ជនបរទេសដែលចូលមកខេត្តព្រះសីហនុស្នាក់នៅរយៈពេលវែងមានចំនូន៣៤១៦ នាក់ ចែកជា ៥៤ សញ្ជាតិ ក្នុងនោះជនជាតិចិនជាប់លំដាប់លេខ១

0

ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុជាខេត្តមួយមានសក្តានុពលច្រើនលើវិស័យវិយោគនិងវិស័យទេសចរណ៍ បច្ចុប្បន្នគេសង្កេតឃើញថាមានជនបទេសច្រើនជាតិសាសន៍បានមករស់នៅក្នុងខេត្តព្រះសីហនុក្នុងគោលដៅផ្សេងៗគ្នា ដោយជនបរទេសខ្លះមកជាភ្ញៀវទេសចរណ៍រយៈពេលវែងIMG_6739ខ្លះមកស្នាក់នៅបំរើការងារ ខ្លះមកធ្វើអាជីវកម្មបើកជាក្រុមហ៊ុនផ្សេងៗដូចជាសណ្ឋាគា ភោជនីយដ្ឋាន និងកាស៊ីណូជាដើម ហើយក្នុងចំណោមជនបរទេសទាំងនោះ ជនជាតិចិនជាប់លំដាប់ថ្នាក់លេខ១ ហើយមុខរបរពូកគេភាគច្រើន បើកកាស៊ីណូឬកាស៊ីណូអនឡាញ ។ជាមួយវត្តមានជនបរទេសដ៍ច្រើនបែបនេះប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុក៍បានសម្តែងនៅការព្រូយបារម្មផងដែរពីសន្តីសុខសុវត្ថិភាពសង្គមពីព្រោះថាកន្លងមកគេតែងតែឃើញជនបរទសមួយចំនូនដែលមករកស៊ីក្នុងខេត្តព្រះសីហនុ បង្ករបទល្មើសផ្សេងៗដូចជា បង្កើតជាក្រុមចាប់ជំរិតមនុស្សតាមរន្ធ័អ៊ិនធីណែត និងខ្លះមកបង្កើតជាក្រុម ម៉ាស្យា បងតូចបងធំកាប់ចាក់សម្លាប់គ្នានិងមានរហូតប្រើប្រាស់កាំភ្លើងយ៉ាងអាណាធិបតេយ្យផងដែរ ហើយបទល្មើសដែលបានលើកឡើងខាងលើនេះភាគច្រើនបង្ករឡើងដោយជនជាតិ ចិន និងរុស្សី។លោកឧត្តមសេនីយ៏ត្រី ហ៊ុន សុរិទ្ធី ស្នងការងនែស្នងការដ្ឋាននគបាលខេត្តព្រះសីហនុទទូលការងារអន្តោប្រវេសន៍បានមានប្រសាសន៍បញ្ជាក់ប្រាប់ឲ្យដឹងថាជនអន្តោរប្រវេសនដែលចូលមកកម្ពុជា យើងបែងចែកជា ៣ ប្រភេទ ទី ១ គឺជាជនបរទេស បែបប្រភេទអន្តោប្រវេសន៏ស្របច្បាប់ អ្នកវិនិយោគដែលគាត់ចូលមកសិក្សាស្វែងយល់វិនិយោគក្នុងប្រទេសកម្ពុជា។ ប្រភេទនេះគេបំពេញបែបបទ នានា របស់ក្រុមប្រឹក្សាអភីវឌ្ឍនកម្ពុជា (CDC។ មួយទៀតជនបរទេស ដែលចូលមកសំរាប់បំរើការងារជាពាណិជ្ជករ ជាអាជីវករ ឬ ហត្ថពលករបទេស ដែលចូលមកបំរើការងារតាមរោងចក្រសហគ្រាសនានា បច្ចុប្បន្ន ជនបរទេសបែបនេះមានច្រើន ។ ជាក់ស្តែងមកដល់ពេលនេះជនបរទេសដែលស្នាក់នៅរយៈពេលវែង មានចំនួន ៣៤១៦ នាក់ ដែលក្នុងនោះបានចែងចែកជា ៥៤ សញ្ជាតិ ក្នុងនោះជនជាតិចិនជាប់លំដាប់ថ្នាក់លេខ១និងមានមុខរបរភាគច្រើន បំរើការងារតាមរោងចក្រ សហគ្រាស ឬ សណ្ឋាសគារ អាផាតមិន ខុនដូ ភោជនីយដ្ឋានជាពិសេសបំរើការងារ នៅតាមកាស៊ីណូនិងកាស៊ីណូ(អនឡាញ) ដែលកំពុងមានវត្តមាននៅខេត្តព្រះសីហនុយើងនេះ សរុបប្រមាណជាង២០០០នាក់ ហើយសំរាប់ជនជាតិរុស្សី ដែលកំពង់នៅក្នុងខេត្តព្រះសីហនុIMG_6743មានចំនូន១៦០ នាក់ ហើយមុខរបរភាគច្រើនជាថៅកែហាងផឹកស៊ីឬ បំរើការងារអោយគេ។ជាមួយគ្នានេះ លោកឧត្តមសេនីយ៏ត្រី ហ៊ុន សុរិទ្ធី បានធ្វើការបញ្ជាក់បន្ថែមថារវាងភ្ញៀវបរទេសដែលស្នាក់នៅរយៈពេលវែង និង រយៈពេលខ្លី។ ប្រសិនបើជនបរទេសដែលចូលមកបំរើការងារ គាត់ត្រូវស្នើសុំនូវប្រភេទទិដ្ឋាការប្រភេទ E។ ទិដ្ឋាការប្រភេទនេះ គាត់អាចស្នាក់នៅរយៈពេល បាន ៣០ ថ្ងៃ ហើយអាចពន្យារបានដល់ រយៈពេល ៣ ខែ, ៦ ខែ ឬ ១ ឆ្នាំ ហើយពួកគាត់អាចពន្យាជារៀងរាល់ឆ្នាំតទៅទៀត អាស្រ័យទៅលើការសម្រេចចិត្តរបស់ពួកគាត់ ដោយគាត់អាចជាម្ចាស់សហគ្រាស ឬ អ្នកគ្រប់គ្រង ដូច្នេះគាត់អាចស្នាក់នៅយូរ។ ដោយឡែក ទិដ្ឋាការប្រភេទទេសចរណ៍ T ដែលប្រភេទទិដ្ឋាការនេះ មានសុពលភាពបានត្រឹមតែរយៈពេល ៣០ ថ្ងៃ គត់ ហើយពន្យាបានម្តងទៀត ។ បានន័យថា ២ ដង ស្មើនឹង ៦០ ថ្ងៃ ហើយមិនអាចពន្យាបានទៀតទេ។ជាមួយនិងការគ្រប់គ្រង ជនបរទេស លោក ឧត្តមសេនីយ៏ត្រី ហ៊ុន សុរិទ្ធី ក៍បានបញ្ជាក់ផងដែរថាមានបញ្ហាប្រឈមខ្លះដែរ និយាយដោយត្រង់ គឺជនបរទេសមួយចំនួន គាត់មិនសូវគោរពតាមច្បាប់ទេ ពីព្រោះនូវពេលដែលគាត់មកបំរើការងារក្នុងខេត្តព្រះសីហនុ ដែលច្បាប់តំរូវអោយមានប័ណ្ណ និង សៀវភៅការងារ ជាកាតព្វកិច្ចដែលគាត់ត្រូវបង់ពន្ធជូនមករដ្ឋ និង ការស្នាក់នៅក្នុងប្រទេសកម្ពុជា តែបែរជាជនបរទេសខ្លះ មិនបានបំពេញកាតព្វកិច្ចត្រឹមត្រូវនោះទេ គឺគាត់បំរើការដោយគ្មានប័ណ្ណ និង សៀវភៅតែម្តង ដោយគាត់មានតែលិខិតឆ្លងដែននិង ទិដ្ឋានការ តែប៉ុណ្ណោះ។ ហើយ មានជនបរទេសខ្លះដែលស្នាក់នៅ បានប្រព្រឹត្តិអំពើមួយចំនួនដែលអសីលធម៌ ដូចបានបៀតបៀនកេរ្ត៍ខ្មាស ឬ រំលោភសេពសន្ថវៈទៅលើជនជាតិខ្មែរមួយចំនួន និងខ្លះទៀត មានគំនុំរវាងជនបរទេសគ្នាឯង ដែលបង្កអោយមនុស្សឃាត និង កត្តាផ្សេងទៀត ដូចជា ការកាត់សេពគ្រឿងស្រវឹង បើកលឿនពេលស្រវឹង បង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ ហើយជុំវិញបញ្ញារនេះមន្រ្តីប៉ូលីសកំពងមានវិធានការអប់រំ ណែនាំគាត់អោយយល់ដឹងនិងចេះ គោរពតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។IMG_6754 IMG_6739 IMG_6729