​រណ្តៅ​ដី​ឥត​ច្បាប់​ជីក​ដល់​ឋាន​ភ​ចុង​នាគ អាជ្ញាធរ​ស្រុក​ពាម​រក៍​ឆ្លើយថា​ឃាត់​គេ​មិន​ស្តាប់​

0

(​ខេត្តព្រៃវែង​) គួរអោយ​ហួសចិត្ត​នៅពេល​ស្តាប់​សំដី​លោក​អភិបាលស្រុក​ពាម​រក៍​ដែល​គ្មាន​សមត្ថភាព​ទប់ស្កាត់​ក្រុមអាជីវករ​ដែល​រកស៊ី​ជីករណ្តៅ​យក​អាច​ម៏​ដី​លក់​ដោយ​មិនបាន​សុំច្បាប់​ពី​អាជ្ញាធរ ឬក៏​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ ។ បច្ចុប្បន្ន​ក្រុមអាជីវករ​កំពង់​ជីករណ្តៅ​យក​អាច​ម៏​ដី​យ៉ាង​គ​គ្រិ​ក​គគ្រេង​នៅក្នុង​ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ។ ហើយ​រណ្តៅ​ដី​នីមួយៗ​មាន​ទំហំ​ធំ​ជ្រៅ​ដល់​ក្បាល​ប្រែ​ត មិនដែល​ឃើញ​អាជ្ញាធរ​ចុះទៅ​ត្រួតពិនិត្យ ឬក៏​ហាមឃាត់​នោះទេ បណ្តោយអោយ​ក្រុមអាជីវករ​ទាំងនោះ ជីករណ្តៅ​ដី​បាន​ម៉ា​សប្បាយ​ស្រេច​អំពើ​ចិត្ត ។​20151007_161445
​ ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​រិះគន់ អាជ្ញាធរ​ស្រុក​ពាម​រក៍ និង​មន្ត្រី​ជំនាញ​ថា គ្មាន​សមត្ថភាព ក្នុង​ការងារ សូម្បីតែ​អ្នក​ជីករណ្តៅ​ដី​សោះ លោក​អភិបាលស្រុក​ពាម​រក៍​ហ៊ាន​និយាយ​ដោយ​ឥត​អៀនខ្មាស់​ថា អ្នក​ជីករណ្តៅ​ដី​នៅ​ឃុំ​ព្រៃ​កណ្តៀង​ឥត​បាន​សុំច្បាប់​មក​អាជ្ញាធរ​ឃុំ និង​ស្រុក​ទេ អាជ្ញាធរ​បាន​ចុះទៅ​ឃាត់​ដែរ​តែ​ធ្វើ​ម្តេច បើ​ក្រុម​អា​ជីក​រទាំង​នោះគេ​មិន​ស្តាប់ ហើយ​នៅតែ​បន្ត​ជីក​គ្មាន​ខ្លាចញញើត​ច្បាប់​បន្តិច​សោះ ។​
​ ​ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង​ថា តើ​អ្នក​ជីករណ្តៅ​ដី​ត្រូវដង ត្រូវផ្លែ​ជាមួយ​អាជ្ញាធរ ឬក៏​មាន​ខ្នង​ក្រាស់ខ្មឹក ។​
​ ​លោក ជុំ សាមឿន អភិបាលស្រុក​ពាម​រក៍ ប្រាប់​កម្ពុ​ជាថ្មី​អោយដឹងថា គាត់​បាន​ចុះទៅ​ឃាត់​ដែរ តែ​គេ​មិន​ស្តាប់ សូមអោយ​លោកអ្នក​កាសែត​សួរ​ទៅ​លោកនាយក​រដ្ឋបាល​សាលាខេត្ត​ព្រៃវែង​ចុះ​ទើប​ដឹង​រឿង​ច្បាស់​ថា​មានច្បាប់ ឬក៏​អត់​ច្បាប់ ។ ពាក់ព័ន្ធ​នឹង​ករណី ការ​ជីករណ្តៅ​ដី​មិន​ខ្លាចញញើត​ច្បាប់​នេះ​ផងដែរ កម្ពុ​ជាថ្មី​ព្យាយាម​សូម​ការបំភ្លឺ​ពី លោក​ច័ន្ទ ថា នាយក​រដ្ឋបាល​សាលាខេត្ត​ព្រៃវែង​ផងដែរ តែ​មិនអាច​ទំនាក់ទំនង​បាន ។ សារ៉ាត់​