ស្ទឹងត្រឺង៖ក្នុងពីធីប្រកាសទទួលស្គាល់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែងនារសៀលថ្ងៃទី៧ខែតុលានេះថ្នាក់ដឹកនាំអតីតយុទ្ធជនកម្ពុជាបានប្រសាសន៍អំពាវនាវឲ្យមានសប្បុរសជនចូលរួមបរិច្ចាកនួវធនធាន ដើម្បីរួមចំណែកលើកកម្ពស់ដល់ការដោះស្រាយ របបគោលនយោបាយអតីតយុទ្ធជនកម្ពុជាហើយគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាថ្នាក់ខេត្ត ត្រូវពង្រឹងការងារគ្រប់គ្រង និងប្រកាន់ជំហ៊ដោះស្រាយឲ្យមានប្រសិទ្ធភាព។ឯកឧត្តមហ៊ុនម៉ាណែតអគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជាបានទទួលស្គាល់ថា៖ការដោះស្រាយរបបគោលបយោបាយជូនគ្រួសារពលី មរណៈពិតជាមានភាពយឺតយ៉ាវ ដោយសារតែពីមួយឆ្នាំទៅមួយឆ្នាំ តួលេខអ្នកស្លាប់បានកើនឡើងជាលំដាប់ ហើយប្រាក់ចំណូលមិនមានតុលយភាព ទើបការផ្តល់ថវិការសង្គ្រោះមិនឆ្លើយតបទៅហ្នឹងម្រូវការ។
ឯកឧត្តមអគ្គលេខាធិការរងមានប្រសាសន៏បញ្ជាក់ពីគោលជំហ៊របស់សមាគមអតីតយុទ្ធជនកម្ពុជាដែលបានបង្កើតឡើងនេះខិតខំដោះស្រាយទុកលំបាកដល់គ្រួសារពលីមរណៈដោយឥតរើសអើងបេឡាមរណៈសង្គ្រោះនេះរបស់សមាគមន៏គឺបង្កើតឡើងដើម្បីចូលសមាជិកទាំងអស់គ្នាជាថវិការដើម្បីពេលសមាជិកណាទទួលមរណៈភាពគឺសំរាប់ជួយម្នាក់៤លានអញ្ចឹងគឺកន្លងទៅយើងដោះស្រាយបានច្រើនតាំង២០០៧ដល់២០១៥នេះយើងដោះបានជាង៥៥០០ករណីប៉ុន្តែនៅខ្វះ១៥០០ករណីទៀត សួរថាមូលហេតុអីអញ្ចឹងបានលោកអ៊ុំពូមីងថា៖អីក៏យូរម្លេះ ថវិការហ្នឹងក្រធ្លាក់ គឺដោយសាចំណូលច្រើនជាងចំណាយ សមាជិកយើង៧៥០០នាក់
នៅទូទាំងប្រទេសកន្លងទៅដែលយើងទប់បានហ្នឹងគឺក្នុងមួយខែ៧០០០រៀលនេះគឺយើងដោះបាន៦៥នាក់ប៉ុន្តែអ្នកដែលទទួលមរណៈភាពពីមុនខ្ទង់៦០ឥឡូវឡើងខ្ទង់១២០ទៅ១៥០នាក់ក្នុង១ខែអញ្ចឹងចំណូលបានតែពាក់កណ្តាលនៃចំណាយទេអញ្ចឹងបានដោះបណ្តើរឬកន្លែងខ្លះយឺតដល់ទៅ២ឆ្នាំ។
លោកកុលសំអុលអភិបាលខេត្តមានប្រសាសន៏ថា៖យន្តការនេះគឺជាគោលដៅលើកកំពស់ស្មារតីនៃក្តីសង្ឃឹម របស់បងប្អូនអតីតយុទ្ធជន គ្រួសារពលីមរណៈពិការ និងសោវត្តន៍ជន ដែលបានលះបង់អ្វីៗគ្រប់យ៉ាងក្នុងការបំរើជាតិមាតុភូមិ ។
លោកអភិបាលខេត្តមានប្រសាសន៏បញ្ជាក់ថា៖ សមាគមន៍អតីតយុទ្ធជនខេត្ត និងខិតខំអំពាវនាវដល់សប្បុរសជននានាក្នុងខេត្តឲ្យចូលរួមបរិច្ចាកនូវធនធានទៅតាមសទ្ធារបស់ខ្លួនដើម្បីចូលរួមចំណែកដោះទុកលំបាកដល់គ្រួសារពលីមរណៈឲ្យបានសមស្របទៅតាមគោលការនិងពេលវេលា ដែលបានកំណត់ ។
លោកឃុនណារឹតគ្រួសារជនមរណៈបានសារទរចំពោះការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំអតីតយុទ្ធជនទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយគ្រប់បែបយ៉ាង ដូចជាការផ្តល់ដីផ្ទះសង្គមកិច្ចនិងជាថវិកានូវពេលទទួលមរណៈភាព ។
លោកបញ្ជាក់ថាៈ កន្លងមកការទទួលបានរបបឧបត្ថម្ភនេះ វាមានភាពយឺតយ៉ាវ មែនពិតតែវាប្រសើរជាងមិនបានសោះ ពីព្រោះគ្រួសារយុទ្ធជនពលីពិការមរណៈ គ្មានអ្វីជាទីពឹងនោះទេ។
សូមបញ្ជាក់ថាៈនៅខេត្តស្ទឹងត្រែងឆ្នាំ២០១៥នេះមានគ្រួសារពលីមរណៈចំនួន៨នាក់ក្នុងនោះដោះស្រាយរបបគោលនយោបាយបានចំនួនពីគ្រួសារនឹង៦គ្រួសារទៀតមិនទាន់បានសោះស្រាយនៅឡើយដោយឡែកខេត្តមានមុខសញ្ញាគ្រប់ប្រភេទស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជនចំនូន១៣៤៦នាក់។



































