សង្វៀនជល់មាន់ដុះស្លែនៅស្រុកលើកដែក សមត្ថកិច្ចមិនខ្ចីបង្ក្រាប

0

ខេត្តកណ្តាល៖ សង្វៀនជល់មាន់បើកលេងជាយូរណាស់មកហើយ ដែលមានទីតាំងក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល បើកលេងយ៉ាងគគ្រិកគគ្រេង ព្រោះបានទទួលភ្លើងខៀវពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចប៉ូលីសឃុបឃិតអនុញ្ញាតិអោយបើកសង្វៀនជល់IMG_1694មាន់យ៉ាងអនាធិបតេយ្យក្នុងគោលបំណងប្រមូលលុយពីវង់ល្បែង ប្រសិនជាចង់បានផលប្រយោជន៏ ដោយមិនចំណាយដើមទុន មានតែបង្កើតល្បែងស៊ីសងខុសច្បាប់ ទើបស្រួលប្រមូលប្រាក់ចំណូល ។ ទោះបី បើមុខរបរមួយនេះខុសច្បាប់ ហើយប៉ះពាល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់ រាជរដ្ឋាភិបាល ក៏អាជ្ញាធរ និងសមត្ថកិច្ចស្រុកលើកដែកមិនខ្ចីខ្វល់សំខាន់អោយតែបានលុយ ចូលហោប៉ៅទើបប្រសើរ ។សូមបញ្ជាក់ថា សង្វៀនជល់មាន់នៅស្រុកលើកដែកមានម្ចាស់ផ្ទះឈ្មោះ អ៊ូ បើសង្វៀនជល់មាន់ផង និងមានស្រះចិញ្ចឹមត្រីឆ្តោផង នេះសបញ្ជាក់អោយឃើញបទល្មើសពេញបន្ទុកជាយូរឆ្នាំមកហើយ តែសមត្ថកិច្ចគេសហការគ្នា បានយ៉ាងរលូនតាមជំនាញរៀងៗខ្លួន មានន័យថាសមត្ថកិច្ចប៉ូលីសទទួលលុយប្រចាំខែពីសង្វៀនជល់មាន់ ចំណែកឯ មន្ត្រីជំនាញជលផលទទួលលុយពីស្រះចិញ្ចឹមត្រីឆ្តោពីម្ចាស់ផ្ទះតែមួយ ។សព្វថ្ងៃនេះអ្នកញៀនល្បែងស្កាត់ជួបគ្នាភ្លូកទឹកភ្លូកដីធ្វើអោយម្ចាស់សង្វៀនជល់មាន់កាក់កបសម្បើមណាស់។ ដោយសារអាជ្ញាធរ និងសមត្ថកិច្ចស្រុកលើកដែកជាប់ពាក់ព័ន្ធបើកភ្លើងខៀវអោយមានល្បែងស៊ីសងបែបនេះបានជា គ្មានសមត្ថកិច្ចណាហ៊ានចូលទៅរំខាន រឺបង្ក្រាបនោះទេ សុខចិត្តសំងំស្ងៀម ចាំទទួលលុយពីសង្វៀនជល់មាន់គ្រប់គ្នា។ ដោយមើលឃើញអាជ្ញាធរ និងសមត្ថកិច្ចប៉ូលីសស្រុកលើកដែកគ្មានចេតនាទប់ស្កាត់ល្បែងស៊ីសងបែបនេះធ្វើអោយប្រជាលរដ្ឋរិះគន់យ៉ាងខ្លាំង ចាត់ទុកថា អស់លោកអាជ្ញាធរ និងសមត្ថកិច្ចកំពង់សហការគ្នាជាន់ពន្លិចនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដោយឥតអៀនខ្មាស់ ។ពាក់ព័ន្ធនឹងករណីនេះដែរ កម្ពុជាថ្មីព្យាយាមសូមការបំភ្លឺពីលោក រស់ ចន្ថា អធិការស្រុកលើកដែកជុំវិញរឿងនេះផងដែរ តែមិនអាចទំនាក់ទំនងបាន។IMG_1694