យុវជនម្នាក់ត្រូវពស់ចឹកបញ្ជូនមកសង្គ្រោះបន្ទាន់មន្ទីរពេទ្យថ្មពួក

0

បន្ទាយមានជ័យ៖ ក្រុមហេឡូត្រាស់បានធ្វើការដឹកបញ្ជូនយុវជនម្នាក់ មកកាន់មន្ទីរពទ្យបង្អែកថ្មពួកដើម្បីសង្គ្រោះបន្ទាន់ខណៈដែលយុវជនរូបនេះត្រូវពស់ចឹកចំជើងខាងស្តាំ។ហេតុការណ៍ពស់ចឹកនេះបានកើតឡើងនៅវេលាម៉ោង២០និង១៥នាទីយប់ថ្ងៃ០៥ខែតុលាIMG_9457ឆ្នាំ២០១៥ពេលដែលគាត់កំពុងដើរតាមផ្លូវ។យុវជនដែលរងគ្រោះមានឈ្មោះ រ៉េត ម៉ុន អាយុ២៤ឆ្នាំរស់នៅក្នុងភូមិព្រៃចាន់ ឃុំអូរ បីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។ក្រុមគ្រូពេទ្យរបស់ស្រុកថ្មពួកកំពុងតែយកចិត្តទុកដាក់ក្នុងជួយសង្គ្រោះយុវជននេះហើយ។សូមបញ្ជាក់ថា នៅក្នុងខេត្តបន្ទាយមាន ជ័យករណីពស់ចឹកនេះបានកើតមានជាបន្តបន្ទាប់ ដែលថ្មីនេះកុមារីអាយុជិតពីរខួបម្នាក់ ក៏កើតមានគ្រោះថ្នាក់ដូចគ្នានេះដែរ ហើយកំពុងស្ថិតក្រោមការព្យាបាលពីក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យគន្ធបុប្ផាដែលវាសនាកុមារីនេះមិនអាចទស្សទាយបាន។ប្រជាពលរដ្ឋបានថ្លែងការភ័យថា គាត់ពិតជាមានការភ័យខ្លាចខ្លាំងណាស់ ដែលសព្វថ្ងៃនេះសត្វអសិរពិសវាមិនខ្លាចមនុស្សសោះហើយតែងតែយាយីរាល់ថ្ងៃគាត់គិតថា ពស់វាបានមករស់នៅក្បែរៗលំនៅដ្ឋាន ពួកគាត់ ហើយវាមកនៅក្បែរយើងនេះមកពីវា អស់ជំរកព្រៃព្រោះមនុស្សកាប់ដុតបំផ្លាញព្រៃឈើអស់រលីងហើយ៕IMG_9458 IMG_9457 IMG_9456