ខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យកាន់បិណ្ឌដែលប្រជាពលរដ្ឋខ្មែរអ្នកកាន់ព្រះពុទ្ធសាសនា អញ្ជើញទៅប្រារព្ធពិធីបុណ្យកាន់បិណ្ឌគ្រប់ៗគ្នានេះទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរនៅតាមទីអារាមនានារៀងៗនោះសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានពុំនាំយកអំណោយយកទៅចែកជូនប្រជាពលរដ្ឋទីទាល់ក្រខ្លាំងចំនួន១៧គ្រួសាររស់នៅក្នុងសង្កាត់២សង្កាត់អូរអំបិលនិងសង្កាត់ទឹកថ្លា។លោកលីសារីប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តបម្ទាយមានជ័យនិងក្រុមការងារបាននិយាយក្នុងឱកាសចែកអំណោយនោះថាកន្លងមកលោកបានចាត់កំលាំងជាច្រើននាក់ចុះទៅតាមមូលដ្ឋានស្រង់ឈ្មោះស្វែងរកជនក្រីក្របំផុតយកមកឡើងឲ្យលោកដើម្បីយកអំណោយទៅចែកជូនពួកគាត់ហើយក្នុង
ការចែកជូនដល់ពួកគាត់នោះលោកមិនប្រកាន់និន្នាការនយោបាននោះឡើយឲ្យតែជននោះមើលឃើញថាជាជនក្រីក្របំផុតគឺលោកចែកឲ្យទាងអស់។ជាក់ស្តែងនៅព្រឹកថ្ងៃទី៨ខែតុលាឆ្នាំ២០១៥នេះលោកលីសារីអភិបាលរងខេត្តនិងជាប្រធានសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និង
ក្រុនការងារអមដំណើរបាននាំយកអំណោយទៅចែកជូនជនក្រីក្របំផុតគ្មានទីពឹងមានចំនួន១៧គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ក២៥គឡូ មុង១ ក្រមា១ សារុង១ ទឹកសុទ្ធ២យួរ ត្រីខមួយឡូមីុយើងមួយកេះនិងថវិការមួយចំនួនផងដែរ។ប្រជាពលរដ្ឋក្រីក្របំផុតដែលបានទទួលអំណោយពីលោកលីសារីរួចមកលោកយាយលោកតាបានលើកម្រាមដៃដប់ដើម្បីឧទ្ទិសកុសលផលបុណ្យដែលលោកបានទទួលឲ្យបានទៅដល់ឪពុក ម្តាយ ជីដូនជីតា សាច់ញាតិសណ្តាន ដែលបានចែកឋានទៅលោកខាងមុខសូមឲ្យទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមឲ្យកូនចៅអស់លោកនៅខាងក្រោយឲ្យទទួលបានជួបតែនិងសេចក្តីសុខអាយុយឺនយូរ រកស៊ីមានបាន និងរីកចម្រើនគ្រប់ភារកិច្ច៕




































