លោកលីសារីបាននាំយកអំណោយជូនស្ត្រីម្នាក់ឈឺពោះកើតកូនដោយពុំមានឆ្មបហាលភ្លៀង

0

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៦ខែតុលា ឆ្នាំ២០១៥នេះលោកលី សារីអភិបាលរងខេត្តបន្ទាយមានជ័យបាននាំយកអំណោយជូនស្ត្រីម្នាក់ឈឺពោះកើតកូនដោយពុំមានឆ្មបហាលភ្លៀងផ្ទះប្រកប៉ាតង់ដំបូលិចធ្លុះធ្លាយសាចពេញក្នុងផ្ទះដោយពុំមានឆ្មបតែសំណាងណាស់ក្មេងនោះimage (2)បានកើតមកដោយសុវត្តិភាព។ក្រោយពីកើតហើយបានឮដំណឹងដល់ប្រជាពលរដ្ឋនៅជិតផ្ទះប្រជាពលរដ្ឋបានរាយការណ៍ទៅមណ្ឌល់សុខភាពនៅក្នុងសង្កាត់កំពង់ស្វាយចុះមកដល់ផ្ទះស្រ្តីសំរាលកូនតែឯងនោះដើម្បីជួយសំរួលកាត់ទងផ្សិតទារកនិងបន្តោងសេរ៉ូមដល់ម្តាយដើម្បីឲ្យម្តាយមានកំលាំងនិងសុខភាពល្អ។ស្ត្រីដែលកើតកូនតែ២នាក់ប្តីប្រពន្ធដោយគ្មានឆ្មបនោះនៅវេលាម៉ោង៤រសៀលថ្ងៃទី៥ខែតុលាឆ្នាំ២០១៥នៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីលោភ័ណ ខេត្តបន្ទាយមានជ័យ ប្តីមានឈ្មោះហូវថនអាយុ ប្រហែល៣៤ប្រពន្ធមានឈ្មោះថនសុភ័ក្រអាយុ២៥ឆ្នាំរស់នៅភូមិឃុំខាងលើ។គួរបញ្ជាកថាស្រ្តីដែលកើតកូនគ្មានឆ្មបនោះសព្វថ្ងៃជាជនក្រីក្របំបំផុតមុខរបរដើររើសអេតចាយផ្ទះដំបូលប្រកមេឃជញ្ជាំងប្រកប៉ាតង់នៅក្នុងផ្ទះរកតែម្ហូបហូបគ្មានទើបប្តីមិនដាច់ចិត្តយកប្រពន្ធទៅឆ្លងទន្លេនៅមន្ទីរពេទ្យដោយសំអាងថាគ្មានលុយឲ្យពេទ្យ។ស្ត្រីដែលឆ្លងទន្លេពីនាក់ប្តីប្រពន្ធនោះត្រូវបានលោកលីសារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកស៊ិន សុខមាន លោកលឹម តិចឆេង លោកចៅ សង្កាត់ រ៉េនរើក គណកម្មាធិការ គ ក ស ក សង្កាត់ ចុះសួរសុខទុក្ខនិងបានយកអំណោយទៅជួយឧបត្ថម្ភមានដូចជាអង្ករ50kg មីមួយកេះ ទឹកសុទ្ធទឹកត្រីទឹកស៊ីអីវ សាប៊ូ ទឹកដោះគោឆៅ២០កំប៉ុង ទឹកដោះគោធម្មតា២ឡូ នឹងថវិការ 150.000រៀលបានយកទៅជូនប្តីប្រពន្ធនោះដោយផ្ទាល់ដៃនៅផ្ទះតែម្តងនេះជាលើកទី២ហើយដែលអាជ្ញាធម៍ខេត្តបានផ្តល់អំណោយជូនដល់ស្ត្រីកំសត់នេះ៕image (2) image (1)