៉ុស្តិ៍ពត់សរ ស្រុកបាទី និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ-ប៉ុស្តិ៍បឹងទំពន់ រាជធានីភ្នំពេញ ធ្វើFB_IMG_1444105271949ការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០១៥ ដោយមុខសញ្ញា ទី១ ឃាត់ខ្លួននៅចំណុចភូមិបចាម ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងមុខសញ្ញាទី២ ឃាត់ ខ្លួននៅចំណុចផ្ទះជួលស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រីឯមុខសញ្ញាទី៣ ឃាត់ខ្លួននៅចំណុចភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។លោកវរសេនីយ៍ត្រី ឃុត ឡូ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា មុខសញ្ញាចែកចាយគ្រឿងញៀនទាំង ៣នាក់ៈ ទី១.ឈ្មោះ យិន វុទ្ធី ហៅណុប ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ,ទី២.ឈ្មោះ គឹម គន្ធា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី៣.ឈ្មោះ ញ៉ក់ ងីម ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ។ លោកអធិការរងបានបន្តថា ក្នុងកិច្ច ប្រតិបត្តិការចុះបង្ក្រាបឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនទាំង ៣នាក់ខាងលើនេះ សមត្ថកិច្ច ជំនាញបានដកហូតវត្ថុតាងរួមមានៈ ថ្នាំញៀន ៤កញ្ចប់តូច,ទូរស័ព្ទដៃ ១គ្រឿង ,ម៉ូតូម៉ាក វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ 1A-0205 មួយគ្រឿង និងសម្ភារៈសម្រាប់ជក់ថ្នាំញៀនមួយ ចំនួនទៀត ។FB_IMG_1444105275448លោកអធិការរងបាន បញ្ជាក់ថា តាមចម្លើយសារភាពរបស់ ជនសង្ស័យឈ្មោះ យិន វុទ្ធី ហៅណុប ដែលត្រូវកម្លាំងជំនាញឃាត់ខ្លួនកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ បានសារភាពថា វត្ថុតាងខាងលើ គឺឈ្មោះ គឹម គន្ធា ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកឲ្យខ្លួនដើរចែកចាយ ។ លុះដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ កម្លាំងជំនាញស្រុកបាទី បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់និងប៉ុស្តិ៍ ស្ទឹងមានជ័យ ចុះធ្វើការឃាត់ខ្លួនឈ្មោះ គឹម គន្ធា នៅចំណុចវាលបឹងកំផ្លោកខាងកើតផ្ទះជួលស្ថិតក្នុងភូមិ-សង្កាត់ខាងលើ និងឆែរឆេរដកហូតវត្ថុតាងបានមួយចំនួន ។ក្រោយការពីឃាត់ខ្លួន របស់សមត្ថកិច្ច ឈ្មោះគឹម គន្ធា បានសារភាពថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ១៤ : ០០នាទី ខ្លួនបានយកថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន ២កញ្ចប់ យកទៅឲ្យឈ្មោះ ញ៉ក់ ងីម ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិចំបក់ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចជំនាញ បានបន្តឃាត់ខ្លួនឈ្មោះ ញ៉ក់ ងីម ដើម្បីធ្វើសាកសួរបន្ត ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញស្រុកបាទី បញ្ជូនមកកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕FB_IMG_1444105271949 FB_IMG_1444105275448