​កិច្ចប្រជុំ​ស្តីពី​ការ​បូកសរុប​លទ្ធផល​នៃ​ការងារ​ ​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍​ជំហាន​ទី​២ ក្នុង​ខេត្តសៀមរាប​

0

​ខេត្តសៀមរាប​ក្នុង​កិច្ច​ចុះ​បំពេញបេសកកម្ម​របស់​ក្រុមការងារ​ចម្រុះ​ថ្នាក់ជាតិ​ទី​១៨ ដឹកនាំ​ដោយ​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហែម ថេ​ង អគ្គនាយករង​នៃ​អគ្គនាយដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ចុះជួយ​ខេត្តសៀមរាប​លើ​ការងារ​ត្រួតពិនិត្យ​ជនបរទេស​អន្តោប្រវេសន៍​ព្រមទាំង​លោក​គឹម​ឆៃ​ហៀ​ង អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​និង​ជា​ប្រធាន​គណៈកម្មការ​ជំរឿន និង​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ខេត្តសៀមរាប បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​ការត្រួតពិនិត្យ​ជនបរទេស​អន្តោប្រវេសន៍​ជំហាន​ទី​២ ក្នុង​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​បន្ទាប់ពី​ក្រុមការងារ​បាន​ដំណើរ​ការចុះ​ត្រួតពិនិត្យ​។ DSC_0192កិច្ចប្រជុំ​បូកសរុប​នេះ​បានរៀបចំ​ធ្វើឡើង​នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​កាលពី​ខែតុលា ឆ្នាំ​២០១៥​។​គោលបំណង​ក្នុង​កិច្ចប្រជុំ​សំដៅ​ធ្វើការ​ចុះបញ្ជីរ​និង​គ្រប់គ្រង អនុវត្តន៍​ច្បាប់​ជនអន្តោប្រវេសន៍​និង​ពង្រឹង​ការអនុវត្តន៍​មាត្រា ២៩​នៃ​ច្បាប់​អន្តោប្រវេសន៍​ចំពោះ​ជនបរទេស​ដែល​ស្នាក់នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​គ្មាន​ឯកសារ​ត្រឹមត្រូវ និង​ធ្វើការ​ទប់ស្កាត់​មិន​ឲ្យ​ចេញ​សេចក្ដីចម្លង​រឺ ការចេញ​សេចក្ដីបញ្ជាក់​ពី​ភាពត្រឹមត្រូវ​តាមច្បាប់​នៃ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​។​
លោក​វរៈសេនីយ៍ទោ​ជា​គឹម​សាន​នាយការិយាល័យ​នគរបាល​អន្តោប្រវេសន៍ បាន​អាន​របាយការណ៍​ស្តីពី​ការអនុវត្តន៍​ច្បាប់​ចុះ​ត្រួតពិនិត្យ និង​ស្រង់​ស្ថិតិ​ចាប់បញ្ជូន​ជនអន្តោប្រវេសន៍​ដែល​រស់នៅ​ខុសច្បាប់​ទាំង ១០​សង្កាត់​ក្នុង​ក្រុង​សៀមរាប​ជូន​អង្គពិធី​រួចមក មានប្រសាសន៍​នោះ​លោក គិ​ម ឆៃ​ហៀ​ង ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហែម ថេ​ង
​បាន​បញ្ជាក់ថា​ក្នុងការ​អនុវត្ត​ការងារ​គ្រប់គ្រង​ជនបរទេស​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ទទួលបាន​លិទ្ធ​ផល​ល្អប្រសើរ និង និយាយ​ដោយឡែក​ខេត្តសៀមរាប គឺជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ដែល​ប្រមូលផ្តុំ​ទៅដោយ​ភ្ញៀវ​ទេសចរណ៍​គ្រប់​ជាតិ​សាសន៍ សំខាន់​ជនជាតិ​បរទេស ដែល​បានមក​ស្នាក់នៅ​ស្របច្បាប់ និង​ខុសច្បាប់​ផងដែរ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហែម​ថេ​ង ក៏បាន​លើ​ការងារ​ត្រួតពិនិត្យ​ជនបរទេស​អន្តោប្រវេសន៍​បាន​គូសបញ្ជាក់ថា បន្ទាប់ពី​ក្រុមការងារ​បាន​អនុវត្តតាម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ជាប្រចាំ​ពី​សំណាក់​នាយ​ឧ​ត្ត​ម​សេនីយ៍​សុខ​ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​លើ​ការងារ​ជំរឿន​និង ត្រួតពិនិត្យ​ជនបរទេស​អន្តោប្រវេសន៍​ក្នុង​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ទទួលបាន​លទ្ធ​ផល​ល្អ​ក្រៃលែង​។ ឯកឧត្តម​បាន​ឲ្យ​ដឹងផង​ដែរ​ថា​តាម​តួលេខ​នៃ​ការ​ជំរឿន​ជនបរទេស​ដែល​ស្នាក់នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្នាក់ជាតិ​មាន​ចំនួន​សរុប ៧​ម៉ឺន​១២​នាក់ ។ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហែម ថេ​ង ក៏បាន​បញ្ជាក់​យ៉ាងច្បាស់ ចំពោះ​ការគ្រប់គ្រង​ជនអន្តោប្រវេសន៍​គ្រប់​ជាតិ​សាសន៍​សំខាន់​ជនជាតិ​វៀតណាម​មួយចំនួន ដែល​បាន​ចូលមក​រស់នៅក្នុង​មូលដ្ឋាន​គ្មាន​ច្បាប់​លិខិតបទដ្ឋាន​ត្រឹមត្រូវ​ឡើយ​។ ក្នុងករណី​ត្រួត​ពិនិត្យឃើញ​ជនបរទេស​មាន​ឯកសារ សម្គាល់​អត្ត​សញ្ញា​ព ពិសេស អត្តសញ្ញាណ​ប័​ណ្ឌ​សញ្ជាតិ​ខ្មែរ ដែល​ផ្តល់​ស្របតាម​នីតិវិធី​យន្តការ​និង​បែបបទ​ដែល​បានកំណត់​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ឲ្យ​ជន​នោះ​ធ្វើ​កិច្ចសន្យា​ទុកដាក់​ថែរក្សា​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ទាំងនោះ​ឲ្យ​បាន​គត់មត់​ល្អ សម្រាប់​បង្ហាញ​ដល់​សមត្ថកិច្ច នៅពេល​មាន​តម្រូវការ និង ត្រូវរាយការណ៍ជូន​ក្រសួង ដើម្បី​ពិនិត្យ​ដោះស្រាយ ។ ក្នុងករណី ត្រួតពិនិត្យ​ឃើ​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ណាមួយ ជា​ឯកសារ​ក្លែង ត្រូវធ្វើ​ការដកហូត និង អនុវត្ត​ទៅតាម​នីតិវិធី​នៃ​ច្បាប់​និង​បទដ្ឋាន​ជា​ធរមាន​។​លោក​ក៏បាន​រំលឹក​ផងដែរ​ថា រាល់​ការងារ​ដែល​អនុវត្ត​នៅ​សង្កាត់​ទាំងពីរ​កន្លង មក គឺ​ត្រូវ​បន្ត​បញ្ចុះ​កម្លាំង ក្នុង​ការត្រួត​ពិនិត្យឡើងវិញ នូវ​រាល​បញ្ហា​ដែល​មានការ​សេសសល់ និង តាមដាន​អ្នក​ដែល លបលួច​មកពី​កន្លែង​ផ្សេង​មក​ស្នាក់នៅ​ទៀតផង ។ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហែម ថេ​ង ក៏បាន​សម្តែង​ការ​កោត​ស​សើរ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន ដែល​បាន​អនុវត្ត​ត្រឹមត្រូវ​ទៅតាម​នីតិវិធី​ច្បាប់​។​លោក​ក៏​លើក​ផងដែរ អំពី​ការស្រាវជ្រាវ​រកឃើញ​អាជ្ញាធរ​មូលដ្ឋាន​មួយចំនួន ដែល​បានចេញ​នូវ​លិខិត​ស្នាក់នៅ​ជូន​ដល់​ជនជាតិ​បរទេស និង សូម​ឲ្យ​អាជ្ញា​ធរមាន​សម្ថ​កិច្ច​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​មាន​វិធានការ​ជា​បន្ត​ទៀតផង​ដែរ​។ ក្នុងនោះ​ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ អំពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​អាជ្ញាធរ ខេត្ត ក្រុង សង្កាត់ ភូមិ ក៏​ដូច​លោក​មេ​ប៉ុស្តិ៍ ឲ្យ​កិច្ចការ​ទាំងនេះ​ទទួលបាន​ជោគ ជ័យ​កន្លងមក ព្រមទាំង​សូម​ឲ្យ​បន្ត​នូវ​ប្រពៃណី កិច្ចសហការ ក្នុងការ​គ្រប់គ្រង​ជន​បរទេស ដោយ​ត្រូវ​ប្រើ​សិទ្ធិ ប្រើ​អំណាច​ទៅតាម​ផ្លូវច្បាប់​ទៀតផង ៕​ដោយ​គឿន​វ៉េ​ត​