តាកែវ ៖ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវកាលពីរលៀលថ្ងៃទ០៦ខែតុលាឆ្នាំ២០១៥នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវមានរៀបចំពិធីប្រកាសតែងតាំង
សមាសភាពប្រធានគណៈកម្មការបក្សក្រោមអធិបតិយភាពដខ្ពងខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន។ នៅក្នុងពិធីនោះដែរក៏មានសមាជិកបក្សគ្រប់ស្រុក និង អភិបាល អភិបាលរងស្រុកទាំងអស់មកចូលរួមអបអរនិងស្តាប់ការណែនាំមានចំនួន៥០០នាក់។ ថ្លែងក្នុងពិធីនោះឯកឧត្តមឡាយ វណ្ណៈ ដែលទើបតែបានទទួលទំនុកចិត្តពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនិងខិតខំបម្រើបក្ស ស្មោះត្រង់ គោរពច្បាប់ផ្ទៃក្នុង និងនាំភាពរីកចម្រើនជោគជ័យជូនបក្សឲ្យអស់ពីកម្លាំងកាយចិត្តរបស់លោក។ បន្ទាប់ពីឯកឧត្តម ឡាយ វណ្ណៈ មានប្រសាសន៍ចប់រួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន កមានការផ្តាំផ្ញើដល់សមាជិកបក្សដែលមកចូលរួមដោយលោកលើកយកចំណុចជាបឋម៣យ៉ាងដើម្បីអនុវត្តន៍សម្រាប់ជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០១៧ ២០១៨ និងអាណត្តិបន្តបន្ទាប់ទៀត១~ សុំឲ្យសមាជិកថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ត្រូវដាក់ផែនការចុះជួបប្រជាពលរដ្ឋឲ្យបានជាប្រចាំ២~ ត្រូវចាត់តាំងឲ្យមានប្រធានក្រុមតាមភូមិឃុំ ងាយស្រួននិងធ្វើការទំនាក់ទំនង និងដឹងពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
៣~ ត្រូវសហការគ្នាធ្វើការតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ភូមិឃុំ ប្រកបដោយការសាមគ្គីគ្នា។
បន្ថែមលើនោះទៀត ឯកឧត្តមបណ្ឌិត បានដាស់តឿនដល់សមាជិកទាំងអស់ថា យើងមិនត្រូវដេកលក់ដូចជាពេលមុនទៀតទេ ត្រូវខិតខំរកវិធីសាស្ត្រថ្មីៗដែលនាំឲ្យប្រជាពលរដ្ឋមានចំណេះដឹងបន្ថែមក្នុងការងារប្រកបអាជីវកម្មចិញ្ចិមជីវិត ជៀសវាងនៅពេលដែលចុះជួបប្រជាពលរដ្ឋពួកគាត់ធុញនិងការនិយាយដដែលៗរបស់សមាជិកបក្យយើង។ បើសមាជិកទាំងអស់របស់យើងអនុវត្តិ៍នូវចំនុចដូចដែលបានណែនាំជាបឋមខាងលើនេះមក គាត់សង្ឃឹមថា ការបោះឆ្នោតនៅពេលខាងមុខនិងបានជោគជ័យថែមទាំងកើនសម្លេងពីម្ចាស់ឆ្នោតយ៉ាងច្រើនជាក់ជាមិនខាន៕





































