ចោរគាស់ជញ្ជាំងផ្ទះចូលប្លន់យកលុយអស់ជាង១០លានរៀលគេសង្ស័យថាជារឿងផ្សេង

0

ខេត្តឧត្តរ​មានជ័យ៖ ​អធិការនគរបាលស្រុកត្រពាំងប្រាសាទ លោកវរសេនីយ៍ត្រី អ៊ិន កាយ បានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែតុលា នេះថា ករណីចោរគាស់ ចូលប្លន់យកលុយអស់ជាង ១០លានរៀល នៅក្នុងផ្សារទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ កាលពីយប់មិញ គឺជាករណីផ្សេងទៅវិញ មិនមែនIMG_8418ជារឿងករណីប្លន់នោះឡើយ។សមត្ថកិច្ចនគរបាលស្រុក បាននិយាយថា នៅកន្លែងកើតហេតុ វាខុសប្រក់​ក្រតី ពីរឿងចោរគាស់ផ្ទះ​ ប្លន់យក​លុយ ដែលកើតឡើង កាលពីវេលាម៉ោង ១២យប់ ថ្ងៃទី៦ ខែ​តុលា ឆ្នាំ​២០១៥ នៅក្បែរផ្សារទំ​នប់ដាច់ ស្ថិតនៅ​ក្នុង​ភូមិជ័យនិវត្តន៍ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ​មានជ័យ ​នៅក្នុងផ្ទះប្តីប្រពន្ធ ២នាក់ ឈ្មោះ អៀត វ៉ាន់ធី អាយុ ២៨ឆ្នាំ និងប្រពន្ធឈ្មោះ សុខ បញ្ញា មានមុខរបរ​លក់​អីវ៉ាន់​ចាបហួយ លក់សាំង លក់ទូរស័ព្ទ និងលក់​កាត់ទូរស័ព្ទ។បើតាមការរៀបរាប់ពីម្ចាស់ផ្ទះឈ្មោះ អៀត វ៉ាន់ធី និងប្រពន្ធ សុខ បញ្ញា បាននិយាយថា ពួកគាត់កំពុងតែដេក​ក្នុងផ្ទះ ក្រុមចោរមានគ្នាចំនួន ៤នាក់ មានទាំងកាំភ្លើងខ្លី ១ដើម បានគាស់ជញ្ជាំងស័ង្ហសីផ្ទះ ចូលទៅក្នុងផ្ទះ​ភ្ជង់ពួក​គាត់កំពុងដេក ​ប្លន់យកលុយដែល​ដាក់នៅលើតុអស់IMG_8419ជាង១០លានរៀល មាសកងដៃ ១វង្ស ចញ្ចៀន១វង្ស និងកាត​បញ្ចូលទូរស័ព្ទដៃ ចំនួន ១ពាន់ដុល្លាទៀត។សមត្ថកិច្ចនគរបាលបានឱ្យដឹងថា តាមការស្រាវជ្រាវ នៅក្បែរទីតាំងផ្ទះ នៅកន្លែងកើតហេតុ គឺមានផ្ទះប្រជា​ពលរដ្ឋនៅជាប់គ្នាជាច្រើនផ្ទះ ហើយសុទ្ធតែជាផ្ទះបាំងជញ្ជាំងស័ង្ហសី និងស្ថិតនៅក្បែរប៉ុស្តិ៍រដ្ឋបាលឃុំទំនប់ដាច់ ដែលមាន​មនុស្សអ៊ូអរច្រើន ហើយនៅពេលមានសកម្មភាពគាស់ផ្ទះ គឺលឺភ្ញាក់ដល់ប្រជាពលរដ្ឋ​នៅក្បែរទីតាំងកើត​ហេតុ ហើយជញ្ជាំងដែលថា ចោរគាស់ចូលមានស្ថានភាពចតូចង្អៀតទៀត។សមត្ថកិច្ចបានបញ្ជាក់ទៀតថា ផ្ទះកើតហេតុ តាមការរៀបរាប់ពីអ្នកជិតខាង កន្លងម្ចាស់ផ្ទះតែងតែបាត់លុយ ឬ សំភារៈផ្សេងៗជាញឹកញាប់ ព្រោះមានក្មេង​លួចរុក​ចូល តាមជញ្ជាំងស័ង្ហសីគាស់ផ្ទះនោះ ចូលទៅលួចសំភារៈក្នុង ៣ ទៅ ៤លើកមកហើយ នៅតាមច្រើករុកចូល​ជញ្ជាំងផ្ទះនោះ៕IMG_8418 IMG_8420