ប្រជាពលរដ្ឋ នៅក្នុងសង្កាត់បន្សាយរាក់ បានស្ម័គ្រចិត្ត យកអាវុធកែឆ្នៃជាច្រើនដើមនិងម៉ូទ័រឆក់ត្រីប្រគល់អោយសមត្ថកិច្ច.

0

ឧត្តរមានជ័យ៖.កាលពីវេលាម៉ោង៨និង២០នាទី ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ ប្រជាពលរដ្ឋនៅក្នុងសង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានស្ម័គ្រចិត្តបានយកអាវុធកែឆ្នៃចំនួន២០ដើមនឹងម៉ូទ័រឆក់ត្រីចំនួន៧គ្រឿងទៅប្រគល់អោយសមត្ថកិច្ចប៉ូលិសក្រុងសំរោងIMG_8394ដោយប្រជាពលរដ្ឋទាំងអស់ពួកគាត់យល់ដឹងច្បាស់ ក្រោយពីបានចូលរួមប្រជុំនៅក្នុងការផ្សព្វផ្សាយ គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពនិងវេទិការសាធារណះ នៅពេលកន្លងមក។នៅក្នុងឱកាសនោះ ដែលលោកស៊ុន សាន អធិការនគរបាលក្រុងសំរោង បានកោតសសើរដល់ប្រជាពលរដ្ឋយើងដែលបាន ស្ម័គ្រចិត្តដែលបានយកអាវុកែឆ្នៃទាំងអស់នោះ មកប្រគល់អោយសមត្ថកិច្ចប៉ូលិសយើង ពីព្រោះអាវុធទាំងអស់នោះ មិនត្រឹមតែបាញ់សត្វងាប់នោះទេ សូម្បីតែមនុស្សក៏អាចស្លាប់បានដែល ហើយអាវុធកែឆ្នៃទាំងអស់នោះ មានទោសដូចជាអាវុធពិត ពោះនៅពេលដែលបាញ់ទៅត្រូវអ្នកណាម្នាក់នោះ ហើយម៉ូទ័រឆក់ត្រីនៅពេលដែលប្រជាពលរដ្ឋយើង. យកទៅឆក់ត្រីវាមិនងាប់តែអាធំ នោះទេសូម្បីតែកូនត្រីតូចតាចក៏ងាប់ដូចគ្នាដែរ ធ្វើអោយផុតពូជ្រត្រី៕IMG_8393 IMG_8392