កំពង់ចាមៈ ការិយាល័យឧត្តមស្នងការអង្កការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា បានសហការជាមួយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ឋផ្សព្វផ្សាយឯករាជ្យ បើកសិក្ខសាលាស្តីពីធុរកិច្ច និងសិទ្ធិមនុស្សសម្រាប់អ្នកសារព័ត៌មានអាជីព និងពលរដ្ឋព័ត៌មាន ដើម្បីឆ្លុងបញ្ចាំងពីសិទ្ធិក្នុងការទទួលបានរបស់ប្រជាពលរដ្ឋពេញលេញ ដើម្បីឲ្យរដ្ឋបានបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋ ចំនួន៣ចំនុច ទី១ ការពារ ទី២ គោរព ទី៣ បំពេញសិទ្ធិមនុស្ស តាមរយះស្ថាប័ន នីតិបញ្ញត្តិ តុលាការ នីតិប្រតិបត្តិ។
សិក្ខាសាលានេះបានឆ្លុះបញ្ចាំងពីសិទ្ធិប្រជាពលរដ្ឋទទួលបាន សិទ្ធិមនុស្សពេញលេញ សម្របសម្រួលដោយអង្កការសហប្រជាជាតិ ស្តីពីធុរកិច្ច ក្របខណ្ទការពារ គោរពនិងដោះស្រាយ ជូនជនដែលត្រូវបានគេរំលោភហើយខកខានមិនបានដោះស្រាយ អោយមានភាពយុត្តិធម៌ ពីផលប៉ះពាល់ក្នុងការអភិវឌ្ឍន៍របស់រដ្ឋ ក្រុមហ៊ុន និងមន្ត្រីអនុវត្តច្បាប់និងសាជីវកម្មទទួលខុសត្រូវគោរពសិទ្ធិមនុស្ស តាមយន្តការរបស់រដ្ឋតាមប្រព័ន្ឋតុលាការ និងយន្តការក្រៅក្របខ័ណ្ទរបស់រដ្ឋក្រៅប្រព័ន្ឋតុលាការ ពិធីនេះត្រូវបានចាត់ធ្វើឡើងនៅព្រឹកថ្ងៃទី ៨ និង៩ខែ តុលា ឆ្នាំ ២០១៥ នៅសណ្ឋាគារ៧មករា ខេត្តកំពង់ចាម ដោយមានអ្នកសារព័ត៌មាន ទូរទស្សន៍ កាសែត វិទ្យុ ក្នុងស្រុកចូលរួម ជាង៣០នាក់ ដោយមានការចូលរួមពីលោកស្រី គាត បូផល មន្ត្រីសិទ្ធមនុស្សកម្មវិធីសេដ្ឋកិច្ចនិងសង្គម និងលោក សិន សាលី ការិយាល័យ ឧត្តមស្នងការទទួលសិទ្ធិមនុស្ស ។
លោក សូ សោទ្ធី បានបង្ហាញពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានថា ក្រមសីលធម៌អ្នកសារព័ត៌មាន មិនត្រូវយកអត្ថបទអ្នកផ្សេង ហើយដាក់ឈ្មោះខ្លួនឯង បើយក អត្ថបទ និងរូបភាព របស់អ្នកដ៏ទៃ ដើម្បីធ្វើការផ្សព្វផ្សាយ ត្រូវដាក់ឈ្មោះ និងសុំការអនុញ្ញាតិពីម្ចាស់ប្រភព និងសូមកុំ ធ្វើការផ្សព្វផ្សាយ ពាណិជ្ឋកម្ម ដំណឹងណាដែលបានធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាព ប្រពៃណី ទំនាមទំលាប់របស់តម្លៃជាតិ សរសេរឯករាជ្យ និងភាពមិនលំអៀង ហ៊ានសរសេរហ៊ានរាយការណ៍រឿងពិត និងហ៊ានបដិសេធមិនសរសេរ និយាយឬផ្សាយរឿង ឬរូបភាពផ្ទុយពីការពិត ហាមមិនអោយលួចចម្លង ថតអត្ថបទ និងរូបភាពរបស់អ្នកដ៏ទៃ ត្រូវរក្សាប្រភពជាការសម្ងាត់ចំពោះប្រភពព័ត៌មាន ដែលបានផ្តល់ ឲ្យ និងមិនត្រូវប្រើសិទ្ធិអំណាចក្នុង ការផ្សាយរបស់ខ្លួន ដើម្បីបង្ហាញអត្តសញ្ញាណ ប្រភពព័ត៌មានទេ បើសិនជាគ្មានការ យល់ព្រមរបស់សាម៉ីខ្លួនជាមុនសិន និងត្រូវចៀសវាងប្រើប្រាស់រូបភាពអាក្រាត ឬរូបភាពដែលប្រើស្រើបស្រាល របស់ជនរងគ្រោះ យកមកផ្សព្វផ្សាយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី កុមារ និងមនុស្សទូទៅ បត្រូវគោរពជីវិតឯកជន របស់បុគ្គលស្របតាមគោលការច្បាប់ ចៀសវាងផ្សាយរឿងសម្ព័ន្ឋភាពផ្លូវភេទ ឬរឿងសម្រើបទាក់អារម្មណ៍ តែមានការលើកលែងចំពោះបុគ្គលសារធារណៈ មិនត្រូវយកលុយប្រភព ដូចជាមន្ត្រីរដ្ឋាភិបាល អ្នកនយោបាយ ធុរជនជាដើម មិនត្រូវបណ្តោយខ្លួនឲ្យទៅជាឧបករណ៍នយោបាយ ក្នុងវិជ្ជាជីវៈសារព័ត៌មាន កុំផ្សាយដំណឹងពីសំណាក់ប្រភព ដើម្បីរកលុយ និងសរសេរព័ត៌មានកុំពន្លើសនិងជាការមូលបង្កាច់ អ្នកសារព័ត៌មានត្រូវគោរពសិទ្ធិរបស់ជនសង្ស័យ ដែលជាប់ពាក់ព័ន្ឋទៅនិងឧក្រិដ្ឋជន ។ ដោយ ប៊ុន រដ្ឋា



































