កូនត្រីឆ្តោឆ្លងដែនពីវៀតណាមចូលមកស្រុកខ្មែរតាមច្រកបន្ទាយចក្រីយ៉ាងគក្រិកគគ្រេង មន្ត្រីជំនាញធ្វើប្រងើយ

0

ខេត្តព្រៃវែង៖ ទីផ្សារកូនត្រីឆ្តោរបស់ប្រទេសវៀតណាមចាប់ផ្តើមមានហាងឆេងយ៉ាងខ្លាំង ខណៈពេលត្រីឆ្តោនៅស្រុកខ្មែរស្ទើដាច់ពូជទៅហើយ ជាពិសេសនូវដើមរដូវទឹកឡើងបានចូលមកដល់ ។ ដូច្នោះហើយបានជារៀងរាល់យប់ ឈ្មួញនៅស្រុកខ្មែរបាននាំកូនត្រីឆ្តោពីប្រទេសវៀតណាមphoto1ចូលមកប្រទេសកម្ពុជាតាមច្រកបន្ទាយចក្រីក្នុងទឹកដីស្រុកព្រះស្តេច ខេត្តព្រៃវែង យ៉ាងគក្រិកគគ្រេងមិនរំខានដល់សមត្ថិកច្ច រឺមន្ត្រីជំនាញជលផលនោះទេ ។ទង្វើរបស់សមត្ថកិច្ចគ្រប់ស្ថាប័ននៅច្រកបន្ទាយចក្រី និងមន្ត្រីជំនាញជលផលសព្វថ្ងៃនេះបាននឹងកំពង់ឃុបឃិត ជាមួយក្រុមឈ្មួញអនុញ្ញាតិអោយនាំទំនិញគេចពន្ធតាមច្រករបៀងជារៀងរាល់យប់ ជាពិសេសគឺកូនត្រីឆ្តោដែលកំពុង នាំចូលមកស្រុកខ្មែរក្នុងមួយយប់ ៣០០ ទៅ ៤០០កាដុង ជាយូរឆ្នាំមកហើយ ដោយគ្មានការរំខានពីសមត្ថកិច្ច រឺមន្ត្រី ជំនាញម្តងណានោះទេ ។សូមបញ្ជាក់ថា កូនត្រីឆ្តោឆ្លងដែនមកពីប្រទេសវៀតណាម យកមកបែងចែកលក់នៅស្រុកខ្មែរតាមច្រកបន្ទាយ ចក្រីតាមរយះឈ្មួញដុះស្លែម្នាក់ឈ្មោះដាងជាជនជាតិវៀតណាមដាក់បង្កប់ក្រោមធុងត្រី និងធុងបង្កង ។ មានន័យថា ឈ្មួញម្នាក់នេះ មានអាជ្ញាប័ណ្ណនាំបង្កងពីប្រទេសវៀតណាមមកលក់នៅស្រុកខ្មែរ រួចឆ្លៀតឱកាសដាក់បង្កប់កូនត្រីឆ្តោ មកជាមួយដោយគ្រាន់តែបង់លុយថ្វាយជូនមន្ត្រីជំនាញជលផល និងសមត្ថកិច្ចច្រកទ្វារ អ្វីៗដំណើរការទៅបានយ៉ាងរលូនមិនខ្វល់ពីរឿងចាប់ចងនោះទេ ។ ព្រោះសែនព្រេនម្ចាស់ទឹកម្ចាស់ដីអស់ហើយ ដូចសុភាសិតបានពោលថាៈ (អារសាច់ជូនខ្លា ទើបនៅស្រុកបាន) ដូច្នេះគ្មានព្រួយបារម្មណ៍អ្នកណាមួយហែកហួរអាថ៌កំបាំងបានទេ ។photo1