​ជនបរទេស​ដែល​ចូលមក​ខេត្ត​ព្រះសីហនុ​ស្នាក់នៅ​រយៈពេល​វែង​មាន​ចំនូ​ន​៣៤១៦ នាក់ ចែកជា ៥៤ សញ្ជាតិ ក្នុងនោះ​ជនជាតិ​ចិន​ជាប់​លំដាប់​លេខ​១

0

​ខេត្ត​ព្រះសីហនុ​៖​ខេត្ត​ព្រះសីហនុ​ជា​ខេត្ត​មួយ​មាន​សក្តានុពល​ច្រើន​លើ​វិស័យ​វិយោគ​និង​វិស័យ​ទេសចរណ៍ បច្ចុប្បន្ន​គេ​សង្កេតឃើញថា​មាន​ជន​បទេស​ច្រើន​ជាតិ​សាសន៍​បានមក​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​គោលដៅ​ផ្សេងៗ​គ្នា ដោយ​ជនបរទេស​ខ្លះ​មកជា​ភ្ញៀវ​ទេសចរណ៍​រយៈពេល​វែង ខ្លះមក​ស្នាក់នៅ​បំរើកា​រងារ ខ្លះមក​ធ្វើ​អាជីវកម្ម​បើក​ជា​ក្រុមហ៊ុន​ផ្សេងៗ​ដូចជា​សណ្ឋាគា ភោជនីយដ្ឋាន និង​កាស៊ីណូ​ជាដើម ហើយ​ក្នុងចំណោម​ជនបរទេស​ទាំងនោះ ជនជាតិ​ចិន​ជាប់​លំដាប់ថ្នាក់​លេខ​១ ហើយ​មុខរបរ​ពូកគេ​ភាគច្រើន បើក​កាស៊ីណូ​ឬ​កាស៊ីណូ​អន​ឡាញ ។​ជាមួយ​វត្តមាន​ជនបរទេស​ដ៍​ច្រើន​បែបនេះ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​IMG-20151007-WA0100ព្រះសីហនុ​ក៍បាន​សម្តែង​នៅ​ការ​ព្រូ​យ​បារ​ម្ម​ផងដែរ​ពីស​ន្តី​សុខ​សុវត្ថិភាព​សង្គម​ពីព្រោះថា​កន្លងមក​គេ​តែងតែ​ឃើញ​ជន​បរ​ទស​មួយ​ចំនូ​ន​ដែល​មករក​ស៊ីក្នុង​ខេត្ត​ព្រះសីហនុ បង្ករ​បទល្មើស​ផ្សេងៗ​ដូចជា បង្កើតជា​ក្រុម​ចាប់ជំរិត​មនុស្ស​តាម​ប្រព​ន្ធ័​អ៊ិន​ធី​ណែ​ត និង​ខ្លះមក​បង្កើតជា​ក្រុម ម៉ា​ស្យា បងតូច​បងធំ​កាប់​ចាក់​សម្លាប់​គ្នា​និង​មាន​រហូត​ប្រើប្រាស់​កាំភ្លើង​យ៉ាង​អាណាធិបតេយ្យ​ផងដែរ ហើយ​បទល្មើស​ដែល​បានលើកឡើង​ខាងលើនេះ​ភាគច្រើន​បង្ករ​ឡើង​ដោយ​ជនជាតិ ចិន និង​រុស្សី​។​IMG-20151007-WA0093
​ ​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ហ៊ុន សុរិទ្ធី ស្នងការ​ង​នែ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ព្រះសីហនុ​ទ​ទូល​ការងារ​អន្តោប្រវេសន៍​បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​ឲ្យ​ដឹងថា​ជន​អន្តោរ​ប្រវេសន​ដែល​ចូលមក​កម្ពុជា យើង​បែង​ចែកជា ៣ ប្រភេទ ទី ១ គឺជា​ជនបរទេស បែប​ប្រភេទ​អន្តោ​ប្រវេ​ស​ន៏​ស្របច្បាប់ អ្នកវិនិយោគ​ដែល​គាត់​ចូលមក​សិក្សា​ស្វែងយល់​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​។ ប្រភេទ​នេះ​គេ​បំពេញបែបបទ នានា របស់​ក្រុមប្រឹក្សា​អ​ភី​វឌ្ឍន​កម្ពុជា (CDC​។ មួយទៀត​ជនបរទេស ដែល​ចូលមក​សំរាប់​បំរើកា​រងារ​ជា​ពាណិជ្ជករ ជា​អាជីវករ ឬ ហត្ថ​ពលករ​បទេស ដែល​ចូលមក​បំរើកា​រងារ​តាម​រោងចក្រ​សហគ្រាស​នានា បច្ចុប្បន្ន ជនបរទេស​បែបនេះ​មាន​ច្រើន ។ IMG-20151007-WA0092ជាក់ស្តែង​មកដល់ពេលនេះ​ជនបរទេស​ដែល​ស្នាក់នៅ​រយៈពេល​វែង មាន​ចំនួន ៣៤១៦ នាក់ ដែល​ក្នុងនោះ​បានចែង​ចែកជា ៥៤ សញ្ជាតិ ក្នុងនោះ​ជនជាតិ​ចិន​ជាប់​លំដាប់ថ្នាក់​លេខ​១​និង​មាន​មុខរបរ​ភាគច្រើន បំរើការ​ងារ​តាម​រោងចក្រ សហគ្រាស ឬ ស​ណ្ឋា​សគារ អា​ផាត​មិន ខុន​ដូ ភោជនីយដ្ឋាន​ជាពិសេស​បំរើកា​រងារ នៅតាម​កាស៊ីណូ​និង​កាស៊ីណូ​(​អន​ឡាញ​) ដែល​កំពុងមាន​វត្តមាន​នៅ​ខេត្ត​ព្រះសីហនុ​យើង​នេះ សរុប​ប្រមាណ​ជាង​២០០០​នាក់ ហើយ​សំរាប់​ជនជាតិ​រុស្សី ដែល​កំពង់​នៅក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចំនូ​ន​១៦០ នាក់ ហើយ​មុខរបរ​ភាគច្រើន​ជា​ថៅកែ​ហាង​ផឹកស៊ី​ឬ បំរើ​ការងារ​អោយគេ​។IMG-20151007-WA0092
​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ហ៊ុន សុរិទ្ធី បានធ្វើការ​បញ្ជាក់បន្ថែម​ថា​រវាង​ភ្ញៀវ​បរទេស​ដែល​ស្នាក់នៅ​រយៈពេល​វែង និង រយៈពេល​ខ្លី​។ ប្រសិនបើ​ជនបរទេស​ដែល​ចូលមក​បំរើកា​រងារ គាត់​ត្រូវ​ស្នើសុំ​នូវ​ប្រភេទ​ទិដ្ឋាការ​ប្រភេទ E​។ ទិដ្ឋាការ​ប្រភេទ​នេះ គាត់​អាច​ស្នាក់នៅ​រយៈពេល បាន ៣០ ថ្ងៃ ហើយ​អាច​ពន្យារ​បាន​ដល់ រយៈពេល ៣ ខែ​, ៦ ខែ ឬ ១ ឆ្នាំ ហើយ​ពួកគាត់​អាច​ពន្យា​ជា​រៀងរាល់ឆ្នាំ​តទៅទៀត អាស្រ័យទៅលើ​ការសម្រេចចិត្ត​របស់​ពួកគាត់ ដោយ​គាត់​អាចជា​ម្ចាស់​សហគ្រាស ឬ អ្នកគ្រប់គ្រង ដូច្នេះ​គាត់​អាច​ស្នាក់នៅ​យូរ​។ ដោយឡែក ទិដ្ឋាការ​ប្រភេទ​ទេសចរណ៍ T ដែល​ប្រភេទ​ទិដ្ឋាការ​នេះ មាន​សុពលភាព​បានត្រឹមតែរ​យៈ​ពេល ៣០ ថ្ងៃ គត់ ហើយ​ពន្យា​បាន​ម្តងទៀត ។ បានន័យថា ២ ដង ស្មើនឹង ៦០ ថ្ងៃ ហើយ​មិនអាច​ពន្យា​បាន​ទៀត​ទេ​។
​ជាមួយនិង​ការគ្រប់គ្រង ជនបរទេស លោក ឧ​ត្ត​ម​សេនី​យ៏​ត្រី ហ៊ុន សុរិទ្ធី ក៍​បានបញ្ជាក់​ផងដែរ​ថា​មាន​បញ្ហា​ប្រឈម​ខ្លះ​ដែរ និយាយ​ដោយ​ត្រង់ គឺ​ជនបរទេស​មួយចំនួន គាត់​មិនសូវ​គោរព​តាមច្បាប់​ទេ ពីព្រោះ​នូវពេលដែល​គាត់​មក​បំរើ​ការងារ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ច្បាប់​តំរូវអោយមាន​ប័ណ្ណ និង សៀវភៅ​ការងារ ជា​កាតព្វកិច្ច​ដែល​គាត់​ត្រូវ​បង់ពន្ធ​ជូន​មករ​ដ្ឋ និង ការ​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា តែ​បែរជា​ជនបរទេស​ខ្លះ មិនបាន​បំពេញ​កាតព្វកិច្ច​ត្រឹមត្រូវ​នោះទេ គឺ​គាត់​បំរើការ​ដោយ​គ្មាន​ប័ណ្ណ និង សៀវភៅ​តែម្តង ដោយ​គាត់​មានតែ​លិខិតឆ្លងដែន​និង ទិ​ដ្ឋា​ន​ការ តែប៉ុណ្ណោះ​។ ហើយ មាន​ជនបរទេស​ខ្លះ​ដែល​ស្នាក់នៅ បាន​ប្រព្រឹត្តិ​អំពើ​មួយចំនួន​ដែល​អសីលធម៌ ដូច​បាន​បៀតបៀន​កេ​រ្ត៍​ខ្មាស ឬ រំលោភ​សេពសន្ថវៈ​ទៅលើ​ជនជាតិខ្មែរ​មួយចំនួន និង​ខ្លះទៀត មាន​គំនុំ​រវាង​ជនបរទេស​គ្នាឯង ដែល​បង្ក​អោយ​មនុស្សឃាត និង កត្តា​ផ្សេងទៀត ដូចជា ការ​កាត់​សេព​គ្រឿង​ស្រវឹង បើក​លឿន​ពេល​ស្រវឹង បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ ហើយ​ជុំវិញ​បញ្ញារ​នេះ​មន្ត្រី​ប៉ូលីស​កំពង​មាន​វិធានការ​អប់រំ ណែនាំ​គាត់​អោយ​យល់ដឹង​និង​ចេះ គោរព​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​