​វង់ល្បែង​អាប៉ោង​ដុះ​ស្លែ​១​កន្លែង​ធំជាងគេ​បើក​លេង​ ​ម៉ា​សេរី​សង្ស័យ​ជា​ឆ្នាំង​ដាំបាយ​ចិញ្ចឹម​សមត្ថកិច្ច​

0

​ព្រះវិហារ​ ​តាម​សេចក្ដីរាយការណ៍​បានអោយដឹងថា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​រួមមាន​បៀ​អាប៉ោង​និង​ឆ្នោត​កន្ទុយលេខ​កំពុង​ញាំញី​ទីប្រជុំជន​ស្រយង់​ស្រុក​គូលែន​និង​ក្លាយទៅជា​រឿង​សាមញ្ញ​ទៅហើយ​ព្រោះ​មិនឃើញ​អស់លោក​សមត្ថកិច្ច​ចុះទៅ​បង្ក្រាប​ទប់ស្កាត់ និង​លុបបំបាត់​នោះ​ទ្បើ​យ​។​
​ ​ភ្នាក់ងារ​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​០៨​តុលា​២០១៥​ថា​នៅក្នុង​ឃុំ​ស្រយង់​ទាំងមូល​កើត​ល្បែងស៊ីសង​ខុសច្បាប់​ច្រើន​កន្លែង​ធ្វើអោយ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​មានការ​ព្រួយបារម្ភ​ពី​សន្តិសុខ​អាច​នឹង​កើតមានទ្បើង​នូវ​ចោរកម្ម​ដោយសារ​មាន​អ្នកចាញ់​ល្បែងស៊ីសង​។​មកដល់ពេលនេះ​សកម្មភាព​សមត្ថកិច្ច​គ្រ​ប់​ស្ថាប័ន​មិន​កម្រើក​អ្វី​សោះ​ហាក់ដូចជា​ត្រូវរ៉ូវ​គ្នា​ជាមួយ​មេ​ល្បែងស៊ីសង​ដោយ​សង្ស័យថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​អាច​ទទួលបាន​លុយ​ឧបត្ថម្ភ​ប្រចាំខែ​ច្រើន​លាន​រៀល​ពី​វង់ល្បែង​ខុសច្បាប់​ទាំងនោះ​។​
​ ​ជាក់ស្ដែង​មេ​ល្បែងស៊ីសង​វង់​អាប៉ោង​ដុះ​ស្លែ​១​កន្លែង​មិន​ស្គាល់​អត្តសញ្ញាណ​កំពុងបើក​លេង​កំដរ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​រលូន​ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​នោះ​ទ្បើ​យ​គឺមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ស្រយង់​ត្បូង​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​ភាគច្រើន​វង់​អាប៉ោង​ដុះ​ស្លែ​១​នេះ​បើក​លេង​ទល់​ភ្លឺ​តែម្ដង​។​ពលរដ្ឋ​និយាយថា​ក្រៅពី​ល្បែងស៊ីសង​គឺ​នៅ​ទូទាំង​ឃុំ​ស្រយង់​ក៍​កើតមាន​បទល្មើស​សេព​និង​ជួញដូរ​គ្រឿងញៀន​គួរអោយកត់សម្គាល់​។​
​ ​គួរ​បញ្ជាក់ថា​សមត្ថកិច្ច​តែងតែ​លាក់លៀម​មិន​ផ្តល់ព័ត៌មាន​ពី​ទីតាំង​លេងល្បែង​ស៊ីសង​និង​អត្តសញ្ញាណ​មេ​ល្បែង​អោយ​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​ព្រះវិហារ​បានដឹង​ប្រាកដ​នោះទេ​ព្រោះ​វា​ជា​ឆ្នាំងបាយ​ដ៍​ឆ្ងាញ់​ជួយ​ចិញ្ចឹម​ខ្លួន​អោយមាន​ចំណូល​សេដ្ឋកិច្ច​លូតលាស់​ធំធាត់​បើទោះបី​អស់លោក​សមត្ថកិច្ច​ខ្លួនឯង​ដឹងថា​ល្បែងស៊ីសង​ជាស​ត្រូវ​ជាមួយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​ក៍ដោយ​៕