​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវាង​រឹតបន្តឹង​ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ច្បាប់

0


​ព្រះ​វិហារៈ ក្រោម​ការយកចិត្តទុកដាក់ ពី​សំណាក់​លោក អ៊ិត ភូម្រា នាយខ​ណ្ទ​រដ្ឋបាល​ព្រៃឈើ ខេត្តព្រះវិហារ បាន​ជម្រុញ​ឲ្យ​តាម​បណ្តា​ផ្នែក សង្កាត់រដ្ឋបាល​ព្រៃឈើ ទាំងអស់​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ព្រៃឈើ និង​ការដឹកជញ្ជូន ផល​អនុផល​ព្រៃឈើ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ រួមទាំង​តាម​រោង​សិប្បកម្ម កែច្នៃ នានា​ឲ្យ​ចូលរួម​ធ្វើលិខិត​អនុញ្ញាតិ​ដើម្បី​ការពារ​ធនធានធម្មជាតិ​ដែល​ត្រូវបាន​រលាយ​ដោយ​អានាធិបតេយ្យ​។​
​ជាក់ស្តែង​ផ្នែក និង​សង្កាត់​រវាង បាន​បាន​ពង្រឹង​សាច់ដុំ​របស់ខ្លួន ក្នុងការ​អភិរក្ស​ព្រៃឈើ និង​ទប់ស្កាត់​ការដឹកជញ្ជូន​ឈើ ដោយ​គ្មាន​ច្បាប់​ដូច​ភ្ញៀ​ងរ​លឹម លោក ហង្ស សំរិទ្ធ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​រវាង បាន​ឲ្យ​ដឹងថា​លោក រីករាយ ក្នុង​កិច្ចសហការ ជាមួយនិង​សារព័ត៌មាន ដើម្បី​ឃ្លាំមើល​និង​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​របស់​ឈ្មួញ ជា ពិសេស​រថយន្ត​ដែល​បាន​លបលួច​បង្កប់​តាមរយះ​រថយន្ត​ធំៗ ចេញពី​បណ្តា​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ ។​
​ដោយឡែក​នៅវេលា​ម៉ោង ២.១៥​នាទី​យប់ ថ្ងៃទី​៦ ខែ តុលា ឆ្នាំ ២០១៥ លោក ជ័យ សេ​ថា នាយ​សង្កាត់រដ្ឋបាល​ព្រៃ ឈើ​រវាង ព្រមទាំង​មន្ត្រី​ក្រោម​ឪ​វាទ បាន​ឃាត់​កាឡេ​ថង របស់​ឈ្មួញ​មួយគ្រឿង ដែល​បាន​ដឹកឈើ​ប្រភេទ​ក្តា​ផ្តៀក ឈើ​លេខ​២ មួយគ្រឿង ដែល​កំពុងតែ​ធ្វើ​សកម្មភាព​ដឹកឈើ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ នៅ​ចំនុច​ភូមិ​រំចេក ឃុំ​រមណី ស្រុក​រវាង ខេត្តព្រះវិហារ ខណៈពេលដែល​ឈ្មួញ​បាន​ដឹកឈើ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦២​។​
​ក្រោយពី​ឃាត់​យានយន្ត​កែច្នៃ​រួច​ក៏បាន នាំយកទៅ​ធ្វើការ​វាស់វែង នៅ​សង្កាត់រដ្ឋបាល​ព្រៃឈរ​វាង ចំនួន​ឈើ​១៣៥​សន្លឹក ស្មើរ​និង ២​ម៉ែត្រគូប ៥៧៨ វត្ថុតាង​ទាំងអស់ ត្រូវបាន​រក្សាទុក​នៅ​សង្កាត់ និង​រងចាំ​ឲ្យ​ម្ចាស់​កាឡេ​ថង ចូលមក ផាក់ពិន័យ​តាមច្បាប់​។​
​ដោយ ប៊ុន រដ្ឋា3 2