ខេត្តឧត្តរមានជ័យ៖ ស្ពានបេតុអាមេ១ខ្សែ ទំហំ១៥គុណ៧ម៉ែត្រ ដែលជាជំនួយឥតសំណងរបស់គំរោង សប្បុរស ធម៌មនុស្សជាតិ KUSANONE Grant នៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវ បានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីវេលាង៨និង២០នាទី
ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ នេះ។ពិធីសម្ភោធនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សរ ថាវី អភិបាលខេត្តឧត្តរមាន ជ័យឯកឧត្តម យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត លោក ជីបា តាយហ្សុ លេខាធិការស្ថានទូតជប៉ុនប្រចាំ នៅកម្ពុជា ក្នុងនោះក៏មានការចូលរួមពីលោក លោកស្រី មន្ត្រីរាជការ អង្គការជាតិ អន្តរជាតិ ស្ថាប័ន ពាក់ពន្ធ័ កងកម្លាំងប្រដាក់អាវុធជាច្រើនរូប។មន្រ្តីមន្ទីរសាធារណះការខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ស្ពានដែលសម្ភោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ មានទំហំ១៥គុណ៧ម៉ែត ធ្វើពីមេតុងអាមេ ចំណាយអស់ទឹកប្រាក់សរុបជាង១០ម៉ឺនដុល្លា ដែល ជាជំនួយឥតសំណងរបស់គំរោងសប្បុរសធម៌មនុស្សជាតិ KUSANONE Grant នៃស្ថានទូតជប៉ុន៕





































