ខេត្ដបន្ទាយមានជ័យ ៖ អ្នកបើកបរត្រាក់ទ័រម្នាក់បើកក្រឡាប់ខ្លួនឯងស្លាប់ នៅលើកំណាត់ផ្លូវបឹងត្រកួនកាលពី វេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០១៤ ត្រង់ចំណុចលូតាកិ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំគំរូ ស្រុកថ្មពួក ខេត្ដបន្ទាយមានជ័យ ។
បើតាមប្រភពព័តមានបានឱ្យដឹងថា៖ មុន ពេលកើតហេតុអ្នកបើកបរខាងលើនេះ បានផឹកស្រាស្រវឹងជោកជាំនិយាយស្ដាប់គ្នាមិនបានផងក៏ឡើងបើកត្រាក់ទ័រដើម្បី មកផ្ទះវិញទាំងសភាពរេពេញផ្លូវខណៈ មកដល់ចំណុចកើតហេតុក៏ស្រាប់ក្រឡាប់ សង្កត់អ្នកបើកបរស្លាប់តែម្ដង ។ លោកវរសេនីយ៍ត្រី អ៊ុក សុផាត អធិការនគរបាលស្រុកថ្មពួកបានឱ្យដឹងថា ៖ជនរងគ្រោះ ឈ្មោះ កោ សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគំរូ ឃុំគំរូ ស្រុកថ្មពួក ។
ក្រោយពីកើតហេតុនគរបាលចរាចរណ៍បានចុះទៅវាស់វែងនិងស្រាវ ជ្រាវរកបងប្អូនដើម្បីមកទទួលយកសាកសពជនរងគ្រោះនិងយករថយន្ដមកស្ទូចត្រាក់ទ័រចេញពីប្រឡាយ ។ បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សាកសពជនរង គ្រោះឱ្យទៅក្រុមគ្រួសារចំណែកត្រាក់ទ័រ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕