សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងចាប់ខ្លួនជនល្មើសម្នាក់ដីការ ឆ្នាំ២០១១ ផ្អើលស្ទះចរាចរណ៏មួយជំហៀងក្រុងបានជាង១ម៉ោងដោះលែងវិញតាមដីការបញ្ឈប់ការចាប់ខ្លួន

0

ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានប្រដេញចាប់ជនល្មើសម្នាក់និងរថយន្តឡង់គ្រីស័រទំនើបមួយគ្រឿង បង្កអោយយមានការភ្ញាក់ផ្អើលស្ទះចរាចរណ៍ជាង២ម៉ោង ពេញក្រុងកំពង់ឆ្នាំង ទីបំផុតមកចាប់ជាប់នៅគល់ស្ពានខ្សាម ស្ថិតក្នុងភូមិទី១d1សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលជាកន្លែងបង្កអោយមានការស្ទះចរាចរណ៍។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀ លថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៥ ប៉ុន្តែក្រោយពេលចាប់ខ្លួនបានជាង១ម៉ោង ក៏មានដីការមួយទៀតអោយបញ្ឈប់ការចាប់ខ្លួន និងត្រូបានដោះលែងវិញជននោះវិញ។មុនពេលកើតហេតុ គេឃើញរថយន្តរបស់មន្ត្រីកងរាជអាវុធហត្ថខេត្តជាច្រើនគ្រឿង បានដេញចាប់រថយន្តម៉ាកឡង់គ្រីស័រទំនើបមួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2P.6444 ពីចំណុចជិត ស្ថានីយប្រេងឥន្ទនៈកាល់តិចព្រុំប្ទល់ក្រុងកំពង់ឆ្នាំង ចួលមកក្នុងក្រុងកំពង់ឆ្នាំងវិញ គឺដេញចុះឡើងពេញក្រុង បន្ទាប់មកទើបស្ទាក់ចាប់បាននៅគល់ស្ពានខ្សាម ដោយមានរថយន្តមន្ត្រីកងរាជអាវុធហត្ថស្ទាក់ពីមុខបិទគូថពីក្រោយ និងបិទជាប់ពីជំហៀងខាងឆ្វេងរថយន្តដែលមានជនល្មើសត្រូវចាប់ខ្លួនជិៈនៅក្នុងនោះ។ គឺប្រៀបដូចជាកិច្ចប្រតិបត្តិការណ៍ចាប់ចោរប្លន់ទ្រង់ទ្រាយធំ តែការពិតគឺចាប់ខ្លួនជនល្មើសតាមដីការតែប៉ុណ្ណោះ។ ចំណែកអ្វីដែលរិតតែហួសចិត្តទៀតនោះ ពេលចាប់បានដល់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបានតែជាង១ម៉ោងប៉ុណ្ណោះ គឺមានដីការមួយទៀតអោយដោះលែងវិញ បន្ទាប់ពីជនដែលត្រូវចាប់ខ្លួន ទើបបង្ហាញដិការបញ្ឈប់អោយចាប់ខ្លួន ដែលចេញដោយចៅក្រមដដែលឈ្មោះ ទី សំណាង ។s5ជុំវិញករណីនេះ មន្ត្រីកងរាជអាវុធខេត្តម្នាក់អោយដឹងថា៖ ចាប់ខ្លួននេះគឺអនុវត្តតាមដីការបង្គាប់អោយចាប់ខ្លួនលេខ ៣០/១១ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១១ របស់លោក ទី សំណាង ប្រធានក្រុមប្រឹ ក្សាជំនុំជំរះ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបង្គាប់អោយចាប់ខ្លួន ឈ្មោះ ឃាម បញ្ញា អាយុ២១ឆ្នាំ មានមុខរបរជាងជួសជុលទូរស័ព្ទ មានទីលំនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង អោយដាក់ពន្ធនាគារ រយៈ ពេល៣ឆ្នាំ “ពីបទលួច” ដែលបានប្រព្រឹត្តឡើង នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាល ពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១០ តាមមាត្រា៣៥៧ នៃក្រមព្រហ្មទ័ណ្ឌ និងបានបង្គាប់អោយចា ប់ខ្លួនជនល្មើសរូបនេះ ។ក្រោយពីការខិតខំចាប់ខ្លួនជនល្មើសបាន ដែលនាំអោយមានការកកស្ទះចរាចរណ៍ពេញក្រុងកំពង់ឆ្នាំង ពេលនាំខ្លួនជនល្មើសមកដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានជាង១ម៉ោងក្រោយមក ជនល្មើសត្រួវបានដោះលែងវិញ បន្ទាប់ពីគេបានយកដិការបញ្ឈប់អោយចាប់ខ្លួន លេខ៥៨/១១ ចុះថ្ងៃទី(រលុបមើលមិនឃើញ) ខែមិថុនា ឆ្នាំ១០១១ របស់លោក ទី សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសា លាដំបូងខេត្ត ជាអ្នកចេញដីការអោយចាប់ខ្លួន។ សមត្ថកិច្ចបានអោយដឹងថា ជនដែលត្រូវចាប់ខ្លួនតាមដិការរបស់តុលាការ ក្រោយការចាប់ខ្លួនយ៉ាងចម្រូងចម្រាស់កកស្ទះចរាចរណ៍នោះ ក៏ជាមន្ត្រីយោធាដែរ។ប្រជាពលរដ្ឋជាអ្នកឃើញហេតុការណ៏នេះបាននិយាយថា៖ ខំប្រដេញដេញចាប់ផ្អើលម៉ាក្រុងកំពង់ឆ្នាំង ដល់ចាប់បានទើបដឹងថាមានដីការបញ្ឈប់ការចាប់ខ្លួន ធ្វើអោយសមត្ថកិច្ចខំប្រឹងបញ្ចេញស្នាដៃដោយឥតប្រយោជន៍ និងក៏ខកចិត្តមិនតិចដែរ ដោយនិយាយថាពេលចេញដីការអោយសមត្ថកិច្ចចាប់ខ្លួនបញ្ជារអោយសមត្ថកិច្ចអនុវត្ត តែពេលចេញដីការបឈ្ឈប់អោយចាប់ខ្លួនលោកតុលាការខេត្តមិនប្រាប់វិញទេ នៅពេលចាប់ខ្លួនជនល្មើសបានទើបបង្ហាញអោយដឹង បើធ្វើតែយ៉ាងនេះ តើតុលាការខេត្តចាត់ទុកសមត្ថកិច្ចជាអ្វីទៅ ៕12141770_490139584481232_8270190601152732820_n d1