​សមាគមនារី​កម្ពុជា​ខេត្ត​បន្ទាយ​មា​ជ័យ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១១​នៅ​វត្ត​សុភមង្គល​

0

​ខេត្តបន្ទាយមានជ័យ​៖ ​ព្រឹក​ថ្ងៃទី​៨​ខែតុលា​ឆ្នាំ​២០១៥​នេះ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិ​វ​ឌ្ឈ​ន៍​ខេត្តបន្ទាយមានជ័យ​បាន​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១១​នៅ​វត្ត​សុភមង្គល ក្នុងភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​លោកស្រី​ឆាន់​ច័ន្ទ​សោភា​បាន​ដឹកនាំ​សមាគមនារី​កម្ពុ​ជាមួយ​ក្រុម​ន​បាន​នាំយក​បច្ច័យ​ដូចជា​ថវិការ​២​លាន​២​សែន​រៀល​អង្ក​២​ការុង អឹ​ុ​ម​ស្មើ​និង​៦​កេះ​ទឹក​សុទ្ធ​១៣​យួរ​មី​ុ​៦​កេះ​និង​ទឹកក្រូច​កំប៉ុង​២​កេះ​ទឹកក្រូច​ដប​២​កេះ​បាន​យកទៅ​ប្រ​កេ​ន​លោកគ្រូ​ចៅអធិការ​វត្ត​​សុភមង្គល ហៅ​វត្ត​ក្បាល​ខ្មោច​។image (4)

​ក្នុង​ពិធី​កាន់បិណ្ឌ​នេះ​លោកស្រី​ឆាន់​ច័ន្ទ​សោភា​និង​សមាគមនារី​ដើម្បី​សន្តិភាព​បាននាំគ្នា​រាប់បាត្រ​និង​ធ្វើ​ពិធី​ប​ង្សុ​គោល​ដល់​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វ​ប​ការី​ជន​និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ដែល​បាន​បាត់​បង់ជីវិត ក្នុង​របប​ប្រល័យពូជសាសន៍​រួម​និង ញាតិ​កា​ទាំង​៧​សណ្តាន​ដែល​បាន​រលត់​ក្ខ​ន្ធ​ទៅហើយនោះ​ដើម្បី​មក​ទទួលយក​ផល្លា​និ​សង្ឃ​ដែល​កូនចៅ​ធ្វើបុណ្យ​ធ្វើ​ទាន​នៅពេលនេះ​។​image

គួរបញ្ជាក់​ថា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែលជា​បុណ្យ​ប្រពៃ​ជាតិខ្មែរ​តាំងពី​យូរលង់​មកហើយ​ត្រូវគេ​និយាយថា​បាន​លប់បំបាត់​ទាំងស្រុង នៅក្នុង​ការគ្រប់គ្រងរ​បប​ប្រល័យ ពូជសាសន៍​ចាប់តាំងពី​ឆ្នាំ​១៩៧៥​រ​ហូល​ដល់​ឆ្នាំ​១៩៧៩​។​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវគេ​មើលឃើញថា​បានចាប់ផ្តើម​ឱ្យ​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ជឿ​លើ​ព្រះពុទ្ធសាស៍នា​នាំគ្នា​បានធ្វើ​បុណ្យ​ធ្វើ​ទាន​ឡើងវិញ​គឺ​ចាប់ពី​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ រហូតមកដល់​បច្ចុប្បន្ន​នេះ ។image (3)

​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នោះគេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​គ្រប់ទិសទី​បាននាំគ្នា​ធ្វើបុណ្យ​ក្នុង​ទឹកមុខ​សប្បាយរីករាយ​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា​និង​ព្រះពុទ្ធសាសនា ។ ក្នុងឱកាស​ដែល​ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព បង្រួបបង្រួម​ជាតិ​និង​មានការ​រីកចំរើន​អភិវឌ្ឍ​ហើយ ប្រជាជនមាន​ជីវភាព​ធូ​ធា រស់នៅ​ទទួលបាន​ភាពកក់ក្តៅ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ តែមួយ​៕