គ្រួសារក្រីក្រមួយបង្កើតបានកូនប្រុសភ្លោះបីនាក់

0

ខេត្តឧត្តមានជ័យ៖ ​កូនប្រុសភ្លោះចំនួន ៣នាក់ បានប្រសូត្រចេញពីផ្ទៃម្ថាយ ប្រកបទៅដោយជោគជ័យ និងមានសុខភាពល្អ ដែល​កើតចេញពី​ត្រ​កូលគ្រួសារក្រីក្រមួយរស់នៅភូមិទួលចារ្យថ្មី ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរ​មាន​ជ័យ។ទារិការប្រុសភ្លោះ ៣នាក់ ដែលបានIMG_8461កើតមកមានជីវិតធម្មតាដូចទារកដទៃទៀត បង្កើតដោយគ្រូពេទ្យឆ្មប ប្រ​ចាំការនៅក្នុងមន្ទីរ​បង្អែក​ស្រុកអន្លង់វែង នៅ​វេលា​ម៉ោង ៤ទៀបភ្លឺថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ ដោយម្ថាយ​បង្កើត​ឈ្មោះ វ៉ាត ស្រីកែវ អាយុ ២៦ឆ្នាំ និងឪពុកឈ្មោះ ជួន សុផន អាយុ ២៨ឆ្នាំ ដែលមានមុខរបរធ្វើស្រែ រស់នៅ​ភូមិទួល​ចារ្យថ្មី ឃុំទំនប់​ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។តាមការរៀបរាប់ពីម្ថាយឪពុកបានរៀបរាប់ថា ពួកគាត់បង្កើតបានកូនប្រុសភ្លោះបីនាក់ ជាកូនទី៤ ដែលកូន​ទី១ បានកើតមកភ្លាម ក៏បានស្លាប់ទៅវិញ ហើយកូនទី២ និងទី៣ បានរស់មានជីវិតជាធម្មតា។ ​នៅមុនIMG_8462មាន​ទំនង់​កូន​ប្រុសទាំងបីនាក់នេះ ពួកគាត់ពុំមានយល់សប់ ឬសុបិន្តអ្វីឡើយ ក៏ប៉ុន្តែនៅពេលពួកគាត់​ដឹងថា ប្រពន្ធមាន​ផ្ទៃពោះ​ភ្លាមៗ គាត់បាននាំប្រពន្ធទៅពិនិត្យនៅមន្ទីរពេទ្យខេត្តសៀមរាប និងបានទៅពិនិត្យជាប្រចាំ តាមការណាត់​របស់​គ្រូពេទ្យ​។តាម​ឱ្យដឹងពីគ្រូពេទ្យឆ្មប ដែលបង្កើតទារកទាំងបីនាក់ បាននិយាយថា ទារកប្រុសភ្លោះ៣នាក់ មានសុខភាព​ល្អ និងម្ថាយមានសុខមាំមួន ដោយសារតែម្ថាយ និងទារកនៅក្នុងផ្ទៃទទួលបានការថែទាំសុខភាព ពីក្រុមគ្រូពេទ្យ​ជា​ប្រចាំធ្វើឱ្យសុខភាពម្ថាយ និងទារក មានសុខភាពល្អ សំរាលប្រកបដោយជោគជ័យ ពុំមានប៉ះពាល់ដល់អាយុជីវិត​ម្ថាយ និងទារក កើតមកគ្រប់លក្ខណៈ។តាមការបញ្ជាក់ពីជីតាបង្កើតរបស់ទារកភ្លោះបីនាក់ ឈ្មោះ វ៉ើន វ៉ាត អាយុ ៥៦ឆ្នាំ ជាមន្រ្តីយោធាបម្រើការ​នៅ​អង្គភាព គរ.៤ ផ្នែកសឹងរងស្រុកត្រពាំងប្រាសាទ ​បានឱ្យដឹងថា លោកបានជម្រុញឱ្យកូនដែលមានផ្ទៃពោះ​ទៅពិ​និត្យនៅមន្ទីរពេទ្យជាប្រចាំ ទោះបីជាគ្រួសារកូន និងកូនប្រសារគ្មានលុយកាក់ច្រើនក្តី ក៏លោកសុខចិត្តបំប៉េះបំ​បោច​ផ្តល់​លុយកាក់ ដើម្បីឱ្យកូនបានទៅពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យ និងធ្វើទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ពីព្រោះកូន​ស្រីបង្កើតរបស់លោក សំរាលកូនជាលើកទី១ កូនកើតមកបានស្លាប់ភ្លាមៗ ដោយសារតែមិន​បានទៅពិនិត្យ​សុខ​ភាព នៅពេល​មាន​ផ្ទៃពោះ៕IMG_8461 IMG_8463