ចាប់ផ្តើមពីការពង្រឹងគុណភាព និង ទំនាក់ទំនងនៃការសិក្សា ផ្អែកលើការអនុវត្តការងារ ឆ្ពោះទៅរកការកំណត់ស្តង់ដារ សម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ

0

ខេត្តសៀមរាប៖ ទី០៧ និង ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៥នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយ OECD និង GIZ បានបើកកិច្ចប្រជុំប្រចាំឆ្នាំមួយនៅខេត្តសៀមរាប ក្នុងក្របខ័ណ្ឌនៃបណ្តាញថ្នាក់តំបន់ ស្តីពីការអប់រំ និង ជំនាញរបស់អង្គការសម្រាប់AA618601.Still003ការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលហៅកាត់ថា OECD រួមជាមួយនិងកិច្ចសន្ទនាមួយទៀត លើគោលនយោបាយថ្នាក់តំបន់ របស់សហគ្រាសសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិអន្តរជាតិអាល្លឺម៉ង់ ( GIZ ) និងកម្មវិធីសហប្រតិបត្តិការក្នុងតំបន់ សម្រាប់ការធ្វើឲ្យប្រសើរឡើង ការបណ្តុះបណ្តាលរបស់បុគ្គលិក ( RECOTVET ) ។អ្នកចូលរួមទាំងអស់ បានជួបពិភាគ្សាគ្នា និង ចែករំលែកចំណេះដឹង លើប្រធានបទផ្សេងៗគ្នា ដែលចាប់ផ្តើមពីការពង្រឹងគុណភាព និង ទំនាក់ទំនងនៃការសិក្សា ដោយផ្អែកទៅលើការអនុវត្តការងារ ទៅជាការកំណត់ស្តង់ដារសម្រាប់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ( TVET ) និង តួនាទីរបស់វិស័យឯកជន ។ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានបង្ហាញសន្ទរកថា ផ្លែងបើកកិច្ចប្រជុំនោះថា ៖ កម្លាំងពលកម្មដែលមានជំនាញខ្ពស់ កាន់តែមានសារសំខាន់ខ្លាំងឡើង សម្រាប់វិស័យសេដ្ឋកិច្ចរបស់បណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការរក្សានិងសម្រេចបាននូវភាពរីកចម្រើនលូតលាស់ ដែលមានលក្ខណៈប្រកួតប្រជែង និងប្រកបដោយនិរន្តរភាព ។ ឯកឧត្តម សង្កត់ធ្ងន់ថា ៖ បណ្តាញគោលនយោបាយស្តីពីការអប់រំនិងជំណាញរបស់ OECD ប្រចាំតំបន់អាស៊ីអាគ្នេយ៍ មានគោលបំណងបង្កើននូវការផ្លាស់ប្តូរAA618601.Still002ចំណេះដឹង ដែលត្រូវបានគាំទ្រដល់ការលូតលាសរបស់ជាតិ និងសមាហរណកម្មក្នុងតំបន់ ។ឯកឧត្តម បានពន្យល់ថា ៖ បណ្តាញនេះ ជម្រុញឲ្យរដ្ឋាភិបាលមានវិធីសាស្រ្តក្នុងការបង្កើត និងអនុវត្តន៍គោលនយោបាយ ស្តីពីការអប់រំនិងជំនាញ ដោយពឹងផ្អែកលើចរន្ត២ នៃការងារប្រចាំតំបន់របស់ OECD ហើយឯកឧត្តមបានបង្ហាញថា ៖ ចរន្តទី១ គឺការបង្កើនការចូលរួមរបស់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ នៅក្នុងការស្ទាបស្ទង់មតិ ដែលពាក់ព័ន្ធនឹងការងារអប់រំអន្តរជាតិ និងការពិនិត្យឡើងវិញគោលនយោបាយរបស់ OECD ដែលបានបង្កើតនូវភស្តុតាងរឹងមាំចាច្រើនសម្រាប់គាំទ្រ ការធ្វើកំណែទម្រង់វិស័យអប់រំ ។ ចរន្តទី២ គឺការផ្តួចផ្តើមឲ្យមានយុទ្ធសាស្រ្តស្តីពីការងារ និងជំនាញរបស់ OECD នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីឆ្នាំ២០០៨ ដែលបាននិងកំពុងជួយដល់បណ្តាប្រទេសក្នុងតំបន់ ក្នុងការរៀបចំគោលនយោបាយរួម ដែលអាចជួយដោះស្រាយនូវបញ្ហានានា ពាក់ព័ន្ធទៅនឹងការងារបណ្តុះបណ្តាល និង ជំនាញក្នុងទម្រង់ជាសមាហរណកម្ម ។គួរបញ្ជាក់ដែរថា ៖ កម្មវិធីសហប្រតិបត្តិការក្នុងតំបន់សម្រាប់ការធ្វើឲ្យប្រសើរឡើង នូវការបណ្តុះបណ្តាលរបស់បុគ្គលិក TVET ( RECOTVET ) ត្រូវបានផ្តល់ហិរញ្ញវត្ថុ ដោយក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសហប្រតិបត្តិការ នៃ សហព័ន្ធរបស់ប្រទេសអាល្លឺមងត៍ ( BMZ ) ៕AA618601.Still003 AA618601.Still002