ទៅរក​ការងារ​ធ្វើ​12 ថ្ងៃ​បាត់​ដំណឹង​ឆឹង​ប្រពន្ធ​ភ័យ​ពេញ​ផ្ទះ​

0

​រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​ដោយ​ជួប​បញ្ហា​កង្វះខាត​ក្នុង​ក្រុមគ្រួសារ​ក៍បាន​សម្រេចចិត្ត​ចាក​ចេញពីផ្ទះ​ដើម្បី​ទៅធ្វើជា​កម្មករ​ដក​ដំឡូង​នៅ​ខេត្តក្រចេះ​ដើម្បី​យក​ថវិកា​មក​ចិញ្ចឹម​គ្រួសារ បាត់​ដំណឹង​ឆឹង​ធ្វើអោយ​ក្រុមគ្រួសារ​ដែល​នៅផ្ទះ​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​តាមរក​គ្រប់​ច្រកល្ហក់​តែ​នៅតែ​រក​មិនឃើញ​។

ស្ត្រី​ម្នាក់​ឈ្មោះ សាទ យុំ ភេទ​ស្រី អាយុ​40 ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​មាន់​10 ឃុំ​មានជ័យ ស្រុក​ស្រី​សន្ធ ខេត្តកំពង់ចាម បាន​រៀបរាប់​ប្រាប់ថា​៖ ប្ដី​របស់គាត់​ដែល​បាន​បាត់​ខ្លួន​គ្មាន​ដំណឹង​នោះ​ឈ្មោះ ផាវ ភឿង ភេទ​ប្រុស អាយុ​42 ឆ្នាំ​មុខរ​បរជាកសិករ ស្នាក់នៅ​ជាមួយគ្នា​មុនពេល​បាត់​ខ្លួន​កាលពី​ថ្ងៃទី​21 ខែមេសា ឆ្នាំ​2014 ប្ដី​របស់គាត់​បាន​ទៅរក​ការងារ​ធ្វើជា​

កម្មករ​ដក​ដំឡូង​នៅ​ភូមិ​បុក​ទឹក ឃុំ​ព្រែក​ប្រសព្វ​លើ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​ដែល​ជាក​ន្លែ​ដែល​គាត់​ធ្លាប់​ធ្វើការ​ពីមុនមក​ចាប់តាំងពី​ប្ដី​របស់គាត់​បានចេញ​ពី​ផ្ទះ​ទៅរក​ការងារ​ធ្វើ​មកដល់ពេលនេះ​អស់​រយះ​ពេញ​12 ថ្ងៃ​ហើយ​គ្មាន​ដំណឹង​អ្វី​សោះ​គាត់​ក៍បាន​ទូរ​សព្ទ​ទៅ​សួរ​ថៅកែ​ដែលជា​ម្ចាស់​ចំការ​ត្រូវបាន​គេ​ប្រាប់ថា ប្ដី​របស់គាត់​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយដោយ​

សារ​គាត់​មាន​ជម្ងឺ​ធ្វើការ​មិនកើត​ពេល​បាន​ទួទ​ល​ដំណឹង​នោះ​ភ្លាម​គាត់​មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង​ម្យ៉ាងវិញទៀត​នៅ​ថ្ងៃទី​8 ខែឧសភា ឆ្នាំ​2014 ខាងមុខនេះ​ជា​ថ្ងៃ​ការកូន​ប្រុស​របស់គាត់​ទៀតផង​ហើយ​គាត់​ក៍បាន​អំពាវនាវ​ប្រសិនបើ​បងប្អូន​ណា​បានឃើញ​ឬ​បងប្អូន​ណា​បាន​ប្រទះឃើញ​ប្ដី​របស់គាត់​ដូច​នៅក្នុង​រូបថត​នេះ​សូមមេត្តា​ជួយផ្ដល់​ដំណឹង​អោយ​គាត់​តាមរយ​លេខ​ទូរ​សព្ទ​លេខ​011950786 ដោយ​អនុគ្រោះ​ផង​ចុះ​និង​មានរ​ង្វ​ន់​ជូន​៕image (3)