ជនល្មើសជួញដូថ្នាំញៀនជិត១គីឡូក្រាម៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ម្នាក់គឺជាអ្នកកាសែត និងជាបុគ្គលិកអង្គការ ត្រូវបានតុលាការសម្រេចឃុំខ្លួន

0

ខេត្តកំពង់ឆ្នាំង៖ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនជនសង្ស័យចំនួន៣នាក់ ដាក់ពន្ឋនាគារ នៅរលៀលថ្ងៃទី ០៦ ខែតុលា ឆ្នាំ២០១៥ បន្ទាប់ពីមានការជួញដូថ្នាំញៀនដ៏ធំមួយជិត១គីឡូក្រាម ដែលត្រូវសមត្ថកិច្ចចំរុះចាប់ខ្លួនបាន និងរថយន្ត១គ្រឿង កាលពីល្ងាចDSC09760ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិអង្គ ឃុំពពេល ស្រុកបរិបូណ៌។
សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរបស់ស្នងការដ្ឋានខេត្តបាននិយាយថា៖ អ្វីដែលសមត្ថកិច្ចបានដឹងបន្ថែមទៀតនោះគឺ ជនសង្ស័យម្នាក់ឈ្មោះ សំ សារឿន អាយុ៥៩ឆ្នាំ ជាអ្នកបើកបររថយន្តម៉ាកទូរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2D . 1371 ជួញដូរថ្នាំញៀនខាងលើ គឺជាអ្នកកា សែត ជ័យជំនះ៧មករា មាននាទីជាជំនួយការចាងហ្វាងការផ្សាយ ហើយ ឈ្មោះនេះក៏ជាប្រធានប្រតិ បត្តិការណ៍២៥ខេត្តក្រុង របស់អង្គការ ការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះមួយផងដែរ។អ្នកកាសែត និងជាមន្ត្រីអង្គការមួយនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយប្រពន្ឋឈ្មោះ យ័ន្ត មុំ អាយុ៣៦ឆ្នាំ និងបុរសម្នាក់ទៀតឈ្មោះ មី រ៉ែម អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិកណ្តាល ឃុំពាន្តរោង ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង។ នៅជាប់ជាមួយជនa1សង្ស័យទាំង៣នាក់ សមត្ថកិច្ចចំរុះដកហូតបានថ្នាំញៀនប្រភេទមេតំវីតាមីន ( WY ) ឬហៅថាយ៉ាម៉ា ចំនួន១កញ្ចាប់យ៉ាងធំ ស្មើនឹង៥០កញ្ចប់តូច ស្មើនិង ១០. ១០០គ្រាប់ ស្មើនឹង ០,៩៣៨ គីឡូក្រាម ទូរស័ព្ទដៃ៣គ្រឿង និងរថយន្តម៉ាកទូរីសមួយគ្រឿង ។
សូមបញ្ជាក់ថា៖ កាលពីវេលាម៉ោង ៣និង២៥នាទី ល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៥ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក វរៈសេនីយឯក ពៅ សុងអេង នាយរងមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ និងលោក យិន បញ្ញារិទ្ឋ នាយការិយាផ្សព្វផ្សាយអប់រំ នៃអគ្គស្នងការនគរបាលជាតិ និងសហការី៨នាក់ បានសហការ ជាមួយសមត្ថកិច្ចនគរបាលខេត្ត និង321នគរបាលស្រុកបរិបូណ៌ មានគ្នាសរុបប្រមាណជាង២០នាក់ ដោយមានការសម្រប សម្រូលពី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំងផង បានស្ទាក់ចាប់រថយន្តទូរីសមួយគ្រឿង និងជនសង្ស័យចំនួន៣នាក់ខាងលើនេះ ខណៈដែលពួកគេកំពុងធ្វើដំណើរតាមរថយន្តនៅលើផ្លូវជាតិលេខ៥ នៅចំណុច ភូមិអង្គ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយដកហូតបានថ្នាំញៀនគ្រាប់ទម្ងន់ ០,៩២៣ គីឡូក្រាម គឺជិត១គីឡូក្រាម មានចំនួន១០.១០០គ្រាប់។ជនល្មើសទាំង៣នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកាលពីរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ហើយត្រូបានតុលាការសម្រេចឃុំខ្លួននៅក្នុងពន្ធនាគារខេត្ត ដើម្បីរងចាំការកាត់ទោសតាមបញ្ញាត្តិច្បាប់៕0909 a2