សម្តេចចៅហ្វាវាំង គង់ សំអុល ចូលរួមកាន់បិណ្ឌទី៩នៅវត្ត៣ក្នុងស្រុកបរិបូណ៌

0

ខេត្តកំពង់ឆ្នាំង៖ សម្តេចចៅហ្វាវាំងគង់សំអុលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅព្រឹកថៃ្ងទី៦ ខែតុលា ឆ្នាំ២០១៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទេសរដ្ឋមន្ត្រី គុយ សុផល រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចទូទៅក្រសួងព្រះបរមរាជវាំង,ឯកឧត្តមសៀតS3540063 គឹមលៀង អភិបាលរងខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោកលោកស្រី ប្រតិភូព្រះបរមរាជវាំង,មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីនិងពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមយ៉ាងច្រើនកុះករក្នុងពិធីកាន់បិណ្ឌទី៩នៅវត្តក្បាលដំរី ,វត្តពន្លៃ និងវត្តក្រោលជី នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំ្នង។ពិធីបុណ្យ កាន់បិណ្ឌនេះ បានប្រារព្ធធ្វើទៅតាមគន្លងប្រពៃណីព្រះពុទ្ធ សាសនា ដោយមានការថ្វាយនូវគ្រឿងសក្ការៈបូជាចំពោះព្រះពុទ្ធរូប ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រួនៃ យើង និងបានប្រារព្ធនូវបទនមស្ការព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរព រំឭកដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ព្រមទាំងបាននិមន្តព្រះសង្ឃ ស្វាធ្យាយជយន្តោចម្រើនព្រះបរិត្ត ពុទ្ធពរជ័យមង្គល ជូនចំពោះ សម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងថ្នាក់ដឹក នាំគ្រប់លំដាប់ថ្នាក់ នៃក្រសួងព្រះបរមរាជវាំង ថ្នាក់នាំខេត្តកំពង់ឆ្នាំងអាជ្ញាធរស្រុកបរិបូណ៌ និង ពុទ្ធបរិស័ទចំណុះជើងវ ត្ត ក្បាលដំរី,វត្តពន្លៃ,វត្តក្រោលជី ទាំងអស់ សូមបានជួបប្រទះតែព្រះពុទ្ធពរទាំង៤ប្រការ និង សុំតែសេចក្តីសុខសេចក្តីចម្រើន និង សុភមង្គលគ្រប់ក្រុមគ្រួសារ។នៅក្នុង ឱកាសនេះដែរ សម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំ ដាប់ថ្នាក់ នៃក្រសួងព្រះបរមរាជវាំងប្រគេចង្ហាន់ បរិក្ខា និងបច្ច័យដល់ព្រះវត្តទាំង៣ មានចំនួន៣៩អង្គ ក្នុងព្រះចៅអធិការ៣អង្គ ក្នុង១អង្គៗចង្ហាន់១ស្រាក់ ,ទេយ្យទាន១កញ្ចប់បច្ច័យ១០ម៉ឺនរៀល និងព្រះសង្ឃ៣៦អង្គក្នុង១អង្គៗS3540099ចង្ហាន់១ស្រាក់,ទេយ្យទាន១កញ្ចប់បច្ច័យ៥ម៉ឺនរៀល និងក្នុងមួយវត្តៗទទួលបានអង្ករ១០០គីឡូក្រាម,ទឹកក្រូច៥កេស,មី៥កេស,ទឹកបរិសុទ្ធ៥កេស,ត្រី២៤កំប៉ុងនិងបច្ច័យ១លានរៀល សំរាប់កសាងសមិទ្ធផលនានាក្នុងវត្តផងដែរ។ សម្តេចចៅហ្វាវាំង ក៏បានជូនយាយជីតាជីនិងប្រជាពលរដ្ឋដែលបា នចូលរួមចំនួន៦៧៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ពាន់រៀល និងកុមារតូចៗចំនួន១.០១០នាក់ក្នុងម្នាក់ៗទទួលបានស្កគ្រាប់និងថវិកា១ពាន់រៀលផងដែរ។សូមបញ្ជាក់ថា៖ បុណ្យភ្ជុំបិណ្ឌ រយៈពេល ១៤ថៃ្ងដំបូងគេហៅថា បុណ្យកាន់បិណ្ឌ ឬបុណ្យដាក់បិណ្ឌ ចំណែកថ្ងៃ១៥រោច ដែលជាថ្ងៃចុងក្រោយនោះ ពុទ្ធសាសនិក មកពីគ្រប់វេណបុណ្យទាំងអស់ បានមកជួបជុំគ្នាធ្វើបុណ្យភ្ជុំបិណ្ឌរួមគ្នា ដើម្បីបញ្ចប់បុណ្យកាន់បិណ្ឌ ដែលជាថ្ងៃចុងក្រោយគេហៅថា បុណ្យភ្ជុំបិណ្ឌ ឬថ្ងៃភ្ជុំបិណ្ឌ៕S3540111 S3540099 S3540080