ខេត្តឧត្តរមានជ័យ៖ កំនែរទម្រង់ថ្មីនៃកងយោពលខេមរភូមិន្ទ ដែលតំបន់ប្រតិបត្តិការសឹករងបានជម្រុញដល់គ្រូបង្គោល ចុះផ្សព្វផ្សាយអប់រំចិត្តសាស្រ្តដល់អង្គភាពផ្នែកសឹករងត្រពាំងប្រាសាទ ហើយក៏ជាតំបន់ក្តៅមួយនៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ តាមតំបន់ព្រំដែនកម្ពុជា
ថៃ ក្នុងសមរភូមិមុខទិសទី២ នៃយោធភូមិភាគទី៤។ក្នុងឱកាសចុះអប់រំផ្សព្វផ្សាយបំប៉នលើផ្នែកស្មារតី ដល់នាយទាហាន និងពលទាហាន ផ្នែកសឹករងស្រុកត្រពាំងប្រាសាទ ដោយលោកវរសេនីយ៍ឯក អ៊ុច សារិ មេបញ្ជាការរង ទទួលបន្ទុកផ្នែកព័ត៌មាននយោបាយ និងជាមេបញ្ជាការប្រចាំទិសស្រុកត្រពាំងប្រាសាទ នៃតំបន់ប្រតិបត្តិការខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង៧និង៣០នាទី នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥។ក្នុងការអប់រំនយោបាយចិត្តសាស្រ្ត សំរាប់បំប៉នស្មារតីដល់ទាហាន លោកវរសេនីយ៍ឯក អ៊ុច សារិ ជាគ្រូបង្គោលបានលើកឡើងពីកម្រងឯកសារជំនួយដល់ចំណេះដឹង ដូចជា លើការវិវត្តន៍នៃសភាពការណ៍កើតឡើង នៅក្នុងប្រទេស និងក្រៅប្រទេស លើពិភពលោក ការកើតឡើងនៃបដិវត្តន៍ បានជះឥទ្ធិពលដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោក ហើយនឹងការអនុវត្តន៍ច្បាប់នយោបាយនៅក្នុងប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍មុន
បោះឆ្នោត និងក្រោយបោះឆ្នោត។ ដោយលោកវរសនីយ៍ឯក អ៊ុច សារិ បានធ្វើការបកស្រាយជូនដល់នាយទាហាន និងពលទា ហាន ដើម្បីជាចំណេះដឹង ដែលអាចយកទៅផ្សព្វផ្សាយដល់អ្នកជំនាន់ក្រោយទៀត។ចំពោះការអប់រំចិត្ត ក៏បានផ្សព្វផ្សាយ ផែនការតួនាទី ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជាកំនែរទម្រង់ថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់បន្ថែមទៀត សំរាប់អនុវត្តន៍បន្តទៅនាពេលខាងមុខ លើការកែទម្រង់ស៊ីជម្រៅ នៅក្នុងកិច្ចការងាររដ្ឋបាលសាធារណៈ សំដៅអនុវត្តន៍ប្រទៅដោយមានប្រសិទ្ធិភាព។លោកវសេនីយ៍ឯក អ៊ុច សារិ បានមានប្រសាសន៍ធ្វើការផ្តាំផ្ញើរដល់សិក្ខាកាម នៅពេលត្រឡប់ទៅវិញ ត្រូវជួយធ្វើផ្សព្វផ្សាយបន្ត ចែករំលែកដល់ក្មេងជំនាន់ក្រោយទៀត។ ក្នុងនោះដែរ លោកវរសេនីយ៍ឯក បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះអង្គភាពផ្នែកសឹករងស្រុកត្រពាំងប្រាសាទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចក្នុងរយៈកាលកន្លងមក។ ហើយក្រៅពីការខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ហើយអង្គភាពបានបំពេញចំណុច ឆកល្វែងមួយចំនួន ធ្វើការកែលំអ លើបេសសកម្មរបស់យើងកាន់តែមានប្រសិទ្ធិភាព និងរីកចំរើន៕




































