កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្រាបនូវទីតាំទំនិញគេចពន្ធដ៏ធំមួយកន្លែងក្រោយពីរមាន ការសង្ស័យ ទំនិញ ទាំងនោះមិនមាន ការបង់ពន្ធបាន ត្រឹមត្រូវ។

0

ខេត្តសៀមរាប៖ កម្លាំងនគរបាល សេដ្ឋកិច្ច នគរបាល ខេត្តសៀមរាប បានសហកាណ៍ ជាមួយ សាខាគយ និងរដ្ឋាក ខេត្តសៀមរាប បានបើកប្រតិបត្តិការណ៍ បង្ក្រាប នូវទីតាំង ស្តុកទំនិញ គេចពន្ធ ដ៍ធំមួយកន្លែងប្រតិបត្កិការណ៍បានធ្វើឡើងនៅ ព្រឹកថ្ងៃទី៦ខែតុលា ឆ្នាំ២០១៥ ស្ថិតប12079245_1639212683018224_8684741822312881631_nនៅភូមិ ត្រពាំងសេះសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយមានម្ចាស់ ឈ្មោះសេងទិត្យ ភេទប្រុសអាយុ ប្រហែល៣០ឆ្នាំ។សមត្ថកិច្ច នគរបាល បានឲ្យដឹងថា ការចុះបង្ក្រាបនេះ ធ្វើឡើង ក្រោយមាន ព័ត៌មាន ថា ទីតាំងខាងលើ មានការ នាំចូលនូវ ទំនិញគេចពន្ធ ជាច្រើន។សមត្ថកិច្ចដដេលបានបន្ថែមថា ក្រោយពីរធ្វើការ ត្រួតពិនិត្យ នូវទំនិញខាងលើ ក៍មានរថយន្ត យីឌុប ១គ្រឿងផងដែរ ដែលបាន ផ្ទុកទំនិញរបស់ ទីតាំងខាងលើ ដោយផ្អែកតាម លិខិតស្នាម របស់ម្ចាស់ ទីតាំង មានច្បាប់បង់ពន្ធ ១៥០០កេស តែម្ចាស់ទីតាំង សារភាពថា ផ្ទុកមាន ចំនួន២៤០០កេស ដូច្នេះទំនិញនៅលើ រថយន្តនោះ លើសការបង់ពន្ធ ចំនួន៩០០កេស ដែលសុទ្ធតែ គោជល់ទាំងអស់។ ជាមួយ គ្នារនេះ នៅក្នុងឃ្លាំងស្តុក តាមម្ចាស់បានអះអាងថា មានការ លើសចំនួនជាង២០០កេស។ នេះគិតតែគោជល់ មិនទាន់គិត ទំនិញផ្សេងៗទៀត។តាមម្ចាស់ទីតាំង បានឲ្យដឹងថា ទំនិញខាងលើ គឹបានដឹកយក មកតាម ច្រកឡែម ខេត្តបាត់ដំបង។ សូមបញ្ជាក់ថា នៅក្រុងសៀមរាប អាចមាន ទីតាំង ទំនិញគេចពន្ធ ជាច្រើនកន្លែងទៀត ដែល សមត្ថកិច្ច នៅមិនទាន់ធ្វើការ បង្ក្រាប។ សមត្ថកិច្ច​ បញ្ជាក់ថា រហូតមក ដល់ពេលនេះ នៅមិនទាន់ ដឹងចំនួនពិតប្រាកដ្ឋ នៅឡើយទេ។ ដោយ ស៊ាន សុផាត12107125_1639212686351557_7320465304287340708_n 12065494_1639212689684890_8473394982491011632_n