​បច្ច័យ​ជិត​១​ម៉ឺន​ដូ​ល្លា​បានមកពី​បុណ្យកាន់បិណ្ឌ​លោក​ព្រះរាជអាជ្ញា​អម​សាល​ដំបូង​ខេត្ត​បាន​ប្រ​កេ​ន​គ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល​ខ្ចាស់​ដើម្បី​យកទៅ​កសាង​សាលា​ឡី​១​ខ្នង​

0

​ខេត្តបន្ទាយមានជ័យ​៖ ​ព្រឹក​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៥​នេះ​លោក​ផាន់​វណ្ណរ័ត្ន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​និង​លោកស្រី​ព្រមទាំង​សហការី​បាន​នាំយក​បច្ច័យ​ជិត​១​ម៉ឺន​ដូ​ល្លា បានមកពី​បុណ្យកាន់បិណ្ឌ​ទី​១០ នៅ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល ខ្ចាស់ ស្ថិតនៅ​ភូមិ​ខ្ចាស់ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ត្រូវបាន​យកទៅ​ប្រ​កេ​ន​លោកគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល​ខ្ចាស់ ដើម្បី​យកទៅ​កសាង​សាលាបឋមសិក្សា​បាឡី​១​ខ្នង​កំពុង​សាងសង់ បាន​ជាង​៦០​ភាគរយ​ទៅហើយនោះ​។​សាលា​បាឡី​១​ខ្នង​កំពុង​សាងសង់​នៅ​វត្ត​ស្រះ​កណ្តាល​ខ្ចាស់​គឺ​ផ្តួចផ្តើម​កសាង​ដោយ​លោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញា​អម​image (9)សាលាដំបូង​ខេត្ត ដើម្បី​បំរើ​លើផ្លូវ​ព្រះពុទ្ធ​សា​សា​នា​ដែលជា​សាសនា​របស់​រដ្ឋ​នោះ​ដែល​វត្ត​ប្រាសាទ​ស្រះ​កណ្តាល​ខ្ចាស់​កំពុង​ប្រឈម​ខ្វះខាត​សាលា​បាឡី​សម្រាប់​ឲ្យ​ព្រះសង្ឃ​រៀនសូត្រ​នោះ​។​ពិធីបុណ្យ​កាន់បិណ្ឌ​ទី​១០ នៅ​វត្ត​ប្រាសាទ​ស្រះ​កណ្តាល​ខ្ចាស់ នាឱកាស​នោះ​លោក​ផាន់​វណ្ណ​រ័​ត្ត​និង​លោកស្រី​បានធ្វើ​ពិធី​បង្សុកូល និង​រាប់បាត្រ ដល់​ព្រះសង្ឃ​គឺ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វ​ប​ការី​ជន​និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ដែល​បាន​បាត់​បង់ជីវិត ក្នុង​របប​ប្រល័យពូជសាសន៍​រួម​និង ញាតិ​កា​ទាំង​៧​សណ្តាន​ដែល​បាន​រលត់​ក្ខ​ន្ធ​ទៅហើយនោះ​ដើម្បី​មក​ទទួលយក​ផល្លានិសង្ស​ដែល​កូនចៅ​ធ្វើបុណ្យ​ធ្វើ​ទាន​នៅពេលនេះ​។​image (8)គួរបញ្ជាក់​ថា​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ដែលជា​បុណ្យ​ប្រពៃ​ជាតិខ្មែរ​តាំងពី​យូរលង់​មកហើយ​ត្រូវគេ​និយាយថា​បាន​លប់បំបាត់​ទាំងស្រុង នៅក្នុង​ការគ្រប់គ្រងរ​បប​ប្រល័យ ពូជសាសន៍​ចាប់តាំងពី​ឆ្នាំ​១៩៧៥​រ​ហូល​ដល់​ឆ្នាំ​១៩៧៩​។​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវគេ​មើលឃើញថា​បានចាប់ផ្តើម​ឱ្យ​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ជឿ​លើ​ព្រះពុទ្ធសាស៍នា​នាំគ្នា​បានធ្វើ​បុណ្យ​ធ្វើ​ទាន​ឡើងវិញ​គឺ​ចាប់ពី​ថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​image (7)១៩៧៩ រហូតមកដល់​បច្ចុប្បន្ន​នេះ ។​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នោះគេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​គ្រប់ទិសទី​បាននាំគ្នា​ធ្វើបុណ្យ​ក្នុង​ទឹកមុខ​សប្បាយរីករាយ​ប្រកបដោយ​ទឹកចិត្ត​ជ្រះថ្លា​និង​ព្រះពុទ្ធសាសនា ។ ក្នុងឱកាស​ដែល​ប្រទេសជាតិ​ទទួលបាន​សុខសន្តិភាព បង្រួបបង្រួម​ជាតិ​និង​មានការ​រីកចំរើន​អភិវឌ្ឍ​ហើយ ប្រជាជនមាន​ជីវភាព​ធូ​ធា រស់នៅ​ទទួលបាន​ភាពកក់ក្តៅ ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ តែមួយ​៕​image (6) image (5) image (4)