លោកស្រីចៅសង្កាត់កំពង់ឆ្នាំងប្រជុំប្រជាការពារ ពង្រឹងកិច្ចការពារសណ្តាប់ធ្នាប់ សន្តិសុខនៅក្នុងមូលដ្ឋានក្នុងពេលបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

0

ខេត្តកំពង់ឆ្នាំង៖ កិច្ចប្រជុំពង្រឹងសមត្ថភាពប្រជាការពារក្នុងសង្កាត់កំពង់ឆ្នាំង បានធ្វើឡើង
ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ក្រោមដឹកនាំរបស់លោកស្រីចៅសង្កាត់កំពង់ឆ្នាំង និង ក្រុម
ប្រឹក្សាសង្កាត់ ដោយមានប្រជាការពារភូមិចូលរួមជាង៥០នាក់។កិច្ចប្រជុំនេះបានផ្តោតលើការDSC00001
ពង្រឹងគោលនយោបាយភូមិឃុំមានសុវត្តិភាព និងផែនការរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខ និងសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងតាមវត្តអារាម នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីរបស់ជាតិ។លោកស្រី កែវ សុផាត ចៅសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង បាននិយាយអោយដឹងថា៖សង្កាត់កំពង់ឆ្នាំងមាន៦ភូមិ មានប្រជាពលរដ្ឋសរុបចំនួន២.៨៦គ្រួសារ ស្មើនិង ១០.២៩៧នាក់ និងមានប្រជាការពារភូមិចំនួន១១៤នាក់។
ការប្រមូលផ្តុំប្រជាការពារគ្រប់ភូមិមកប្រុំនៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ នៅក្នុងសាលាសង្កាត់នៅពេលនេះគឺ ដើម្បីពង្រឹងសមត្ថភាពរបស់ប្រជាការពារទាំងអស់ ដើម្បីចូល
រួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព។ទន្ទឹមនេះដែរគឺពង្រឹង ការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងសុវត្តិភាពនៅតាមវត្តអារាម និងតាមមូលដ្ឋាន អោយបងប្អូនប្រជាពលរដ្ឋយើងបានធ្វើបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ បានដោយសប្បាយរីករាយ។DSC00020
លោកស្រីចៅសង្កាត់បានអោយដឹងទៀតថា៖ ប្រជាការពារភូមិដែលកំពុងធ្វើសកម្មភាពជាប្រចាំជាមួយ សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលកំពង់ឆ្នាំងសព្វថ្ងៃមានចំនួន៦០នាក់ ប៉ុន្តែឯក
សណ្ឋានដែលបំពាក់អោយប្រជាការពារ បានតែចំនួន២៧នាក់ប៉ុណ្ណោះ នៅខ្វះ៣៣នាក់ទៀត
មិនទាន់មានឯកសណ្ឋាននៅឡើយ។ ហេតុនេះលោកស្រីចៅសង្កាត់ សូមអំពាវនាវដល់ឯកឧត្ត
ម លោកជំទាវ បងប្អូនអាជីវករ អង្គការ និងក្រុមហ៊ុន នៅក្នុងសង្កាត់កំពង់ឆ្នាំង មេត្តាជួយឧបត្ថម្ភថវិការ តាមលទ្ធភាព ដើម្បីយកទៅទិញឯកសណ្ឋានបំពាក់អោយបងប្ងូនប្រជាការពារយើង។ព្រោះថា ប្រជាការពារយើងគាត់មានភារកិច្ចជួយរក្សាការពារសន្តិសុខទាំងយប់ទាំងថ្ងៃជាមួយសមត្ថកិច្ចនគរបាលមូលដ្ឋាន ប៉ុន្តែគាត់គ្មានប្រាក់ឧបត្ថម្ភពីរដ្ឋនោះឡើយ។នៅក្នុងកិច្ចប្រជុំនោះដែរ បងប្អូនប្រជាការពារ បានស្នើសុំដល់លោកស្រីចៅសង្កាត់អោ
យក្រុមហ៊ុនអគ្គីសនីក្នុងខេត្ត ជួយរៀបប្រពន្ធ័ចំខ្សែអគ្គីសនីដែលរាយតាមបង្គោល អោយបាន
ស្រួលផង ព្រោះសព្វថ្ងៃមានខ្សែភ្លើងធ្លាក់មកទាបៗជាច្រើនកន្លែង ដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ លោកនាយនគរបាលប៉ុស្តិរដ្ឋបាលកំពង់ឆ្នាំងបានអោយដឹងថា៖កាលពី៣ថ្ងៃមុន មានបុរសម្នាក់បានជិះម្នាក់បានជិះម៉ូតូពេលយប់ ទាក់កនឹងខ្សែភ្លើងនៅមុខសណ្ឋាគារសុខានូយ៉កដួលរងរបួសស្រាល នឹងបើខ្សែភ្លើងនេះដាច់វិញពិតជាអាចឆក់ស្លាប់មិនខានឡើយ ហើយនៅមុខផ្សារឆ្នាំងកាលពី២ខែមុន ក៏មានស្រី្តម្នាក់បានកាន់ប្រអប់ដាក់កុងទ័រភ្លើងឆក់រហូសធ្ងន់ដឹកចូលពេទ្យខេត្តផងដែរ៕DSC00005 DSC00001